ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាមតិយោបល់ណែនាំ ដែលមានលក្ខណៈជាការផ្តល់អនុសាសន៍ និងសម្រួចខ្លឹមសារបន្ថែមជូនទៅកាន់អង្គសិក្ខាសាលាផងដែរ…

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងការចែករំលែកបទពិសោធ តាមប្រធានបទនីមួយៗរួចមក តំណាងក្រុមពិភាក្សានីមួយៗបានឡើងរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាដែលបានប្រព្រឹត្តរយៈពេលមួយរសៀលកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤។

យោងតាមរបាយការណ៍របស់តំណាងក្រុមនីមួយៗ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅយ៉ាងសុីជម្រៅ និងស្និតស្នាលជាទីបំផុតរវាងសមាជិក សមាជិកា និងវាគ្មិន។ តាមរយៈការចូលរួមយ៉ាងផុសផុលពីសមាជិក សមាជិកា កិច្ចពិភាក្សាក៏ទទួលបាននូវគំនិត និងមតិថ្មីៗ ដែលមតិទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ស.ស.យ.ក. ក្នុងការយកទៅបញ្ចូលបន្ថែមក្នុងក្រមខណ្ឌយុទ្ធសាស្រ្តរបស់ឯកសារទស្សទាន ២.០ ។ ជាលទ្ធផល កិច្ចពិភាក្សា គឺមានការឆ្លើយតប ទៅនឹងការចង់បានរបស់សមាជិក សមាជិកា និងផ្តល់ជាធាតុចូលយ៉ាងសំខាន់ក្នុងអង្គសិក្ខាសាលាទាំងមូល។

សូមបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សា ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាមតិយោបល់ណែនាំ ដែលមានលក្ខណៈជាការផ្តល់អនុសាសន៍ និងសម្រួចខ្លឹមសារបន្ថែមជូនទៅកាន់អង្គសិក្ខាសាលាផងដែរ។

Leave a Reply

Your email address will not be published.