បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសុវត្ថិភាពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ចំនួន៥វត្ត ដែលប្រារព្ធធ្វើពិធីនៅនៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីរាប់បាទព្រះសង្ឃរួច ឯកឧត្តម ស សុខា ក៏បានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការទាំង៥វត្ត រួមមាន៖ វត្តគីរីជុំចំការខ្នុរ វត្តសិរីមង្គល វត្តប្រាសាទារាម(ប្រាសាទត្បែង) វត្តគីរីរុក្ខារាម(ថ្មរមៀល) និងវត្តគីរីរុក្ខារាមធ្លក ក្នុង១អង្គ ចំនួន៨០ម៉ឺនរៀល បច្ច័យកសាងក្នុង១វត្ត ចំនួន៤លានរៀល ប្រគេនបច្ច័យដល់ព្រះសង្ឃគង់នៅវត្តចំការខ្នុរចំនួន២៨អង្គ ក្នុង១អង្គ ចំនួន១០ម៉ឺនរៀល ក្នុងនោះក៏មានការចែកជូនអំណោយមួយចំនួនដល់លោកតា លោកយាយ ចំនួន៥០នាក់ផងដែរ។ ក្រៅពីការពារសុវត្ថិភាពជូនថ្នាក់ដឹងនាំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំងនគរបាលសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ដើម្បីបញ្ចៀសការកកស្ទះ […]
Month: September 2024
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាម កងរាជអាវុធហត្ថជ្រើសរើសថ្មី…
(បន្ទាយមានជ័យ)÷ យោងតាមផែនការលេខ៤៨/២០២៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមយោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដោយមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងសិក្ខាកាម កងរាជអាវុធហត្ថជ្រើសរើសថ្មី ចំនួន ៤១ នាក់ ប្រារព្ធធ្វេីឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើការណែនាំដល់សិក្ខាកាមកងរាជអាវុធហត្ថទេីបជ្រើសរើសថ្មី ត្រូវដាក់ចិត្ត ដាក់កាយ ដោយស្មារតីទទួលខុសត្រូវ និងគោរពតាមបទបញ្ជា បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាអាវុធហត្ថគំរូ ដែលមានវិន័យ និងក្រមសីលធម៌ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីធ្វើឱ្យកាយសម្បទាមាំមួន រហ័សរហួន ឆន្ទៈមោះមុត មានស្មាតីសាមគ្គីភាព វិន័យម៉ឺងម៉ាត់ ស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល និងធ្វើឱ្យផ្លាស់ប្ដូរពីជីវភាពស៊ីវិល ទៅជាជីវភាពកងឯកភាព ក្រោមការគ្រប់គ្រងតាមបទបញ្ញត្តិ […]
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (ម៉ូតូ)…
(បន្ទាយមានជ័យ)÷ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះឈឿន វិជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីចោរលួចម៉ូតូ នៅចំណុចអគារ១៨ (ហាយសូ) ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួចកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៤និង០០នាទីទាបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅចំណុចកាស៊ីណូ នាគទិព្វ ជាប់កាស៊ីណូអាត់ប៊ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាក HONDA DREAME ពណ៌ក្រហម ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង1AI-6521 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជនសង្ស័យ ១-ឈ្មោះ យ៉ុង រិទ្ធី ភេទប្រុស […]
ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កងកម្លាំងនគរបាលស្រុកកោះសូទិន បានចុះជួយរុះរើរំកិលផ្ទះប្រជាពលរដ្ឋប្រឈមនឹងការបាក់ជ្រាំងទន្លេ មកកាន់ទីតាំងមានសុវត្ថិភាព..!!
កំពង់ចាម៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានគិតគូរអំពីសំណូមពរពីប្រជាពលរដ្ឋដែលមានការភ័យខ្លាចអំពីការបាក់ជ្រាំងទន្លេ ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់បងប្អូន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងថ្នាក់មូលដ្ឋាន ត្រូវដោះស្រាយបន្ទាន់ចំពោះសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ ជាក់ស្តែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន កម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានចុះជួយរុះរើ និងលើកសែងផ្ទះតាមការសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានការភ័យខ្លាច ដោយសារផ្ទះពួកគាត់មានទីតាំងនៅជិតដីបាក់ស្រុតចូលទន្លេ ដែលទើបបាក់ស្រុតប្រវែងទទឹង២៥ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ហើយនៅសល់ត្រឹមតែ២០ម៉ែត្រទៀតប៉ុណ្ណោះដល់ផ្ទះរបស់ពួកគាត់ ។ កំលាំងសាមគ្គីដ៏ខ្លាំងក្លារបស់កងកម្លាំង ផ្ទះចំនួន២ខ្នង ត្រូវបានរំកិលទៅទីតាំង ដែលមានសុវត្ថិភាពជាបណ្ដោះអាសន្ន ស្ថិតនៅក្នុងភូមិទី៩ និងភូមិទី១៣ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ។ ជាមួយគ្នានេះផងដែរ កម្លាំងនគរបាលថ្នាក់មូលដ្ឋានបានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ ដែលអាចកើតជាយថាហេតុបានគ្រប់ពេលពេលវេលាក្នុងរដូវកាលនេះ ពិេសសត្រូវបង្កើនការយកទុកដាក់លើក្មេងៗ កុមារ ចំពោះការលង់ទឹកទន្លេ បឹងបួរ ប្រឡាយជាដើម និងការថែរក្សាសត្វពាហនៈ ផងដែរ ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរជ្រាំងទន្លេ និងតំបន់ទំនាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ […]
សមត្ថកិច្ចខេត្តបាត់ដំបងបង្កើនការអប់រំណែនាំដល់អ្នកប្រើប្រាស់ផ្លូវឱ្យចូ លរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកគឺដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា៖
