ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទាហាន​កងការពារ​ព្រំដែនគោកលេខ៥០៣កំពុងតែ​ ឃុបឃិតគ្នា ជាមួយឈ្មួញចេញបទល្មើសឆ្លងដែននាំពលកនិងទំនិញចេញចូលទាំងយប់ទាំងថ្ងៃ…!

បន្ទាយមានជ័យ​÷ តាមសេចក្តីរាយការណ៍មកថាកងការពារព្រំដែនគោកលេខ៥០៣ឋិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់​ ស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ​ លួចបើកដៃឲ្យក្រុមមេខ្យលនាំពលករខុសច្បាប់ចេញចូលតាមច្រករបៀងប៉ុស្ត៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រី(កែវ សារី)បើកដៃអោយឈ្មួញនឹងមេខ្យលនាំងទំនិញនឹងពលករយ៉ាងពេញបន្ទុក វិញហើយ ក្រោយបិទរឺផ្អាកមួយរយ:ពេលជាច្រើនឆ្នាំ។ ដែលកំពុងផ្ទើននិងបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលលួចបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា ច្រករបៀងដែលគ្រប់គ្រងដោយ(លោកវរសេនីយទោររឿន សារិទ្ធ​) មេបញ្ជាការ​កងការពារ​ព្រំដែន​គោរ៥០៣បានចាប់ផ្តើមបើកដៃឲ្យលោក(កែវសារី)ឃុនខិតជាមួយមេខ្យលនិងឈ្មួញរកសុី នាំពលករនិងទំនិញយ៉ាង គគ្រឹក្សគគ្រេង ចេញចូលប្រទេសថៃនឹងកម្ពុជាដោយខុសច្បាប់។​ តាមការជាក់ស្តែងកាលពីថ្ងៃទី២៧ ខែធ្នូ​ឆ្នាំ២០២៤នេះ សារព័ត៌មានយើង បានទៅដល់ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រីកែវ សារីទាហាន៥០៣ ឋិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់​ ស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ថ ដឹកជញ្ជូន​ទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំអនុវត្តតាមអនុសាស្ត្ររបស់សម្ដេច​ក្រឡាហោម ស​រ ខេង អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃឡើយ។ បើយោងតាមប្រសាន៍របស់សម្តេចក្រឡាហោម ស ខេង អតិនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកន្លងទៅក៏បានបញ្ជារឲ្យកងកម្លាំងទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទឲ្យអស់គ្រប់ច្រករបៀង ព្រោះច្រករបៀង អាចឲ្យមានករណីអំពើរត់ពន្ធអាវុធ គ្រឿងញៀន ទំនិញគេចពន្ធ និង ការជួយដូរមនុស្សខុសច្បាប់ផងដែរ។ តែអ្វីគួរឲ្យហួសចិត្តនោះ គឺ ច្រករបៀងមួយកន្លែងដែល គ្រប់ដោយកងអនុសេនាតូចស្នើជើង៥០៣ បានធ្វើការបើកភ្លើងខៀវឲ្យក្រុមមេខ្យលនិងឈ្មួញនាំពលករនិងទំនិញចូលកម្ពុជានឹងថៃផ្គើននិងបទបញ្ជារថ្នាក់លើទៅវិញ។ សូមបញ្ជាក់ថា […]

ព័ត៌មានសន្តិសុខសង្គម

រឿងដ៏ភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត ផ្ទុះអាវុធជាង ១០ គ្រាប់ ក្នុងករណីបាញ់ប្រហារជនបរទេស ទាំងយប់កណ្តាលអធ្រាត….!

