ព័ត៌មានជាតិ

ក្រសួងការពារជាតិ៖ ថៃបាញ់ប្រហារមុនមកលើលេណដ្ឋាន បណ្តាលឱ្យទ័ពខ្មែរម្នាក់បាត់បង់ជីវិត

ហេតុការណ៍ដែលបានកើតឡើងកាលពីពេលព្រឹក គឺបង្កឡើងដោយកងទ័ពថៃ ដោយពួកគេបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ។ ការបាញ់ប្រហារនេះ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយភាគីនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។ «កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។ នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជនកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។ «ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន៕

ព័ត៌មានអន្តរជាតិ

លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចននគរបាលការពារព្រំដែនគោកលេខ៨៩១ ដឹកនាំកម្លាំងក្រោ ចុះធ្វើការសហការជួបសំណេះសំណាល ពង្រឹងសម្ព័ន្ធភាពទំនាក់ទំនង រវាងមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ និងមេបញ្ជា ការវរសេនាធំស្រុកអរញ្ញ (ទាហានឈុតប៉ារ៉ា) មេបញ្ជាការ វរសេនាធំលេខ១៣ (ទាហានឈុតខ្មៅ)

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និងចង្អល់បង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូច ការពារ ព្រំដែនគោក លេខ៨៩១ បានដឹកនាំកម្លាំង ក្រោមឱវាទ ចុះជួប សំណេះសំណាល ធ្វើការ ទំនាក់ទំនង ពិភាក្សា ការងារ ពង្រឹងសម្ព័ន្ធភាពទំនាក់ទំនង រវាង វរសេនា តូចនគរបាលការពារព្រំដែនគោក លេខ៨៩ កម្ពុជា (ទាហានឈុតប៉ារ៉ា) មេបញ្ជាការ វរសេនាធំលេខ១៣ (ទាហានឈុតខ្មៅ ថៃ ដែលឈរជើង យាម ទល់មុខគ្នា នៅព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ នៅ ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០និង ១៥ នាទី។ លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីជុំវិញការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និងព្រមានចាត់វិធានការមិនអត់ឱនចំពោះមន្ត្រីពាក់ព័ន្!ធ

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកត់សម្គាល់ពាក់ព័ន្ធ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ តាមរយៈលិខិតចុះថ្ងៃទី ១៦ ខែ ឧសភា នេះ ផ្ញើទៅកាន់អភិបាលខេត្តក្រុងថា ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធនឹង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ ការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទនិងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម។ លើសពីនេះ ស្ថានីយ៍ ទូរទស្សន៍ គេហទំព័រ កាសែត និងបណ្តាញសង្គមជាច្រើន ក៏បានចុះផ្សាយជាបន្តបន្ទាប់អំពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងភាពរញ៉េរញ៉ៃ ច្រងេងច្រងាង គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំ ។ សារនេះបានធ្វើឡើងបន្ទាប់ពីមានបាតុភាពមួយផ្ទុះឡើង រវាងមន្ត្រីឃុំល្ងៀង ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ និងអ្នកកាសែត កាលពីថ្ងៃទី ១៤ ឧសភា ពាក់ព័ន្ធការដាក់ឲ្យដេញថ្លៃអនុវត្តគម្រោង ។ យ៉ាងណាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធាន ការច្បាប់ដោយមិនអត់ឱនឡើយ ចំពោះក្រុមមន្ត្រីឃុំដែលប្រព្រឹត្តភាពមិនប្រក្រតី ពុករលួយពាក់ព័ន្ធការអនុវត្តគម្រោងដែលបានពីមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់នេះ ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងការងារ និងត្រួតពិនិត្យវឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនិងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំនាញប្រជុំពង្រឹងការងារ និង ត្រួតពិនិត្យវឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារអន្តោប្រវេសន៍ ផែនការងារសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកនាយការិយាល័យបុគ្គលិក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឡើងអានរបាយការណ៍ ស្តីពី វឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋបានល្អ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ […]

ព័ត៌មានសន្តិសុខសង្គម

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី០២នាក់ករណីហិង្សាដោយចេយនាដោយស្ថានទម្ងន់ទោស!

