ព័ត៌មានជាតិ ព័ត៌មានសង្គម

អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជម្រាបជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនបងប្អូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហា មិនទាន់បើកប្រាក់ខែនិងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងាររង់ចាំជួយសម្របសម្រួលជូន។

ព័ត៌មានជាតិ

លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ បបួលលោកមេបញ្ជាការភូមិភាគ ២សៀម បាញ់មួយស្មើជាមួយខ្លួន

លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បានបបួលលោកមេបញ្ជាការភូមិភាគ ២សៀម ដែលប្រកាសចង់ធ្វើសង្គ្រាមជាមួយកម្ពុជា មកបាញ់មួយស្មើជាមួយខ្លួន។ ខ្លឹមសារនៅក្នុងបណ្ដាញសង្គមរបស់លោក ណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ មានដូចខាងក្រោម៖ យោងតាមសម្តីពាលរបស់លោកមេបញ្ជាការភូមិភាគ ២សៀម បើលោកចង់ច្បាំងខ្លាំង ខ្ញុំសុំបាញ់១ស្មើជាមួយលោកចុះកុំឲ្យពិបាកស្លាប់កូនទាហាននិងប្រជាជនរបស់លោកច្រើននាក់ ដោយសារតែការចម្បាំងរបស់លោក។ Ak ម្នាក់១ដើម គ្រាប់លោកកំណត់មកតែមិនឲ្យលើសពី១០គ្រាប់ ផ្ទៃដី៥០mការេចុះក្រោម យកព្រំដីជាបន្ទាត់សសម្រាប់បាញ់ លោកឈរនៅដីសៀម ខ្ញុំឈរនៅដីកម្ពុជា ចល័តបាញ់តាមការកំណត់ផ្ទៃដីសម្រាប់ប្រកួតរវាងលោកហើយនិងខ្ញុំ។ ខ្ញុំជាមេបញ្ជាការរងកងអនុសេនាធំទី១ បើខ្ញុំស្លាប់ លោកអាចធ្វើចម្បាំងបន្តចុះ តែបើលោកស្លាប់ ខ្ញុំសូមឲ្យនាយទាហានជាន់ខ្ពស់ និងពលទាហានរបស់លោកទាំងអស់ស្តាប់តាមការបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃយកវិធីសាស្រ្តចរចារដោយសន្តិវិធីដើម្បីឲ្យព្រំដែនកម្ពុជា -ថៃ ក្លាយជាព្រំដែនសន្តិភាព កម្ពុជា-ថៃ។ ថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៥ ពីខ្ញុំនាយទាហាន ណៃ ណាក់ ម្នាក់ស្អប់សង្រ្គាមតែចូលចិត្តបាញ់ក្បាលអ្នកណាចង់បង្កើតសង្រ្គាមដូចជាមេទ័ពភូមិភាគ២សៀម៕

ព័ត៌មានជាតិ

កម្ពុជាជ្រើសរើសសន្តិភាព និងច្បាប់អន្តរជាតិ, ថៃជ្រើសរើសសង្រ្គាម និងទាត់ចោលច្បាប់អន្តរជាតិ! តែបើថៃ នៅតែចង់បានសង្គ្រាម ក៏កម្ពុជាមានតែបង្ខំវាយបក និងប្រើសិទ្ធិការពារខ្លួន!