ក្រុងប៉ោយប៉ែត÷ នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងជាង ៩ យប់ មានហេតុការណ៍ដ៏សាហាវមួយបានកើតឡើងនៅភូមិបាលិលេយ្យ២ សសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលសាធារណជន និងសមត្ថកិច្ចដោយសារការបាញ់ប្រហារដោយកាំភ្លើង ដែលមានជនរងគ្រោះជាជនបរទេសម្នាក់បានស្លាប់ក្នុងកន្លែងកើតហេតុ និងជនសង្ស័យបានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មានមានការបាញ់បោះនៅក្រុងប៉ោយប៉ែតលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ។បានចាត់តាំងឲ្យលោកឧត្តមសេនីយ៍ឯក ផឿន ម៉ានសិង្ហ ស្នងការ​រងកំរិតធ្ងន់ដឹកនាំកម្លាំងសហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយលោកវរសេនីយ៍ទោររ៉ែន សុភ័ក្រ អធិការ​រងទទួលផែនព្រហ្មទណ្ឌ ចុះស្រាវជ្រាវ ដោយផ្ទាល់តាមសកម្មភាពដែលបានរាយការណ៍ ត្រូវបានបញ្ជាក់ថា មានបុរសបីនាក់ ដូចជាជនសង្ស័យ ជិះម៉ូតូមួយគ្រឿង ឈប់ចុះបាញ់មនុស្សកំពុងស្ថិតលើម៉ូតូមួយគ្រឿងផ្សេងទៀត ដែលមានមនុស្ស២នាក់។ ការបាញ់ប្រហារបានធ្វើឡើងដោយសាហាវ ដោយចាញ់អស់ជាង១០គ្រាប់ ដែលបានបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅចន្លោះពេលព្យាបាលបឋមក្នុងមន្ទីរពេទ្យ។ សមត្ថកិច្ចដែលបានមកដល់កន្លែងបានរកឃើញផ្លាកសញ្ញាជាច្រើនចំនួនដែលសំគាល់ថាគ្រាប់កាំភ្លើងធ្លាក់នៅលើដី។ ពិធីសម្រង់សកម្មភាពដំបូងបានបង្ហាញថា ហេតុការណ៍នេះអាចមានទំនាក់ទំនងជាមួយជម្លោះអាជីវកម្ម ឬជម្លោះផ្ទាល់ខ្លួន ដែលមិនទាន់ច្បាស់នៅឡើយ។ មានសេចក្តីរាយការណ៍ថាជនសង្ស័យអាចជាជនបរទេសផងដែរ ដោយសារតែសកម្មភាព និងរបៀបដែលបានធ្វើប្រហារបែប “រឿងហុងកុង” ដែលមានភាពម៉ឺងម៉ាត់ និងមានការរៀបចំមុន។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងស្វែងរកព័ត៌មានបន្ថែមដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ជនសង្ស័យទាំងអស់។ សមត្ថកិច្ចកម្រិតជាតិ និងមូលដ្ឋានបានចូលរួមក្នុងការស្រាវជ្រាវ ដោយចាប់ផ្តើមស្កេនទីតាំងកន្លែងកើតហេតុ និងសម្លឹងរកសក្ខីកម្ម។ ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានក៏បានស្តែងការប្រកាសឲ្យប្រជាជននៅក្នុងតំបន់មានការប្រុងប្រយ័ត្ន […]

ព័ត៌មានជាតិ ព័ត៌មានសង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ ដែលបានលើកយកប្រធានបទស្ដីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែលការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវជំរុញការបណ្ដុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា លើកទី២១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយ ចំនួនសម្រាប់ លោក លោកស្រី និពន្ធនាយកសារព័ត៌មានបន្តកិច្ចខិតខំប្រឹងប្រែង ដោយត្រូវ៖ ១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។ ២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែល ជ្រកក្រោមស្លាកសារព័ត៌មាន។ […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី

ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។ ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

តាកែវ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ លោកអនុប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ ខ្លឹមសារប្រជុំ៖ ១-ដកស្រង់បទពិសោធន៍ចំណុចខ្លាំង និងចំណុចខ្វះខាត ក្នុងការអនុវត្តផែនការ ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត រយៈពេលបួនថ្ងៃ (ចាប់ពីថ្ងៃទី១២.១៣.១៤.១៥.ខែធ្នូ ឆ្នាំ២០២៤)នាពេលកន្លងមក ២-ជំនាញត្រូវចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំ ធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់និងសង្គ្រោះបន្ទាន់ ពិធីបុណ្យទន្លេ នៅខេត្តតាកែវ នាពេលខាងមុខ ៣-ត្រៀមរៀបចំឱ្យមានកម្មវិធីជូន ឪពុក ម្ដាយ អាណាព្យាបាល សាច់ញាតិ របស់សិក្ខាកាមកំពុងហ្វឹកហ្វឺនវគ្គ៤៧ ទៅសួរសុខទុក្ខ ក៏ដូចជាទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាពេលខាងមុខ ៤-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានអប់រំយុវជននិងកីឡា

កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥

កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥ ——————————- នារសៀលថ្ងៃទី​ ១៤​ ខែធ្នូ​ ឆ្នាំ២០២៥ កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៥ ដែល​ដឹកនាំដោយ​លោក​ គឹម​ សុខរី​ សមាជិកគណៈកម្មាធិការ​ស.ស.យ.ករាជធានីភ្នំពេញ និង​ជា​នាយកកម្មវីធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​ ដោយមានការចូលរួមពី​ ថ្នាក់ដឹកនាំកម្មវិធី​ ថ្នាក់ដឹកនាំ​ផ្នែក​ និងក្រុម នៃកម្មវិធី​ផងដែរ​។ #កអក #សសយករាជធានីភ្នំពេញ #uyfc #សសយក #កម្មករសំណង់ជំនាញ #កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្ត្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់អញ្ជើញ​ចែកវិញ្ញាបនបត្រសម្គាលម្ចាស់ចលនវត្ថុ(ប្លុងរឹង)ជូនប្រជាពលរដ្ឋចំនួន១០១៥៨បណ្ណ…..

ខេត្តបន្ទាយមានជ័យ​៖នារសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សាកសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍។ សូមគូសបញ្ជាក់ថា ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងភ្នាល់បាល់និងមាន់ចាក់លុយតាមប្រពន្ឋOnlinrជ្រោកកោនហាងបញ្ជាំM77ឋិតក្នុង​សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត  បើកលេងយ៉ាងរំភើយហាក់បីដូចមិនខ្លាចសមត្ថកិច្ចចុះបង្រ្កាបទាល់តែសោះ…!​!​

(ខេត្តបន្ទាយមានជ័យ) ទីតាំងបើកលេងល្បែងសុីសងភ្នាល់បាល់ចាក់លុយតាមប្រពន្ឋOnlineជ្រោកគោនហាងបញ្ជាំM77នៅត្រង់ចំណុចផ្លូវវ័ត្តត្រាចឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តើអាជ្ញាធរមានសមត្ថកិច្ចបានដឹងដែលឫទេល្បែងសុីសងចាក់បាលនិងមាន់Onlineនៅក្នុងមូលដ្ឋានកំពុងតែបើកល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ចាក់បាល់ចាក់លុយរាបសិបមុឺនតាមប្រពន្ឋOnline ទោះបីឃើញមានអង្គភាពសារព័ត៌មានក្នុងស្រុកធ្វើការចុះផ្សាយពាក់ព័ន្ធល្បែងស៊ីសងOnlineខាងលើ ក៏ពុំឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយប្រហែលជាខ្សែធំហើយមើលទៅឫមួយជាឆ្នាំងបាយរបស់សមត្ថកិច្ចទេដឹងបានឲ្យបើកមានអ្នកចូលទៅចាក់លេងទាំងយប់ទាំងថ្ងៃ។​ តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងឲ្យបានដឹងថាមានផ្ទះបើកលេងល្បែងសុីសងភ្នាល់បាល់និងចាក់លុយតាមប្រពន្ឋOnlineហើយកន្លែងមួយជ្រោកកោនស្លាក់យីហោហាងបញ្ជាំM77នេះដុះស្លែជាយូណាស់មកហើយតែមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋណាហ៊ានចុះមកក្បែរហើយធ្វើការបង្រ្កាបម្តងណានោះឡើយ។ ដូច្នេះហើយពលរដ្ឋនិងធ្វើការសូមណុំពរមកដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិង លោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមឯកឧត្តម មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យផ្ទះបើកលេងល្បែងសុីសងភ្នាល់បាល់  តាមប្រពន្ឋអនឡាញ នៅខាងលើនេះ ហើយថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា មានប្រសាសន៍ថា ល្បែងសុីសងចាក់លុយតាមប្រពន្ឋOnlineឈប់ឲ្យមាន បើមាននៅកន្លែងណាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋត្រូវតែចុះធ្វើការបង្រ្កាបភ្លាមៗចុះរឿងអ្វីបានជាល្បែងសុីសងចាក់លុយតាមប្រពន្ឋOnlineនៅខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋនៅក្រុងប៉ោយប៉ែតមិនធ្វើការបង្រ្កាបទុកឲ្យបើកលេងដោយសេរីដូច្នេះទៅវិញឯណាទៅសុវត្តិភាពភូមិឃុំ៕ ពាក់ព័ន្ធនិងទីតាំងបង្កបល្បែងសុីសងខាងតាមOnlineលើអង្គភាពសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកប៊ុន ឆាយដែនជាមេប៉ុស្ថិ៍សង្កាត់អូជ្រៅដែតែមិនអាចធ្វើការទំនាក់ទំនងបាននោះទេ ដោយទូរសព្ទលោកមិនអាចខលទៅទំនាក់ទំនងបានអង្គភាព​សារព័ត៌មាន​យើងរង់ចាំការបកស្រាយបំភ្លឺពីលោកមេប៉ុស្ដិ៍រាងរាល់ម៉ោងធ្វើការ។​

