មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៤នេះដោយមានកាចង្អុលបង្ហាញ់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត ដោយមានការអមដំណើរពីលោក ជឹម វារ៉េតចៅសង្កាត់អូជ្រៅ លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រជាការពារបានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះស្ដាប្រឡាយនិងដាក់លូដើម្បីរំដោះទឹកកំអោយជន់លិចនាខែវស្សាស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ប៊ុន សុវុទ្ធាចៅសង្កាត់រងទី១ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីខែវស្សាកន្លងផុតទៅឃើញថា មានផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតរងការខូចខាត ដោយសារតែមានការកក់ស្ទះលូហើយមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការបន្តជួសជុលលូសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញងាយស្រួលធ្វើដំណើរ។
លោក ប៊ុន សុវុទ្ធា បានឱ្យដឹងទៀតថា ក្រុមការងារនឹងបន្តចុះពិនិត្យធ្វើការជួសជុល និងចាក់បំពេញបន្ថែមសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅតាមមូលដ្ឋានជាបន្តបន្ទាប់ថែមទៀតចំពោះផ្លូវដែលរងការខាតកាលពីខែវស្សាកន្លងទៅ ដើម្បីកែសម្រួលផ្លូវឲ្យមានស្ថានភាពប្រសើរឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