យោងលើពាក្យសំដីរបស់មេទ័ពថៃរូបនេះ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រាម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលយន្តការច្បាប់អន្តរជាតិ ដោយជ្រើសរើសជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិ ដើរចេញពីសន្តិភាព ឆ្ពោះទៅកាន់សង្គ្រាម លែងមានសណ្តាប់ធ្នាប់ពិភពលោក។ ពាក្យរបស់មេទ័ពថៃរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត។ ដូចនេះកងទ័ពថៃ ត្រៀមខ្លួនស្លាប់ទៅក្នុងសង្គ្រាមនេះ ហើយប្រជាជនថៃខ្លួនឯងផងដែរ ក៏ត្រៀមទៅ នឹងទទួលការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលថៃបង្កើតជាមួយកម្ពុជា និងជាអ្នកឈ្លានពានកម្ពុជា ដែលជាមួយប្រទេសជាប់របងផង និងការថ្កោលទោសលើឆាកអន្តរជាតិផង។ កម្ពុជាជ្រើសរើសសន្តិភាព និងជ្រើសរើសច្បាប់អន្តរជាតិ-ថៃជ្រើសរើសសង្គ្រាម និងបដិសេធច្បាប់អន្តរជាតិ។ កម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចារឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី។ ប្រទេសណាចេញមុខប្រកាសគាំទ្រថៃ គឺស្មើនឹងគាំទ្រប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលពិភពលោក តាមរយ:ការជ្រើសរើសសង្គ្រាម សម្លាប់កងទ័ព និងប្រជាជន ដែលផ្ទុយពីគោលការណ៍តំបន់ផង (អាស៊ាន) និងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ជាជម្រើសរបស់យើងដាច់ខាតពេលនេះ គឺជឿជាក់លើរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្លាំងមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ជាមូលដ្ឋានសម្រាប់បច្ចុប្បន្ន អនាគត​ និងគ្រប់កាល:ទេស:។ […]

ព័ត៌មានជាតិ

ក្រសួងការពារជាតិ៖ ថៃបាញ់ប្រហារមុនមកលើលេណដ្ឋាន បណ្តាលឱ្យទ័ពខ្មែរម្នាក់បាត់បង់ជីវិត

ហេតុការណ៍ដែលបានកើតឡើងកាលពីពេលព្រឹក គឺបង្កឡើងដោយកងទ័ពថៃ ដោយពួកគេបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ។ ការបាញ់ប្រហារនេះ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយភាគីនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។ «កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។ នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជនកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។ «ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន៕

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីជុំវិញការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និងព្រមានចាត់វិធានការមិនអត់ឱនចំពោះមន្ត្រីពាក់ព័ន្!ធ

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកត់សម្គាល់ពាក់ព័ន្ធ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ តាមរយៈលិខិតចុះថ្ងៃទី ១៦ ខែ ឧសភា នេះ ផ្ញើទៅកាន់អភិបាលខេត្តក្រុងថា ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធនឹង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ ការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទនិងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម។ លើសពីនេះ ស្ថានីយ៍ ទូរទស្សន៍ គេហទំព័រ កាសែត និងបណ្តាញសង្គមជាច្រើន ក៏បានចុះផ្សាយជាបន្តបន្ទាប់អំពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងភាពរញ៉េរញ៉ៃ ច្រងេងច្រងាង គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំ ។ សារនេះបានធ្វើឡើងបន្ទាប់ពីមានបាតុភាពមួយផ្ទុះឡើង រវាងមន្ត្រីឃុំល្ងៀង ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ និងអ្នកកាសែត កាលពីថ្ងៃទី ១៤ ឧសភា ពាក់ព័ន្ធការដាក់ឲ្យដេញថ្លៃអនុវត្តគម្រោង ។ យ៉ាងណាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធាន ការច្បាប់ដោយមិនអត់ឱនឡើយ ចំពោះក្រុមមន្ត្រីឃុំដែលប្រព្រឹត្តភាពមិនប្រក្រតី ពុករលួយពាក់ព័ន្ធការអនុវត្តគម្រោងដែលបានពីមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់នេះ ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងការងារ និងត្រួតពិនិត្យវឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនិងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំនាញប្រជុំពង្រឹងការងារ និង ត្រួតពិនិត្យវឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារអន្តោប្រវេសន៍ ផែនការងារសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកនាយការិយាល័យបុគ្គលិក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឡើងអានរបាយការណ៍ ស្តីពី វឌ្ឍនភាពការងារ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋបានល្អ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ […]

