ព័ត៌មានសន្តិសុខសង្គម

កម្លាំង អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ​ ដាក់ត្រួតពិនិត្យនៅលេីកំណាត់ផ្លូវជាតិលេខ៦​ ត្រង់ចំណុចមុខ​ ផ្លូវចូលភូមិបុស្បូវ

  1. បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំង អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ​ ដាក់ត្រួតពិនិត្យនៅលេីកំណាត់ផ្លូវជាតិលេខ៦​ ត្រង់ចំណុចមុខ​ ផ្លូវចូលភូមិបុស្បូវ​  ភូមិសាលាក្រៅ​  សង្កាត់ភ្នៀត​  ប្រេីប្រាស់កម្លាំងប្រចាំបញ្ជាក្រុង​  និង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសរុបចំនួន​ ១១នាក់​ សហការ​ជាមួយកងរាជអាវុធហត្ថក្រុង​ចំនួន​ ០៧នាក់​  បានធ្វេីការត្រួតពិនិត្យរកកំរិតជាតិអាល់កុល ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងរកអ្នកប្រើអាវុធខុសច្បាប់:។

ក្រោមការចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅនីមួយៗ ពិសេសតាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗ ដើម្បីពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។

ទន្ទឹមគ្នានេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យអាវុធ ទប់ស្កាត់អ្នកបើកមានជាតិស្រវឹង ពិសេសគឺបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង

Leave a Reply

Your email address will not be published.