កំពង់ឆ្នាំង: ថ្ងៃចន្ទ ០៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារប្រគល់ថវិកាសមាគនមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពចំនួន ០២គ្រួសារ នៅសាលប្រជុំរបស់ស្នងការរដ្ឋាន សរុបជាទឹកប្រាក់ចំនួន ១២,០០០,០០០រៀល(ដប់ពីរលានរៀលគត់) ជូនដល់ ៖ ១- លោកស្រី ពុំ សុខុម ត្រូវជាភរិយារបស់សព លោកវរសេនីយ៍ត្រី សន ធន់ ឋានៈនាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយជម្ងឺរលាកប្រព័ន្ធរំលាយអាហារ នូវថវិការចំនួន ៦,០០០,០០០ រៀល(ប្រាំមួយលានរៀល)។ ២- លោកស្រី កែវ សុខុម ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក សេង ជីហូ ឋានៈនាយរងផ្នែកសន្តិសុខ […]
Month: August 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀលដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបរិច្ចាគថវិកា ចំនួន ១០០លានរៀល ដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ ការបរិច្ចាគថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងគោលបំណងដើម្បីកៀរគររកថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។ សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល បង្កើតមូលនិធិនេះឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំនិងប្រកបដោយចីរភាព៕
ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖ ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក។ ពិធីប្រកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសទទួលស្គាល់ លោកស្រី ចំរើន ដាណេ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក និងប្រកាសទទួលស្គាល់សមាសភាព លោក លោកស្រី គណៈកម្មាធិការស.ស.យ.ក. ស្រុក និងគណៈកម្មាធិការស.ស.យ.ក. ឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក។ ក្នុងពិធីប្រកាសនេះផងដែរក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អចិន្រ្តៃយ៍ស.ស.យ.ក. ខេត្ត លេខាធិការដ្ឋាននៃស.ស.យ.ក. ខេត្ត រដ្ឋបាលឃុំ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាស.ស.យ.ក. ឃុំ-ស្រុក នៅភោជនីយដ្ឋានលីក្រោះ ស្រុកភ្នំស្រុក៕
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាមតិយោបល់ណែនាំ ដែលមានលក្ខណៈជាការផ្តល់អនុសាសន៍ និងសម្រួចខ្លឹមសារបន្ថែមជូនទៅកាន់អង្គសិក្ខាសាលាផងដែរ…
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងការចែករំលែកបទពិសោធ តាមប្រធានបទនីមួយៗរួចមក តំណាងក្រុមពិភាក្សានីមួយៗបានឡើងរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាដែលបានប្រព្រឹត្តរយៈពេលមួយរសៀលកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍របស់តំណាងក្រុមនីមួយៗ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅយ៉ាងសុីជម្រៅ និងស្និតស្នាលជាទីបំផុតរវាងសមាជិក សមាជិកា និងវាគ្មិន។ តាមរយៈការចូលរួមយ៉ាងផុសផុលពីសមាជិក សមាជិកា កិច្ចពិភាក្សាក៏ទទួលបាននូវគំនិត និងមតិថ្មីៗ ដែលមតិទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ស.ស.យ.ក. ក្នុងការយកទៅបញ្ចូលបន្ថែមក្នុងក្រមខណ្ឌយុទ្ធសាស្រ្តរបស់ឯកសារទស្សទាន ២.០ ។ ជាលទ្ធផល កិច្ចពិភាក្សា គឺមានការឆ្លើយតប ទៅនឹងការចង់បានរបស់សមាជិក សមាជិកា និងផ្តល់ជាធាតុចូលយ៉ាងសំខាន់ក្នុងអង្គសិក្ខាសាលាទាំងមូល។ សូមបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សា ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាមតិយោបល់ណែនាំ ដែលមានលក្ខណៈជាការផ្តល់អនុសាសន៍ និងសម្រួចខ្លឹមសារបន្ថែមជូនទៅកាន់អង្គសិក្ខាសាលាផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ក្រុមជ្រុលនិយម ដែលបើតាមឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើសកម្មភាពបំផុសចលនាប្រឆាំង រាជរដ្ឋាភិបាលតាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំបូងទីបានអូសទាញយុវជនក្នុង និងក្រៅប្រទេសឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ ក្នុងនោះក៏រួមទាំងការរួមចំណែកទប់ស្កាត់ផែនការធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលថ្ងៃទី១៨ ខែសីហាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្តថា ក្រុមប្រឆាំងជ្រុលនិយម […]
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ
សៀមរាប ៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ព្រមទាំងបាន ចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំផងដែរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕
កន្លែងភ្នាល់ជល់មាន់ដាក់ប្រាក់មួយកន្លែងនៅស្រុកគាស់ក្រឡត្រូវសមត្ថកិច្ចបង្រ្កាបខណ:ពួកគាត់កំពុងប្រព្រឹត្តិ
បាត់ដំបង៖ទីតាំងប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ដាក់ប្រាក់មួយកន្លែងស្ថិតនៅភូមិទួលម្ទេសឃុំធិបតីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចបង្រ្កាបខណ:ពួកគាត់កំពុងប្រព្រឹត្តិនាវេលាម៉ោង១៥និង២៦នាទីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញ ។ កិច្ចប្រតិបត្តិការនេះធ្វើឡើងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងនោះលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិ ការដ្ឋាននគរបាល ស្រុកគាស់ក្រឡ ដឹកនាំបង្រ្កាបដោយឃាត់អ្នកប្រព្រឹត្តិចំនួន ០៣នាក់ក្នុងពេលដែលអ្នកផ្សេងទៀតរត់គេចខ្លួនពីសង្វៀនមានទៅបាត់ និងដកហូតបាន៖ -ម៉ូតូ ០៧គ្រឿង -មាន់ជល់ ០២ក្បាល -ជញ្ជីងថ្លឹងមាន់ចំនួន០១ -សង្វៀនកៅស៊ូចំនួន០១ -ភួយកំរាលចំនួន០១ -ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១ -ស្បែកជើងចំនួន០២គូ -ស៊ុមក្រុងមាន់ចំនួន០១ -កន្ត្រកយួរដៃចំនួន០១ នៅពេលសាកសួរកាលពីម្សិលមិញនៅអធិការដ្ឋាន សមត្ថកិច្ចនគរបាលស្រុកពេលនេះសមត្ថកិច្ចបន្តនីតិវិធី ជាបន្តទៀត៕
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅចុះល្បាតត្រួតពិនិត្យនឹងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ ដឹកនាំកម្លាំងប៉ុស្តិ៍ដោយលោកអនុសេនីយ៍ឯក ធា ភាព នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ក្រោមការចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅនីមួយៗ ពិសេសតាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងក្រុងប៉ោយប៉ែត ដើម្បីពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។ ទន្ទឹមគ្នានេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យអាវុធ ទប់ស្កាត់អ្នកបើកមានជាតិស្រវឹង ពិសេសគឺបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង
នគរបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញទូទាំងខេត្តកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងបញ្ហាផ្សេងៗទៀត នៅតាមសាលារៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជូនដល់សិស្សានុសិស្ស ដើម្បីឲ្យបានយល់ដឹងបន្ថែម។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរ និងប្រេីប្រាស់លេីដងផ្លូវដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា៕
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងគ្រប់…..
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន កងម្លាំងកងអនុសេនាតូច និងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោក ៨០៧, ៨១៥, ៨៩១, ៩១១ ដែលឈរជើងតាមគោលដៅសំខាន់ៗ និងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ត្រូវរឹតបន្តឹង ការងារការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណះ គ្រប់គោលដៅដែលខ្លួនទទួលខុសត្រូវ និងគោលដៅសំខាន់ៗ ត្រៀមលក្ខណះសម្បត្តិរួចរាល់ដើម្បីទប់ស្កាត់ក្រុមបង្កចលាចលសង្គម ការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា កម្លាំងនគរបាលនគរបាលខេត្តបន្ទាយមានជ័យ គ្រប់អង្គភាពចំណុះ បានបន្តប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ឈរជើងតាមគោលដៅសំខាន់ៗ តាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងខេត្ត ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ក្មេងទំនើង និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