ព័ត៌មានសង្គម

លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី1នៃសង្កាតប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះយុទ្ធនាការស្ដារលូភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត!!!

មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥នេះដោយមានកាយកចិត្តទុកដាក់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះយុទ្ធនាការស្ដារលូរំដោះទឹកនារដូវមានភ្លៀងធ្លាក់ដោយចុះអនុវត្តចាកជាក់ស្ដែងដោយឃើញថាមានដីនឹងសំរាមស្ទះនៅក្នុងលូទើបបង្កអោយទឹកហូលមិនកើត ទើបលោក ប៊ុន សុវុទ្ធា ដឹកនាំក្រុមការងារ ចុះស្តារលូរំដោះទឹក ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ប៊ុន សុវុទ្ធា ចៅសង្កាត់​រងទី១សង្កាត់ប៉ោយប៉ែត បានឱ្យដឹងថាយុទ្ធនាការចុះស្ដារលូបន្ទាប់ពីខែវស្សារមកដល់ឃើញថា តាមបណ្ដាយផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតការលិច ដោយសារតែមានការកក់ស្ទះមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការដាក់គ្រឿងចក្រដើម្បីស្ដារលូរំដោះទឹកដកតាមផ្លូវ សម្រួលជូនប្រជាពលរដ្ឋឡើងវិញងាយស្រួលធ្វើដំណើរ។

បច្ចុប្បន្នលោកប៊ុនសុភាក៏បានទទួល ការគោរពស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងប៉ោយប៉ែតផងដែរ។

Leave a Reply

Your email address will not be published.