ព័ត៌មានជាតិ ព័ត៌មានសង្គម

ឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់ខេធីវីភាគច្រើនមួយចំនួនលួចបង្កប់សេវាជួញដូរគ្រឿងញៀនរួមទាំងមានល្បែងស៊ីសងផងដែរនៅក្រុងប៉ោយប៉ែត

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សម្របសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។ សម្រាប់ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្ចាស់ទីតាំងម្នាក់ជាមេក្លោង, បុគ្គលិកចំនួន១៣នាក់ (សមគំនិត) និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ដោយឡែកជនបរទេសដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត ដោយមិនឲ្យបញ្ជូនមកកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ។ សម្រាប់មនុស្សចំនួន៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ សម្រាប់ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា តាមពិតមានមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវចាប់ខ្លួន ប៉ុន្តែមុនពេលកម្លាំងនគរបាលចុះបង្ក្រាប ស្រាប់តែមានអ្នកលួចរាយការណ៍ទៅម្ចាស់ទីតាំង ទើបមានជនបរទេសជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនអស់។ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី កាលពីពេលកន្លងទៅ, សម្រាប់ជនបរទេសទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀនផងនោះ ត្រូវតែផ្តន្ទាទោសតាមច្បាប់ រួចហើយធ្វើការបណ្តេញចេញពីប្រទេសតែម្តង ហើយសម្រាប់ជនបរទេសដែលប្រើប្រាស់ ក៏ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ដោយមិនបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងបញ្ជូនបន្តតាមនីតិវិធី៕ ប្រភពពី Fb : […]

ព័ត៌មានជាតិ ព័ត៌មានសង្គម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះតាមដានត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ទឹក ភ្លើង ផ្លូវ ការបែងចែកដី និងផ្ទះ ជូនដល់បងប្អូនសម្បទានិក

នាថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០២៥ ថ្នាក់​ដឹកនាំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះតាមដានត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ទឹក ភ្លើង ផ្លូវ ការបែងចែកដី និងផ្ទះ ជូនដល់បងប្អូនសម្បទានិក។ ជាងនេះទៅទៀត ក្រសួងក៏បានពិនិត្យមើលលើដំណាំពាណិជ្ជកម្ម ការនាំចេញនៅហ្នឹងកន្លែង(ដំណាំដំណោចជុំវិញផ្ទះ) ។ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសង្គម

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវហើយគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងគ្រប់បែបយ៉ាងស្របតាមសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន ហើយបន្តផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្តទាំងមូល។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ដោយសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មានត្រូវបំពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាននិងសាធារណមតិ។ នៅក្នុងបរិបទសង្គមឌីជីថលបច្ចុប្បន្នដែលពលរដ្ឋទទួលព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរអំពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីពង្រីការទទួលព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន ដើម្បីផ្តល់ប្រភពព័ត៌មានច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច៕

បន្ទាយមានជ័យ​៖បន្ទាប់ពីកើតមានករណីចាងហ្វាងសារព័ត៌មាន ចំនួន ២រូប គឺលោក ឡាយ សុជាតិ និងលោក ដួង អក្ខរា ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ច រកឃើញថា បានផ្សព្វផ្សាយយព័ត៌មានមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោម៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) មានកិត្តិយស សូមជម្រាបជូនសាធារណជន និងសមាជិកសមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ លោក ឡាយ សុជាតិ ចាងហ្វាងសារព័ត៌មាន ខេមបូឌាស្តាដេលីញូវស៍ 24/24ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច បន្ទាប់ពីផ្សព្វផ្សាយព័ត៌មាន ដែលត្រូវបានសមត្ថកិច្ច រកឃើញថា ជាការផ្សព្វផ្សាយមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល។ ក្នុងនោះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីនេះផងដែរ។ ក្នុងជំហានបឋមនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រកាសគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច លើករណីនេះ រួមទាំងករណីកន្លងមក ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ […]