មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥នេះដោយមានកាយកចិត្តទុកដាក់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះយុទ្ធនាការស្ដារលូរំដោះទឹកនារដូវមានភ្លៀងធ្លាក់ដោយចុះអនុវត្តចាកជាក់ស្ដែងដោយឃើញថាមានដីនឹងសំរាមស្ទះនៅក្នុងលូទើបបង្កអោយទឹកហូលមិនកើត ទើបលោក ប៊ុន សុវុទ្ធា ដឹកនាំក្រុមការងារ ចុះស្តារលូរំដោះទឹក ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែត បានឱ្យដឹងថាយុទ្ធនាការចុះស្ដារលូបន្ទាប់ពីខែវស្សារមកដល់ឃើញថា តាមបណ្ដាយផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតការលិច ដោយសារតែមានការកក់ស្ទះមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការដាក់គ្រឿងចក្រដើម្បីស្ដារលូរំដោះទឹកដកតាមផ្លូវ សម្រួលជូនប្រជាពលរដ្ឋឡើងវិញងាយស្រួលធ្វើដំណើរ។ បច្ចុប្បន្នលោកប៊ុនសុភាក៏បានទទួល ការគោរពស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងប៉ោយប៉ែតផងដែរ។
ព័ត៌មានសង្គម
អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ
ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជម្រាបជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនបងប្អូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហា មិនទាន់បើកប្រាក់ខែនិងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងាររង់ចាំជួយសម្របសម្រួលជូន។
រកឃើញមនុស្សជាង១០០នាក់ ក្នុងភោជនីយដ្ឋាន និងខារ៉ាអូខេ ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ
ភ្នំពេញ៖ មនុស្សចំនួន១២១នាក់ (ស្រី១០៤នាក់) ដែលក្នុងនោះមានអនីតិជន១៤នាក់ផងនោះ ត្រូវបានរកឃើញនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ (សាខាទី៥ទួលពង្រ) ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែមិថុនា។ នគរបាលជាតិបានបញ្ជាក់នៅថ្ងៃ ចន្ទ ទី៩ ខែមិថុនាថា ទីតាំងនេះ«លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រីនិងកុមារ»។ ការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែងនេះធ្វើឡើងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕
ទីតាំងល្បែងសុីសងភ្នាល់ជ្រោកកោនក្រោមឈ្មោះ បុកប៊ីយ៉ាកំសាន្តយ៉ូយ៉ូនឹង(KTV)ស្ថិតនៅ សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញក្បែរស្ពានអាកាសដីហុយ បើកលេងយ៉ាងរំភើយហាក់បីដូចមិនខ្លាចសមត្ថកិច្ចទាល់តែសោះប្រហែល មានខ្នងបង្អែកធំហើយមើលទៅ។…!!
(ភ្នំពេញ) ទីតាំងបើកលេងល្បែងសុីសងភ្នាល់ ដ៏ធំមួយកន្លែង ដែលជ្រោកកោនក្រោមឈ្មោះ នៅម្ដុំស្ពានអាកាសដីហុយជិតអាស៊ីអាគ្នេយ៍ បើកស្វាគម៍ភ្ញៀវចិន ខ្មែរឲ្យចូលទៅលេងបានយ៉ាងសេរី ស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តើអាជ្ញាធរមានសមត្ថកិច្ចបានដឹងដែលឫទេល្បែងសុីសង ដ៏ធំមួយកន្លែងនេះដែរជ្រកកោនក្រោមស្លាកឈ្មោះបុកប៊ីយែរកំសាន្តយ៉ូរយ៉ូរនឹង(KTV)នៅក្នុងមូលដ្ឋានកំពុងតែបើកល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ចាក់លុយរាបសិបមុឺន អង្គភាពសារព័ត៌មានយើង សូមសំណូមពរសមត្ថកិច្ចពាក់ព័ន្ធធ្វើការចុះបង្ក្រាបផងទៀនដែល ពាក់ព័ន្ធទៅហ្និងកន្លែងល្បែងស៊ីសងខាងលើ។ តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងឲ្យបានដឹងថាទីតាំងមួយនេះបានបើកលេងជាយូណាស់មកហើយមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋណាហ៊ានចុះមកក្បែរហើយធ្វើការបង្រ្កាបម្តងណានោះឡើយដូច្នេះហើយពលរដ្ឋធ្វើការសូមណុំពរទៅ លោកអធិការខណ្ឌសែនសុខ នឹងលោកឧត្តមសេនីឯក ឈូន ណារិន ដែលជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលទីតាំងបើកលេងល្បែងសុីសងភ្នាល់ ដ៏ធំ ដែលជ្រកក្រោមស្លាកយីហោងបុកប៊ីយែរកំសាន្តយ៉ូរយ៉ូរ នៅខាងលើនេះ ផងទាន។ សូមបញ្ជាក់ថា÷ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទ នៅតាមមូលដ្ឋាន។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានរម្លឹកជាថ្មីទៀត ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ជំរុញអនុវត្តឱ្យបានប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលក្នុងនោះក៏បានកំណត់អំពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ផងដែរ៕
ឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់ខេធីវីភាគច្រើនមួយចំនួនលួចបង្កប់សេវាជួញដូរគ្រឿងញៀនរួមទាំងមានល្បែងស៊ីសងផងដែរនៅក្រុងប៉ោយប៉ែត
នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សម្របសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។ សម្រាប់ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្ចាស់ទីតាំងម្នាក់ជាមេក្លោង, បុគ្គលិកចំនួន១៣នាក់ (សមគំនិត) និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ដោយឡែកជនបរទេសដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត ដោយមិនឲ្យបញ្ជូនមកកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ។ សម្រាប់មនុស្សចំនួន៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ សម្រាប់ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា តាមពិតមានមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវចាប់ខ្លួន ប៉ុន្តែមុនពេលកម្លាំងនគរបាលចុះបង្ក្រាប ស្រាប់តែមានអ្នកលួចរាយការណ៍ទៅម្ចាស់ទីតាំង ទើបមានជនបរទេសជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនអស់។ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី កាលពីពេលកន្លងទៅ, សម្រាប់ជនបរទេសទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀនផងនោះ ត្រូវតែផ្តន្ទាទោសតាមច្បាប់ រួចហើយធ្វើការបណ្តេញចេញពីប្រទេសតែម្តង ហើយសម្រាប់ជនបរទេសដែលប្រើប្រាស់ ក៏ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ដោយមិនបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងបញ្ជូនបន្តតាមនីតិវិធី៕ ប្រភពពី Fb : […]
សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាលក្រុងប៉ោយប៉ែត បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី facebook មួយឈ្មោះ Na Det បានបង្ហោះ ផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា ” សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀន កែវ ដួល នឹងឈ្មួញជួញដូរ គ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿង ញៀន! សូមបងប្អូនជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គម ។ ពាក់ព័ន្ធករណីខាងលើនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា ៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការចាត់តាំងសមាសភាព ក្រុមការងារ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ជាកម្លាំងបណ្តាញសម្ងាត់ របស់លោកវរសេនីយ៍ទោ កែវ ដួល […]
ក្រុមមន្ត្រីប្រចាំតំបន់អង្គរ បានជួយសង្គ្រោះជនជាតិអាមេរិកវ័យចំណាស់ម្នាក់ ខ្យល់គរបណ្តាយឲ្យដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ
ខេត្តសៀមរាប៖ក្រុមមន្ត្រីកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបឋមដល់ភ្ញៀវជនជាតិ អាមេរិក ម្នាក់ ឈ្មោះ MaTKeT Langdik ភេទស្រី អាយុ៧១ឆ្នាំ បានខ្យល់គរបណ្តាយអោយដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ។ ករណីនេះក្រុមមន្ត្រីបានហៅរថយន្តអន្តរជាតិរ៉ូយ៉ាល់អង្គរដឹកយកសង្គ្រោះនៅមន្ទីរពេទ្យ។ – នៅព្រឹកថ្ងៃដដែលនៅចំណុចមុខខាងកើតជាន់ទីមួយនៃប្រាសាទបាយ័ន កម្លាំងបានប្រទះឃើញការបូបមួយក្នុងនោះមានកាបូបពណ៌ខ្មៅចំនួន១ លិខិតឆ្លងដែនចំនួន១ក្បាល ប័ណ្ណបើកបរចំនួន០១សន្លឹក អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក ក្រោយមកកម្លាំងបានស្វែងរកម្ចាស់ មិនឃើញក៏ធ្វើកំណត់ហេតុប្រគល់ទទួលឱ្យទៅនគរបាលទេសចរណ៍យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ដើម។ នៅចំណុចមុខខាងកើតឆៀងខាងត្បូងជាន់ទីមួយនៃប្រាសាទបាយ័ន កម្លាំងបានប្រទះឃើញការបូបលុយចំនួន០១ មានពណ៌ឈើ ក្នុងនោះមានប័ណ្ណបើកបរ ចំនួន០១សន្លឹកប័ណ្ណឥណទាន ចំនួន០២សន្លឹក
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន…
(បន្ទាយមានជ័យ): នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ១-ឈ្មោះ ប៊ុនឈឿន រ៉ាឈីត ហៅ ឆាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(រក្សាទុក និងប្រើប្រាស់, រំលោភលើលំនៅឋាន), ២-ឈ្មោះ ភូ ឡិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ ញ៉េម សុធា ហៅ ញ៉ាវ ភេទប្រុស អាយុ១៨ឆ្នាំ […]
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់ឆាប់ៗនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី វរសេនីយ៍ អធិការរង នាយផ្នែក នាយប៉ុស្តិ៍ ទាំង៥ សង្កាត់ ។ ជាមួយគ្នានេះ ក៏បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់កងកម្លាំងនគរបាលទាំងអស់ក្នុងអង្គពិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការប្រចាំបញ្ជា២៤ម៉ោង ការយាមល្បាត ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពតាមមូលដ្ឋាន, បន្តពង្រឹងការផ្តល់សេវាសាធារណៈ សេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បាននាំយកពាក្យពេជ្រដ៏មានតម្លៃផ្តាំផ្ញេីររបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ […]
អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម…
——-រិះគន់ស្ថាបនា——– បន្ទាយមានជ័យ៖ ឆ្លងកាត់បទពិសោធនៃភាពរីកចម្រើនលើវិថីសារព័ត៌មាននាទឹកដីខេត្តបន្ទាយមានជ័យអាចចាត់ទុក លេខរៀងទី៣ ដែលក្នុងនោះរាជធានីភ្នំពេញលេខ១ សៀមរាបលេខ២ និងបន្ទាយមានជ័យលេខ៣ ។ អ្វីដែលគួរអោយកត់សំគាល់ បណ្តាមន្ទីរទូទាំងរាជធានីខេត្តក្រុង អ្នកសារព័ត៌មានយើងសង្កេតឃើញថាមានបណ្តាមេដឹកនាំមន្ទីរជាច្រើនធ្វើការដោយយកចិត្តទុកបំផុតជាមួយអ្នកសារព័ត៌មានក្នុងតំបន់របស់ខ្លួន ដោយឡែកមានតែមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក សេក សុខុម ដែលជាប្រធានមន្ទីរ បង្កើតបក្ខពួកនិយម មិនដែលគិតគូ រៀបចំអោយមានកម្មវិធីសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌ក្នុងខេត្តទេ ។ អ្នកសារព័ត៌នៅខេត្តបន្ទាយមានជ័យអាចចាត់ទុកថា ពួកលោកខំស្វះស្វែងរកចំណេះដឹងបន្ថែម មានតែខិតខំទៅចុះឈ្មោះតាមបណ្តាខេត្តផ្សេងៗ ជាពិសេស រាជធានីភ្នំពេញ និងសៀមរាប ។ លោក សេក សុខុម ដែលក្នុងនាមជាប្រធានមន្ទីរ មិនបង្កើតកម្មវិធីអ្វីមួយអោយមានសាមគ្គីភាពរវាងអ្នកសារព័ត៌មានក្នុងខេត្តឡើយ មានកម្មវិធីថ្នាក់ដឹកនាំធំៗ ចុះមកខេត្តបន្ទាយមានជ័យ លោក សេខ សុខុម ដាក់រៀបចំតែបក្ខពួកលោកប៉ុន្នោះ លោក សេក សុខុម ក្នុងនាមប្រធានមន្ទីរព័ត៌មាន ដែលជាសេនាធិការរបស់ក្រសួងព័ត៌មាន មិនសូវបានផ្តល់ភាពកក់ក្តៅដល់អ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យឡើយ ។ ជាចុងក្រោយអ្នកសារព័ត៌យើងខ្ញុំស្នើរសុំទៅក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ ភត្រា ជាប្រមុខ មេត្តាផ្តល់អនុសាសន៍ជូនលោក សេក […]