ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សាកសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍។ សូមគូសបញ្ជាក់ថា ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល […]
ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាមតិយោបល់ណែនាំ ដែលមានលក្ខណៈជាការផ្តល់អនុសាសន៍ និងសម្រួចខ្លឹមសារបន្ថែមជូនទៅកាន់អង្គសិក្ខាសាលាផងដែរ…
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងការចែករំលែកបទពិសោធ តាមប្រធានបទនីមួយៗរួចមក តំណាងក្រុមពិភាក្សានីមួយៗបានឡើងរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាដែលបានប្រព្រឹត្តរយៈពេលមួយរសៀលកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍របស់តំណាងក្រុមនីមួយៗ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅយ៉ាងសុីជម្រៅ និងស្និតស្នាលជាទីបំផុតរវាងសមាជិក សមាជិកា និងវាគ្មិន។ តាមរយៈការចូលរួមយ៉ាងផុសផុលពីសមាជិក សមាជិកា កិច្ចពិភាក្សាក៏ទទួលបាននូវគំនិត និងមតិថ្មីៗ ដែលមតិទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ស.ស.យ.ក. ក្នុងការយកទៅបញ្ចូលបន្ថែមក្នុងក្រមខណ្ឌយុទ្ធសាស្រ្តរបស់ឯកសារទស្សទាន ២.០ ។ ជាលទ្ធផល កិច្ចពិភាក្សា គឺមានការឆ្លើយតប ទៅនឹងការចង់បានរបស់សមាជិក សមាជិកា និងផ្តល់ជាធាតុចូលយ៉ាងសំខាន់ក្នុងអង្គសិក្ខាសាលាទាំងមូល។ សូមបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សា ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាមតិយោបល់ណែនាំ ដែលមានលក្ខណៈជាការផ្តល់អនុសាសន៍ និងសម្រួចខ្លឹមសារបន្ថែមជូនទៅកាន់អង្គសិក្ខាសាលាផងដែរ។