ខេត្តបាត់ដំបង៖កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងក្នុងផែន ចុះបំ ពេញការងារនៅអធិការដ្ឋាននគរបាលស្រុកមោង ឫស្សី ក្នុងនោះសម្រេចបាននូវលទ្ធផលដូចខាង ក្រោម៖ ១-ដាក់វិធានការដល់មន្រ្តីអនុវត្តការងារសណ្តាប់ធ្នាប់ចរាចរណ៍បង្កើនការអប់រំណែនាំជាចំបង ដល់អ្នកប្រើប្រាស់ផ្លូវក្នុងភូមិរបស់ខ្លួនចៀសវាងគ្រោះថ្នាក់ ។ ២-ស្នើលោកអធិការជម្រុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋ បាល បន្តធ្វើវេទិការសាធារណៈអប់រំប្រជាពលរដ្ឋលើចំណុចផ្លូវទាបឡើងផ្លូវខ្ពស់ដែលជាកត្តាប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ ៣-ចាត់មន្រ្តីចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាម (អនុវិទ្យាល័យ ,វិទ្យាល័យ និងវត្តអារាម) ៤-បានចុះត្រួតពិនិត្យលើចំណុចដែលតែងបង្កគ្រោះ ថ្នាក់ចរាចរណ៍ញឹកញាប់។ ៥-បង្កើនការត្រួតពិនិត្យវាស់ជាតិអាល់កុល,អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទនិងគ្រឿងញៀន ទៅតាមកាល វិភាគដែល បានកំណត់។ ក្រៅពីនោះបានប្រគល់អាវភ្លៀងជូនផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតជាប់ផ្លូវជាតិ៕(រូបភាពផែនការងារសណ្តាប់ធ្នាប់/ហូវ)By kosal!
កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិថៃចំនួន៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀនជាង៧៣គីឡូក្រាម(៧៣,៨០៦,១០ក្រាម) និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត…!!
បន្ទាយមានជ័យ៖ មុនពេលបង្ក្រាបករណី ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀនជាង៧៣គីឡូក្រាម និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាតនេះ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីភ្នាក់ងារផ្ដល់ព័ត៌មានថា មានជនសង្ស័យជាជនជាតិថៃកំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំទៅព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត ដើម្បីបើកប្រតិបត្តិការបង្ក្រាប។ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០៥នាក់រួមមាន ១.ឈ្មោះ វីរ៉ាឆៃ មីសុីន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា […]
ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សា អូរប្ញស្សីកណ្តាល…!!
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សា អូរប្ញស្សីកណ្តាល ស្ថិតក្នុងសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះផងដែរក៏មានការចូលអមដំណើរដោយលោកយ៉ាង គីមហ៊ុយ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមគ្រី សំណាងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកជំទាវឈើ រីណាតំណាងក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត លោកជាយូ ឈាង និងក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន និងប្រតិភូក៏បាននាំយកអំណោយរបស់ក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត ចែកជូនប្រជាពលរដ្ឋជាង៣០០គ្រួសារនៅសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សាកណ្តាល និង សង្កាត់អូរប្ញស្សី និងចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាទំនប់ក៥ និងសាលាបឋមសិក្សាអូរប្ញស្សីកណ្តាលសរុប ចំនួន៦៩៨នាក់ ក្នុងនោះសិស្សពូទទួលបានបន្ថែមនូវកង់ថ្មីម្នាក់១គ្រឿងផងដែរ។
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម..!!
ខេត្តកំពង់ចាម៖នារសៀលថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម នៅសាលាស្រុកកំពង់សៀម។ លោក ទុន ណេត អតីតអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវទទួលមុខតំណែងថ្មី។ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោក ទុន ណេត ត្រូវប្រែក្លាយការប្តេជ្ញាចិត្ត ពេលចូលកាន់តំណែងជាអភិបាលស្រុកកំពង់សៀម ទៅជា ឆន្ទៈក្នុងការអនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត។ អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកកំពង់សៀមទាំងអស់ […]
នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត បន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនឹង ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង..!!
បន្ទាយមានជ័យ ៖នាថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលសង្កាត់ប៉ោយប៉ែត ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំ កម្លាំង ដោយលោកវរសេនីយ៍ទោរស៊ា សៅឌី អធិការរងបានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាន ក្នុងភូមិសាស្រ្តនិងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ ក្រោមការចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យ ទប់ស្កាត់ ពិសេសគឺបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិសាស្ត្រ នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ បានអនុវត្តដូចភ្លៀងរលឹមជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕
កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ-ថៃ ចំនួន៤នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!!!
បន្ទាយមានជ័យ៖ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីសន្តិសុខថា មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង០១ និង៣០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះទៅដល់កន្លែងកេីតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ១.ឈ្មោះ ថាណាផន ថងខាំ ហៅ នីវ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ, ២-ឈ្មោះ សុវ៉ាត់ ណាក់កងឌី ហៅ ប៊យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ, ៣-ឈ្មោះ សេង ភ័ក្រ ហៅ ក្តី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ ខៀវ ខាវ ហៅ ប៊ួខាវ ភេទប្រុស អាយុ ២២ឆ្នាំ […]