បន្ទាយមានជ័យ៖ ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក។
ពិធីប្រកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសទទួលស្គាល់ លោកស្រី ចំរើន ដាណេ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក និងប្រកាសទទួលស្គាល់សមាសភាព លោក លោកស្រី គណៈកម្មាធិការស.ស.យ.ក. ស្រុក និងគណៈកម្មាធិការស.ស.យ.ក. ឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក។
ក្នុងពិធីប្រកាសនេះផងដែរក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អចិន្រ្តៃយ៍ស.ស.យ.ក. ខេត្ត លេខាធិការដ្ឋាននៃស.ស.យ.ក. ខេត្ត រដ្ឋបាលឃុំ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាស.ស.យ.ក. ឃុំ-ស្រុក នៅភោជនីយដ្ឋានលីក្រោះ ស្រុកភ្នំស្រុក៕