ព័ត៌មានសង្គម

លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី1នៃសង្កាតប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះយុទ្ធនាការស្ដារលូភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត!!!

មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥នេះដោយមានកាយកចិត្តទុកដាក់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះយុទ្ធនាការស្ដារលូរំដោះទឹកនារដូវមានភ្លៀងធ្លាក់ដោយចុះអនុវត្តចាកជាក់ស្ដែងដោយឃើញថាមានដីនឹងសំរាមស្ទះនៅក្នុងលូទើបបង្កអោយទឹកហូលមិនកើត ទើបលោក ប៊ុន សុវុទ្ធា ដឹកនាំក្រុមការងារ ចុះស្តារលូរំដោះទឹក ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ប៊ុន សុវុទ្ធា ចៅសង្កាត់​រងទី១សង្កាត់ប៉ោយប៉ែត បានឱ្យដឹងថាយុទ្ធនាការចុះស្ដារលូបន្ទាប់ពីខែវស្សារមកដល់ឃើញថា តាមបណ្ដាយផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតការលិច ដោយសារតែមានការកក់ស្ទះមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការដាក់គ្រឿងចក្រដើម្បីស្ដារលូរំដោះទឹកដកតាមផ្លូវ សម្រួលជូនប្រជាពលរដ្ឋឡើងវិញងាយស្រួលធ្វើដំណើរ។ បច្ចុប្បន្នលោកប៊ុនសុភាក៏បានទទួល ការគោរពស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងប៉ោយប៉ែតផងដែរ។

ព័ត៌មានជាតិ ព័ត៌មានសង្គម

អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជម្រាបជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនបងប្អូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហា មិនទាន់បើកប្រាក់ខែនិងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងាររង់ចាំជួយសម្របសម្រួលជូន។

ព័ត៌មានជាតិ

លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ បបួលលោកមេបញ្ជាការភូមិភាគ ២សៀម បាញ់មួយស្មើជាមួយខ្លួន

លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បានបបួលលោកមេបញ្ជាការភូមិភាគ ២សៀម ដែលប្រកាសចង់ធ្វើសង្គ្រាមជាមួយកម្ពុជា មកបាញ់មួយស្មើជាមួយខ្លួន។ ខ្លឹមសារនៅក្នុងបណ្ដាញសង្គមរបស់លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ មានដូចខាងក្រោម៖ យោងតាមសម្តីពាលរបស់លោកមេបញ្ជាការភូមិភាគ ២សៀម បើលោកចង់ច្បាំងខ្លាំង ខ្ញុំសុំបាញ់១ស្មើជាមួយលោកចុះកុំឲ្យពិបាកស្លាប់កូនទាហាននិងប្រជាជនរបស់លោកច្រើននាក់ ដោយសារតែការចម្បាំងរបស់លោក។ Ak ម្នាក់១ដើម គ្រាប់លោកកំណត់មកតែមិនឲ្យលើសពី១០គ្រាប់ ផ្ទៃដី៥០mការេចុះក្រោម យកព្រំដីជាបន្ទាត់សសម្រាប់បាញ់ លោកឈរនៅដីសៀម ខ្ញុំឈរនៅដីកម្ពុជា ចល័តបាញ់តាមការកំណត់ផ្ទៃដីសម្រាប់ប្រកួតរវាងលោកហើយនិងខ្ញុំ។ ខ្ញុំជាមេបញ្ជាការរងកងអនុសេនាធំទី១ បើខ្ញុំស្លាប់ លោកអាចធ្វើចម្បាំងបន្តចុះ តែបើលោកស្លាប់ ខ្ញុំសូមឲ្យនាយទាហានជាន់ខ្ពស់ និងពលទាហានរបស់លោកទាំងអស់ស្តាប់តាមការបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃយកវិធីសាស្រ្តចរចារដោយសន្តិវិធីដើម្បីឲ្យព្រំដែនកម្ពុជា -ថៃ ក្លាយជាព្រំដែនសន្តិភាព កម្ពុជា-ថៃ។ ថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៥ ពីខ្ញុំនាយទាហាន ណៃ ណាក់ ម្នាក់ស្អប់សង្រ្គាមតែចូលចិត្តបាញ់ក្បាលអ្នកណាចង់បង្កើតសង្រ្គាមដូចជាមេទ័ពភូមិភាគ២សៀម៕

ព័ត៌មានជាតិ

កម្ពុជាជ្រើសរើសសន្តិភាព និងច្បាប់អន្តរជាតិ, ថៃជ្រើសរើសសង្រ្គាម និងទាត់ចោលច្បាប់អន្តរជាតិ! តែបើថៃ នៅតែចង់បានសង្គ្រាម ក៏កម្ពុជាមានតែបង្ខំវាយបក និងប្រើសិទ្ធិការពារខ្លួន!

យោងលើពាក្យសំដីរបស់មេទ័ពថៃរូបនេះ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រាម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលយន្តការច្បាប់អន្តរជាតិ ដោយជ្រើសរើសជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិ ដើរចេញពីសន្តិភាព ឆ្ពោះទៅកាន់សង្គ្រាម លែងមានសណ្តាប់ធ្នាប់ពិភពលោក។ ពាក្យរបស់មេទ័ពថៃរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត។ ដូចនេះកងទ័ពថៃ ត្រៀមខ្លួនស្លាប់ទៅក្នុងសង្គ្រាមនេះ ហើយប្រជាជនថៃខ្លួនឯងផងដែរ ក៏ត្រៀមទៅ នឹងទទួលការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលថៃបង្កើតជាមួយកម្ពុជា និងជាអ្នកឈ្លានពានកម្ពុជា ដែលជាមួយប្រទេសជាប់របងផង និងការថ្កោលទោសលើឆាកអន្តរជាតិផង។ កម្ពុជាជ្រើសរើសសន្តិភាព និងជ្រើសរើសច្បាប់អន្តរជាតិ-ថៃជ្រើសរើសសង្គ្រាម និងបដិសេធច្បាប់អន្តរជាតិ។ កម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចារឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី។ ប្រទេសណាចេញមុខប្រកាសគាំទ្រថៃ គឺស្មើនឹងគាំទ្រប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលពិភពលោក តាមរយ:ការជ្រើសរើសសង្គ្រាម សម្លាប់កងទ័ព និងប្រជាជន ដែលផ្ទុយពីគោលការណ៍តំបន់ផង (អាស៊ាន) និងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ជាជម្រើសរបស់យើងដាច់ខាតពេលនេះ គឺជឿជាក់លើរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្លាំងមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ជាមូលដ្ឋានសម្រាប់បច្ចុប្បន្ន អនាគត​ និងគ្រប់កាល:ទេស:។ […]

ព័ត៌មានសង្គម

រកឃើញមនុស្សជាង១០០នាក់ ក្នុងភោជនីយដ្ឋាន និងខារ៉ាអូខេ ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ

ភ្នំពេញ៖ មនុស្សចំនួន១២១នាក់ (ស្រី១០៤នាក់) ដែលក្នុងនោះមានអនីតិជន១៤នាក់ផងនោះ ត្រូវបានរកឃើញនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ (សាខាទី៥ទួលពង្រ) ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែមិថុនា។ នគរបាលជាតិបានបញ្ជាក់នៅថ្ងៃ ចន្ទ ទី៩ ខែមិថុនាថា ទីតាំងនេះ«លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រីនិងកុមារ»។ ការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែងនេះធ្វើឡើងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