(ភ្នំពេញ) ទីតាំងបើកលេងល្បែងសុីសងភ្នាល់ ដ៏ធំមួយកន្លែង ដែលជ្រោកកោនក្រោមឈ្មោះ នៅម្ដុំស្ពានអាកាសដីហុយជិតអាស៊ីអាគ្នេយ៍ បើកស្វាគម៍ភ្ញៀវចិន ខ្មែរឲ្យចូលទៅលេងបានយ៉ាងសេរី ស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តើអាជ្ញាធរមានសមត្ថកិច្ចបានដឹងដែលឫទេល្បែងសុីសង ដ៏ធំមួយកន្លែងនេះដែរជ្រកកោនក្រោមស្លាកឈ្មោះបុកប៊ីយែរកំសាន្តយ៉ូរយ៉ូរនឹង(KTV)នៅក្នុងមូលដ្ឋានកំពុងតែបើកល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ចាក់លុយរាបសិបមុឺន អង្គភាពសារព័ត៌មានយើង សូមសំណូមពរសមត្ថកិច្ចពាក់ព័ន្ធធ្វើការចុះបង្ក្រាបផងទៀនដែល ពាក់ព័ន្ធទៅហ្និងកន្លែងល្បែងស៊ីសងខាងលើ។
តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងឲ្យបានដឹងថាទីតាំងមួយនេះបានបើកលេងជាយូណាស់មកហើយមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋណាហ៊ានចុះមកក្បែរហើយធ្វើការបង្រ្កាបម្តងណានោះឡើយដូច្នេះហើយពលរដ្ឋធ្វើការសូមណុំពរទៅ លោកអធិការខណ្ឌសែនសុខ នឹងលោកឧត្តមសេនីឯក ឈូន ណារិន ដែលជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលទីតាំងបើកលេងល្បែងសុីសងភ្នាល់ ដ៏ធំ ដែលជ្រកក្រោមស្លាកយីហោងបុកប៊ីយែរកំសាន្តយ៉ូរយ៉ូរ នៅខាងលើនេះ ផងទាន។
សូមបញ្ជាក់ថា÷ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទ នៅតាមមូលដ្ឋាន។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានរម្លឹកជាថ្មីទៀត ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ជំរុញអនុវត្តឱ្យបានប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលក្នុងនោះក៏បានកំណត់អំពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ផងដែរ៕