មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥នេះដោយមានកាយកចិត្តទុកដាក់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះយុទ្ធនាការស្ដារលូរំដោះទឹកនារដូវមានភ្លៀងធ្លាក់ដោយចុះអនុវត្តចាកជាក់ស្ដែងដោយឃើញថាមានដីនឹងសំរាមស្ទះនៅក្នុងលូទើបបង្កអោយទឹកហូលមិនកើត ទើបលោក ប៊ុន សុវុទ្ធា ដឹកនាំក្រុមការងារ ចុះស្តារលូរំដោះទឹក ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែត បានឱ្យដឹងថាយុទ្ធនាការចុះស្ដារលូបន្ទាប់ពីខែវស្សារមកដល់ឃើញថា តាមបណ្ដាយផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតការលិច ដោយសារតែមានការកក់ស្ទះមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការដាក់គ្រឿងចក្រដើម្បីស្ដារលូរំដោះទឹកដកតាមផ្លូវ សម្រួលជូនប្រជាពលរដ្ឋឡើងវិញងាយស្រួលធ្វើដំណើរ។ បច្ចុប្បន្នលោកប៊ុនសុភាក៏បានទទួល ការគោរពស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងប៉ោយប៉ែតផងដែរ។
Author: monday
អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ
ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជម្រាបជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនបងប្អូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហា មិនទាន់បើកប្រាក់ខែនិងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងាររង់ចាំជួយសម្របសម្រួលជូន។
លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ បបួលលោកមេបញ្ជាការភូមិភាគ ២សៀម បាញ់មួយស្មើជាមួយខ្លួន
លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បានបបួលលោកមេបញ្ជាការភូមិភាគ ២សៀម ដែលប្រកាសចង់ធ្វើសង្គ្រាមជាមួយកម្ពុជា មកបាញ់មួយស្មើជាមួយខ្លួន។ ខ្លឹមសារនៅក្នុងបណ្ដាញសង្គមរបស់លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ មានដូចខាងក្រោម៖ យោងតាមសម្តីពាលរបស់លោកមេបញ្ជាការភូមិភាគ ២សៀម បើលោកចង់ច្បាំងខ្លាំង ខ្ញុំសុំបាញ់១ស្មើជាមួយលោកចុះកុំឲ្យពិបាកស្លាប់កូនទាហាននិងប្រជាជនរបស់លោកច្រើននាក់ ដោយសារតែការចម្បាំងរបស់លោក។ Ak ម្នាក់១ដើម គ្រាប់លោកកំណត់មកតែមិនឲ្យលើសពី១០គ្រាប់ ផ្ទៃដី៥០mការេចុះក្រោម យកព្រំដីជាបន្ទាត់សសម្រាប់បាញ់ លោកឈរនៅដីសៀម ខ្ញុំឈរនៅដីកម្ពុជា ចល័តបាញ់តាមការកំណត់ផ្ទៃដីសម្រាប់ប្រកួតរវាងលោកហើយនិងខ្ញុំ។ ខ្ញុំជាមេបញ្ជាការរងកងអនុសេនាធំទី១ បើខ្ញុំស្លាប់ លោកអាចធ្វើចម្បាំងបន្តចុះ តែបើលោកស្លាប់ ខ្ញុំសូមឲ្យនាយទាហានជាន់ខ្ពស់ និងពលទាហានរបស់លោកទាំងអស់ស្តាប់តាមការបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃយកវិធីសាស្រ្តចរចារដោយសន្តិវិធីដើម្បីឲ្យព្រំដែនកម្ពុជា -ថៃ ក្លាយជាព្រំដែនសន្តិភាព កម្ពុជា-ថៃ។ ថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៥ ពីខ្ញុំនាយទាហាន ណៃ ណាក់ ម្នាក់ស្អប់សង្រ្គាមតែចូលចិត្តបាញ់ក្បាលអ្នកណាចង់បង្កើតសង្រ្គាមដូចជាមេទ័ពភូមិភាគ២សៀម៕
កម្ពុជាជ្រើសរើសសន្តិភាព និងច្បាប់អន្តរជាតិ, ថៃជ្រើសរើសសង្រ្គាម និងទាត់ចោលច្បាប់អន្តរជាតិ! តែបើថៃ នៅតែចង់បានសង្គ្រាម ក៏កម្ពុជាមានតែបង្ខំវាយបក និងប្រើសិទ្ធិការពារខ្លួន!