(ភ្នំពេញ)នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥  វេលាម៉ោងប្រហែល២៣:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយអនុវត្តតាមបទបញ្ជារបស់លោកជួន ណារិន្ន  ដែលជាអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល),ប្រើដៃនិងបើករថយន្តម៉ាកRaptorដេញបំបុកជនរងគ្រោះជាអតីសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។ ជនសង្ស័យ:១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ ២-ឈ្មោះ អុឹង លីមុំ  ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង  រាជធានីភ្នំពេញ ។ ជនរងគ្រោះ:ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ  ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។ សម្ភាររងការខូចខាត៖ រថយន្ត០១គ្រឿងម៉ាក Prius […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញប្រភេទ ហ្គេមបាញ់ត្រី ជ្រកក្រោម ស្លាកយីហោ ផ្សារទំនើប666  មួយកន្លែង ក្នុងសង្កាត់លេខ៤ ផ្លូវ៣០០ ក្រុងព្រះសីហនុ បើកលេងយ៉ាងរំភើយ មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ…

ខេត្តព្រះសីហនុ÷ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ (ហ្គេមបាញ់ត្រីជ្រកក្រោមស្លាកយីហោ ផ្សារទំនើប666 មួយកន្លែង ស្ថិតនៅក្នុងសង្កាត់លេខ៤ ផ្លូវ៣០០ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លួចលាក់បើកដំណើការលេងជារៀងរាល់ថ្ងៃ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នងមូលដ្ឋាន ។ ប្រភពរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន ធ្វើការផ្សព្វផ្សាយ និងសំណូមពរ ដល់លោក តី វិសាល អធិការនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ លោក ស រដ្ឋា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ […]

ព័ត៌មានសង្គម

ទីតាំងល្បែងសុីសងភ្នាល់ជ្រោកកោនក្រោមឈ្មោះ បុកប៊ីយ៉ាកំសាន្តយ៉ូយ៉ូនឹង(KTV)ស្ថិតនៅ សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញក្បែរស្ពានអាកាសដីហុយ   បើកលេងយ៉ាងរំភើយហាក់បីដូចមិនខ្លាចសមត្ថកិច្ចទាល់តែសោះប្រហែល មានខ្នងបង្អែកធំហើយមើលទៅ។…!​!​

(ភ្នំពេញ) ទីតាំងបើកលេងល្បែងសុីសងភ្នាល់ ដ៏ធំមួយកន្លែង ដែលជ្រោកកោនក្រោមឈ្មោះ នៅម្ដុំស្ពានអាកាសដីហុយជិតអាស៊ីអាគ្នេយ៍ បើកស្វាគម៍ភ្ញៀវចិន ខ្មែរឲ្យចូលទៅលេងបានយ៉ាងសេរី ស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តើអាជ្ញាធរមានសមត្ថកិច្ចបានដឹងដែលឫទេល្បែងសុីសង ដ៏ធំមួយកន្លែងនេះដែរជ្រកកោនក្រោមស្លាកឈ្មោះបុកប៊ីយែរកំសាន្តយ៉ូរយ៉ូរនឹង(KTV)នៅក្នុងមូលដ្ឋានកំពុងតែបើកល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ចាក់លុយរាបសិបមុឺន អង្គភាពសារព័ត៌មានយើង សូមសំណូមពរសមត្ថកិច្ចពាក់ព័ន្ធធ្វើការចុះបង្ក្រាបផងទៀនដែល ពាក់ព័ន្ធទៅហ្និងកន្លែងល្បែងស៊ីសងខាងលើ។ តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងឲ្យបានដឹងថាទីតាំងមួយនេះបានបើកលេងជាយូណាស់មកហើយមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋណាហ៊ានចុះមកក្បែរហើយធ្វើការបង្រ្កាបម្តងណានោះឡើយដូច្នេះហើយពលរដ្ឋធ្វើការសូមណុំពរទៅ លោកអធិការខណ្ឌសែនសុខ នឹងលោកឧត្តមសេនីឯក ឈូន ណារិន ដែលជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលទីតាំងបើកលេងល្បែងសុីសងភ្នាល់ ដ៏ធំ ដែលជ្រកក្រោមស្លាកយីហោងបុកប៊ីយែរកំសាន្តយ៉ូរយ៉ូរ នៅខាងលើនេះ ផងទាន។​ សូមបញ្ជាក់ថា÷ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទ នៅតាមមូលដ្ឋាន។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានរម្លឹកជាថ្មីទៀត ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ជំរុញអនុវត្តឱ្យបានប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលក្នុងនោះក៏បានកំណត់អំពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ផងដែរ៕