នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សម្របសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។ សម្រាប់ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្ចាស់ទីតាំងម្នាក់ជាមេក្លោង, បុគ្គលិកចំនួន១៣នាក់ (សមគំនិត) និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ដោយឡែកជនបរទេសដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត ដោយមិនឲ្យបញ្ជូនមកកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ។ សម្រាប់មនុស្សចំនួន៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ សម្រាប់ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា តាមពិតមានមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវចាប់ខ្លួន ប៉ុន្តែមុនពេលកម្លាំងនគរបាលចុះបង្ក្រាប ស្រាប់តែមានអ្នកលួចរាយការណ៍ទៅម្ចាស់ទីតាំង ទើបមានជនបរទេសជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនអស់។ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី កាលពីពេលកន្លងទៅ, សម្រាប់ជនបរទេសទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀនផងនោះ ត្រូវតែផ្តន្ទាទោសតាមច្បាប់ រួចហើយធ្វើការបណ្តេញចេញពីប្រទេសតែម្តង ហើយសម្រាប់ជនបរទេសដែលប្រើប្រាស់ ក៏ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ដោយមិនបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងបញ្ជូនបន្តតាមនីតិវិធី៕ ប្រភពពី Fb : […]
Month: April 2025
សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាលក្រុងប៉ោយប៉ែត បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី facebook មួយឈ្មោះ Na Det បានបង្ហោះ ផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា ” សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀន កែវ ដួល នឹងឈ្មួញជួញដូរ គ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿង ញៀន! សូមបងប្អូនជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គម ។ ពាក់ព័ន្ធករណីខាងលើនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា ៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការចាត់តាំងសមាសភាព ក្រុមការងារ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ជាកម្លាំងបណ្តាញសម្ងាត់ របស់លោកវរសេនីយ៍ទោ កែវ ដួល […]
ក្រុមមន្ត្រីប្រចាំតំបន់អង្គរ បានជួយសង្គ្រោះជនជាតិអាមេរិកវ័យចំណាស់ម្នាក់ ខ្យល់គរបណ្តាយឲ្យដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ
ខេត្តសៀមរាប៖ក្រុមមន្ត្រីកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបឋមដល់ភ្ញៀវជនជាតិ អាមេរិក ម្នាក់ ឈ្មោះ MaTKeT Langdik ភេទស្រី អាយុ៧១ឆ្នាំ បានខ្យល់គរបណ្តាយអោយដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ។ ករណីនេះក្រុមមន្ត្រីបានហៅរថយន្តអន្តរជាតិរ៉ូយ៉ាល់អង្គរដឹកយកសង្គ្រោះនៅមន្ទីរពេទ្យ។ – នៅព្រឹកថ្ងៃដដែលនៅចំណុចមុខខាងកើតជាន់ទីមួយនៃប្រាសាទបាយ័ន កម្លាំងបានប្រទះឃើញការបូបមួយក្នុងនោះមានកាបូបពណ៌ខ្មៅចំនួន១ លិខិតឆ្លងដែនចំនួន១ក្បាល ប័ណ្ណបើកបរចំនួន០១សន្លឹក អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក ក្រោយមកកម្លាំងបានស្វែងរកម្ចាស់ មិនឃើញក៏ធ្វើកំណត់ហេតុប្រគល់ទទួលឱ្យទៅនគរបាលទេសចរណ៍យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ដើម។ នៅចំណុចមុខខាងកើតឆៀងខាងត្បូងជាន់ទីមួយនៃប្រាសាទបាយ័ន កម្លាំងបានប្រទះឃើញការបូបលុយចំនួន០១ មានពណ៌ឈើ ក្នុងនោះមានប័ណ្ណបើកបរ ចំនួន០១សន្លឹកប័ណ្ណឥណទាន ចំនួន០២សន្លឹក
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន…
(បន្ទាយមានជ័យ): នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ១-ឈ្មោះ ប៊ុនឈឿន រ៉ាឈីត ហៅ ឆាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(រក្សាទុក និងប្រើប្រាស់, រំលោភលើលំនៅឋាន), ២-ឈ្មោះ ភូ ឡិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ ញ៉េម សុធា ហៅ ញ៉ាវ ភេទប្រុស អាយុ១៨ឆ្នាំ […]