ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្ត្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់អញ្ជើញ​ចែកវិញ្ញាបនបត្រសម្គាលម្ចាស់ចលនវត្ថុ(ប្លុងរឹង)ជូនប្រជាពលរដ្ឋចំនួន១០១៥៨បណ្ណ…..

ខេត្តបន្ទាយមានជ័យ​៖នារសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សាកសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍។

សូមគូសបញ្ជាក់ថា ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល ក្នុងគោលបំណងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតនេះ ឱ្យកាន់តែប្រសើរ។

Leave a Reply

Your email address will not be published.