មណ្ឌលគិរី៖ នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ លោក នួន សារ៉ន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក នាយករងរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយប្រតិភូ ចុះទស្សនកិច្ចផ្សារភ្ជាប់ទឹកដី អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា តាមបណ្ដាខេត្តនាទិសឦសាន្ត ក្រោមកិច្ចដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅតាមបណ្តោយព្រំដែន និងបង្គោលព្រំដែនបំពេញបន្ថែមលេខ ៤៨ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងទស្សនារមណីដ្ឋានទឹកជ្រោះប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។