ព័ត៌មានជាតិ ព័ត៌មានសង្គម

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះជួសជុលផ្លូវក្រាលគ្រួសថ្មមិច ១ខ្សែ ប្រវែង១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត!!!

មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃថ្ងៃទី ០៧ ខែ ធ្នូ​ ឆ្នាំ២០២៤នេះលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនឹងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះជួសជុលផ្លូវក្រាលគ្រួសថ្មមិច ១ខ្សែ ប្រវែង១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលជូនប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរឆ្លងកាត់។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីខែវស្សាកន្លងផុតទៅឃើញថា មានផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតរងការខូចខាត ជាពិសេសផ្លូវក្រាលគ្រួសថ្មមិច បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការជួសជុលផ្លូវដើម្បីសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញងាយស្រួលធ្វើដំណើរ ដោយយកគ្រឿងចក្រ កៀរ កិនបង្ហាប់ ដាក់ថ្មមិចបន្ថែម ទៅតាមបណ្តាភូមិសង្កាត់នានាក្នុងក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា ក្រុមការងារនឹងបន្តចុះពិនិត្យធ្វើការជួសជុល និងចាក់បំពេញបន្ថែមដោយគ្រួសថ្មមិចដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅតាមមូលដ្ឋានជាបន្តបន្ទាប់ថែមទៀតចំពោះផ្លូវលំដែលរងការខាតកាលពីខែវស្សាកន្លងទៅ ដើម្បីកែសម្រួលផ្លូវឲ្យមានស្ថានភាពប្រសើរឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕

ព័ត៌មានសង្គម

លោក ប៊ុន សុវុទ្ធា ចៅសង្កាត់​រងទី1នៃសង្កាតប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះស្ដាប្រឡាយដាក់លូ តាមបណ្ដោយ​ផ្លូវ​ស្តងតាងួនស្ថុតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត!!!

មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៤នេះដោយមានកាចង្អុលបង្ហាញ់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត ដោយមានការអមដំណើរពីលោក ជឹម វារ៉េតចៅសង្កាត់អូជ្រៅ លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រជាការពារបានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះស្ដាប្រឡាយនិងដាក់លូដើម្បីរំដោះទឹកកំអោយជន់លិចនាខែវស្សាស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក ប៊ុន សុវុទ្ធា​ចៅសង្កាត់​រងទី១ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីខែវស្សាកន្លងផុតទៅឃើញថា មានផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតរងការខូចខាត ដោយសារតែមានការកក់ស្ទះលូហើយមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការបន្តជួសជុលលូសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញងាយស្រួលធ្វើដំណើរ។ លោក ប៊ុន សុវុទ្ធា បានឱ្យដឹងទៀតថា ក្រុមការងារនឹងបន្តចុះពិនិត្យធ្វើការជួសជុល និងចាក់បំពេញបន្ថែមសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅតាមមូលដ្ឋានជាបន្តបន្ទាប់ថែមទៀតចំពោះផ្លូវដែលរងការខាតកាលពីខែវស្សាកន្លងទៅ ដើម្បីកែសម្រួលផ្លូវឲ្យមានស្ថានភាពប្រសើរឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