កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងមិនត្រូវដឹកសំពីងសំពោងលើសចំណុះ រថយន្តកែច្នៃតទ្រុង ខុសលក្ខណ:បច្ចេកទេស ខុសទៅនឹងច្បាប់កំណត់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
Month: August 2024
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង
ព្រៃវែង ៖នាថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តដូចភ្លៀងរលឹមជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ ។
កំពង់ឆ្នាំង ៖ ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងមិនត្រូវដឹកសំពីងសំពោងលើសចំណុះ ខុសទៅនឹងច្បាប់កំណត់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
នគរបាលខេត្តកំពង់ឆ្នាំង ចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញទូទាំងខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះផ្សព្វផ្សាយ សម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ និងចុះផ្សព្វផ្សាយជាប្រចាំ តាមបណ្ដាសាលារៀន ទីផ្សារ និងដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋងាយស្រួលឆ្លងផ្លូវចូល និងចេញ ពីសាលារៀន ទីផ្សារ ទីប្រជុំជននានា នៅតាមរោងចក្រសហគ្រាសតូចធំជាដើម ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពេលបើកបរ និងប្រេីប្រាស់ដងផ្លូវត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន […]
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមប្រតិភូ និងមានការអញ្ជើញចូរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកអភិបាលក្រុងស្រុកទាំង៩ លោក អធិការ នគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការទាំង៤ លោកនាយប៉ុស្តិ៍ទាំង៦៧ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ទាំង៦៧ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមក គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល […]
កម្លាំង អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដាក់ត្រួតពិនិត្យនៅលេីកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខ ផ្លូវចូលភូមិបុស្បូវ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំង អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដាក់ត្រួតពិនិត្យនៅលេីកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខ ផ្លូវចូលភូមិបុស្បូវ ភូមិសាលាក្រៅ សង្កាត់ភ្នៀត ប្រេីប្រាស់កម្លាំងប្រចាំបញ្ជាក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលសរុបចំនួន ១១នាក់ សហការជាមួយកងរាជអាវុធហត្ថក្រុងចំនួន ០៧នាក់ បានធ្វេីការត្រួតពិនិត្យរកកំរិតជាតិអាល់កុល ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងរកអ្នកប្រើអាវុធខុសច្បាប់:។ ក្រោមការចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅនីមួយៗ ពិសេសតាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗ ដើម្បីពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។ ទន្ទឹមគ្នានេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យអាវុធ ទប់ស្កាត់អ្នកបើកមានជាតិស្រវឹង ពិសេសគឺបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង
លោកវរសេនីយ៍ឯក ឃឹម ខន រៀបចំទទួលគណៈប្រតិភូ និងសិក្ខាកាមចំនួន៤២ នាក់ ដែលចុះធ្វើកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលភូមិភាគ២ និងសហការី បានអញ្ជើញមកពិនិត្យ តាមដាន និងណែនាំដល់សិក្ខាកាមជំនាន់ថ្មី ដែលចុះធ្វើកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាអង្គភាពសមី ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ទោ នាយកសាលា ក៏បានធ្វើការក្រើនរំលឹក និងធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងរយ:ពេលបំពេញកិច្ចការងារ ជាពិសេស លើបញ្ហាវត្តមានប្រចាំថ្ងៃ គោរពវិន័យកងកម្លាំងនគរបាលជាតិ និងវិន័យរបស់អង្គភាពសម័យឲ្យបានខ្ជាប់ខ្ជួន ។ គួរបញ្ជាក់ថា ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីរលោកវរសេនីយ៍ឯក ឃឹម ខន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកនាយ នាយរងការិយាល័យដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ព្រមទាំងបានរៀបចំទទួល គណៈប្រតិភូ ព្រមទាំងសិក្ខាកាមចុះកម្មសិក្សាប្រតិបត្តិចំនួន ៤២នាក់ ក្នុងនោះសិក្ខាកាមនារីចំនួន១៥ នាក់ ដេីម្បីចុះកម្មសិក្សានៅតាមបណ្តាអង្គភាពសាមីរយ:ពេល១ខែ គិតចាប់ពីថ្ងៃទី២៦ […]
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងភរិយា ចូលរួមបរិច្ចាគថវិកា៦០០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន
បន្ទាយមានជ័យ៖ តបតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានចូលរួមបរិច្ចាគថវិការ៦០០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន៕
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ។
មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងសហការជាមួយអជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ដើម្បីប្រែក្លាយទីកន្លែងរស់នៅឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងដែលចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី២ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានចំនួនសរុប ៥៨នាក់ (ស្រី ១០នាក់)។ គួរជម្រាបថា កម្មសិក្សាការីខាងលើនេះ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៣ មកពីសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ការចុះកម្មសិក្សានេះគឺមានរយៈពេលជិត១ខែ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីគ្រប់លក្ខខណ្ឌជានគរបាលជាតិ និងតាំងស៊ុប។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៌។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់ទុកថា ការចុះកម្មសិក្សារបស់ក្មួយៗ […]