បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និងចង្អល់បង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូច ការពារ ព្រំដែនគោក លេខ៨៩១ បានដឹកនាំកម្លាំង ក្រោមឱវាទ ចុះជួប សំណេះសំណាល ធ្វើការ ទំនាក់ទំនង ពិភាក្សា ការងារ ពង្រឹងសម្ព័ន្ធភាពទំនាក់ទំនង រវាង វរសេនា តូចនគរបាលការពារព្រំដែនគោក លេខ៨៩ កម្ពុជា (ទាហានឈុតប៉ារ៉ា) មេបញ្ជាការ វរសេនាធំលេខ១៣ (ទាហានឈុតខ្មៅ ថៃ ដែលឈរជើង យាម ទល់មុខគ្នា នៅព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ
នៅ ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០និង ១៥ នាទី។
លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចននគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ឲ្យដឹងថា៖អង្គភាពវរសេនាតូចននគរបាលការពារព្រំដែនគោកលេខ៨៩១ បានការការជួបសំណេះសំណាល ពង្រឹងសម្ព័ន្ធភាពទំនាក់ទំនង រវាងមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ និងមេបញ្ជា ការវរសេនាធំស្រុកអរញ្ញ (ទាហានឈុតប៉ារ៉ា) មេបញ្ជាការ វរសេនាធំលេខ១៣ (ទាហានឈុតខ្មៅ) រួមទាំងប្រធានកងរយលេខ១៣០៤ ។ ទីកន្លែងៈចំណុច ក្រោមស្ពានអន្តជាតិ(ស្ទឹងបត់-បានណអៀន) ស្ថិតក្នុងភូមិណងអៀន ឃុំថាខាម ស្រុកអរញ្ញ ខេត្តស្រះកែវ (ក្នុងទឹកដីថៃ) សមាសភាពរួមមាន៖
លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចននគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ឲ្យដឹងថា ៖ ក. ភាគីកម្ពុជា : កម្លាំងអង្គភាពវរៈ៨៩១ ចំនួន ១៥ នាក់ រួមទាហាសឹករងក្រុងប៉ោយប៉ែត ៦ នាក់ ,ទំនាក់ទំនងព្រំដែន ៣ នាក់ សរុបរួមភាគីកម្ពុជាចំនួន ២៤ នាក់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចននគរបាលការពារព្រំដែនគោកលេខ៨៩១។
ខ. ភាគីថៃ : ទាហាថៃចំនួន ២៥ ដឹកនាំដោយ
– លោក វរសេនីយឯក ឆ័យណៈរ៉ុង កាសី មេបញ្ជាវរសេនាធំស្រុកអរញ្ញ(ទាហានឈុតប៉ារ៉ា)
– លោក វរសេនីយ៍ឯក ថៈវីន អុតសៈហៈ មេបញ្ជការវរសេនាធំលេខ១៣(ទាហានឈុតខ្មៅ)
– លោក អនុសេនីយ៍ទោ អៈនុវ៉ាត់ គុតវីឡា ប្រធានកងរយលេខ១៣០៤ (ទាហានឈុតខ្មៅ) ។
លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចននគរបាលការពារព្រំដែនគោកលេខ៨៩១ បានឲ្យដឹងទៀតថា៖ ខ្លឹមសារពិភាក្សាផ្តោតសំខាន់រួមមាន មានដូចខាងក្រោម
១- ពង្រឹងសម្ព័ន្ធភាពទំនាក់ទំនងសហប្រតិបត្តិការរវាងកម្លាំងជួរមុខ(កម្ពុជា-ថៃ) ជាប់ភូមិសាស្ត្រព្រំដែនរវាងស្រុកអារញ្ញ និងក្រុងប៉ោយប៉ែ
២- ពង្រឹងកិច្ចសហការទប់ស្កាត់បទល្មើសឆ្លងដែន គ្រប់ប្រភេទ
ក្នុងជំនួបក៏មានការប្រកួតបាល់ទេះលក្ខណៈ មិត្តភាព និងពិសារបាយសាមគ្គីរួមគ្នាផងដែ ។
ជំនួបពិភាក្សារបានបញ្ចប់នៅវេលាម៉ោង ១១និង ២០ នាទីព្រឹក្នុងថ្ងៃខែឆ្នាំដដែល។ (ដោយចាន់ពុធ)