យោងលើពាក្យសំដីរបស់មេទ័ពថៃរូបនេះ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រាម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលយន្តការច្បាប់អន្តរជាតិ ដោយជ្រើសរើសជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិ ដើរចេញពីសន្តិភាព ឆ្ពោះទៅកាន់សង្គ្រាម លែងមានសណ្តាប់ធ្នាប់ពិភពលោក។ ពាក្យរបស់មេទ័ពថៃរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត។ ដូចនេះកងទ័ពថៃ ត្រៀមខ្លួនស្លាប់ទៅក្នុងសង្គ្រាមនេះ ហើយប្រជាជនថៃខ្លួនឯងផងដែរ ក៏ត្រៀមទៅ នឹងទទួលការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលថៃបង្កើតជាមួយកម្ពុជា និងជាអ្នកឈ្លានពានកម្ពុជា ដែលជាមួយប្រទេសជាប់របងផង និងការថ្កោលទោសលើឆាកអន្តរជាតិផង។ កម្ពុជាជ្រើសរើសសន្តិភាព និងជ្រើសរើសច្បាប់អន្តរជាតិ-ថៃជ្រើសរើសសង្គ្រាម និងបដិសេធច្បាប់អន្តរជាតិ។ កម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចារឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី។ ប្រទេសណាចេញមុខប្រកាសគាំទ្រថៃ គឺស្មើនឹងគាំទ្រប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលពិភពលោក តាមរយ:ការជ្រើសរើសសង្គ្រាម សម្លាប់កងទ័ព និងប្រជាជន ដែលផ្ទុយពីគោលការណ៍តំបន់ផង (អាស៊ាន) និងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ជាជម្រើសរបស់យើងដាច់ខាតពេលនេះ គឺជឿជាក់លើរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្លាំងមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ជាមូលដ្ឋានសម្រាប់បច្ចុប្បន្ន អនាគត និងគ្រប់កាល:ទេស:។ […]
រកឃើញមនុស្សជាង១០០នាក់ ក្នុងភោជនីយដ្ឋាន និងខារ៉ាអូខេ ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ
ភ្នំពេញ៖ មនុស្សចំនួន១២១នាក់ (ស្រី១០៤នាក់) ដែលក្នុងនោះមានអនីតិជន១៤នាក់ផងនោះ ត្រូវបានរកឃើញនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ (សាខាទី៥ទួលពង្រ) ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែមិថុនា។ នគរបាលជាតិបានបញ្ជាក់នៅថ្ងៃ ចន្ទ ទី៩ ខែមិថុនាថា ទីតាំងនេះ«លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រីនិងកុមារ»។ ការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែងនេះធ្វើឡើងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕
ក្រសួងការពារជាតិ៖ ថៃបាញ់ប្រហារមុនមកលើលេណដ្ឋាន បណ្តាលឱ្យទ័ពខ្មែរម្នាក់បាត់បង់ជីវិត
ហេតុការណ៍ដែលបានកើតឡើងកាលពីពេលព្រឹក គឺបង្កឡើងដោយកងទ័ពថៃ ដោយពួកគេបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ។ ការបាញ់ប្រហារនេះ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយភាគីនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។ «កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។ នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជនកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។ «ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន៕
លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចននគរបាលការពារព្រំដែនគោកលេខ៨៩១ ដឹកនាំកម្លាំងក្រោ ចុះធ្វើការសហការជួបសំណេះសំណាល ពង្រឹងសម្ព័ន្ធភាពទំនាក់ទំនង រវាងមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ និងមេបញ្ជា ការវរសេនាធំស្រុកអរញ្ញ (ទាហានឈុតប៉ារ៉ា) មេបញ្ជាការ វរសេនាធំលេខ១៣ (ទាហានឈុតខ្មៅ)
បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និងចង្អល់បង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូច ការពារ ព្រំដែនគោក លេខ៨៩១ បានដឹកនាំកម្លាំង ក្រោមឱវាទ ចុះជួប សំណេះសំណាល ធ្វើការ ទំនាក់ទំនង ពិភាក្សា ការងារ ពង្រឹងសម្ព័ន្ធភាពទំនាក់ទំនង រវាង វរសេនា តូចនគរបាលការពារព្រំដែនគោក លេខ៨៩ កម្ពុជា (ទាហានឈុតប៉ារ៉ា) មេបញ្ជាការ វរសេនាធំលេខ១៣ (ទាហានឈុតខ្មៅ ថៃ ដែលឈរជើង យាម ទល់មុខគ្នា នៅព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ នៅ ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០និង ១៥ នាទី។ លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ […]
ក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីជុំវិញការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និងព្រមានចាត់វិធានការមិនអត់ឱនចំពោះមន្ត្រីពាក់ព័ន្!ធ
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកត់សម្គាល់ពាក់ព័ន្ធ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ តាមរយៈលិខិតចុះថ្ងៃទី ១៦ ខែ ឧសភា នេះ ផ្ញើទៅកាន់អភិបាលខេត្តក្រុងថា ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធនឹង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ ការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទនិងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម។ លើសពីនេះ ស្ថានីយ៍ ទូរទស្សន៍ គេហទំព័រ កាសែត និងបណ្តាញសង្គមជាច្រើន ក៏បានចុះផ្សាយជាបន្តបន្ទាប់អំពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងភាពរញ៉េរញ៉ៃ ច្រងេងច្រងាង គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំ ។ សារនេះបានធ្វើឡើងបន្ទាប់ពីមានបាតុភាពមួយផ្ទុះឡើង រវាងមន្ត្រីឃុំល្ងៀង ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ និងអ្នកកាសែត កាលពីថ្ងៃទី ១៤ ឧសភា ពាក់ព័ន្ធការដាក់ឲ្យដេញថ្លៃអនុវត្តគម្រោង ។ យ៉ាងណាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធាន ការច្បាប់ដោយមិនអត់ឱនឡើយ ចំពោះក្រុមមន្ត្រីឃុំដែលប្រព្រឹត្តភាពមិនប្រក្រតី ពុករលួយពាក់ព័ន្ធការអនុវត្តគម្រោងដែលបានពីមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់នេះ ៕
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងការងារ និងត្រួតពិនិត្យវឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនិងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំនាញប្រជុំពង្រឹងការងារ និង ត្រួតពិនិត្យវឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារអន្តោប្រវេសន៍ ផែនការងារសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកនាយការិយាល័យបុគ្គលិក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឡើងអានរបាយការណ៍ ស្តីពី វឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋបានល្អ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ […]
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី០២នាក់ករណីហិង្សាដោយចេយនាដោយស្ថានទម្ងន់ទោស!
(ភ្នំពេញ)នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយអនុវត្តតាមបទបញ្ជារបស់លោកជួន ណារិន្ន ដែលជាអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល),ប្រើដៃនិងបើករថយន្តម៉ាកRaptorដេញបំបុកជនរងគ្រោះជាអតីសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។ ជនសង្ស័យ:១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ ។ ជនរងគ្រោះ:ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សម្ភាររងការខូចខាត៖ រថយន្ត០១គ្រឿងម៉ាក Prius […]