ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

កម្លាំង​នគរបាល​ក្រុងប៉ោយប៉ែត​ចុះផ្សព្វផ្សាយ​អប់រំ​និងអោយបញ្ឈប់ការផ្សព្វផ្សាយ​ពាណិជ្ជកម្មល្បែងអនឡាញ់ ហ្នឹងស្លាកយីហោងបិទតាមមធ្យោបាយធ្វើដំណើរតាមរយៈកង់បីនិងរថយន្ថ គ្រប់ប្រភេទក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​…

ប៉ោយប៉ែត​៖នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤
ក្រោយពីមានការចេញសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបញ្ឈប់ការផ្សព្វផ្សាយរាល់ល្បែងអនឡាញគ្រប់ប្រភេទលោកឧត្តមសេនីយ៍ទោរសិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជារទៅដល់កម្លាំងអធិការគ្រប់ក្រុងស្រុក អោយធ្វើការចុះអប់រំនិងផ្សព្វផ្សាយ សូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចង្អកបង្ហាញពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោកវរសេនីយ៍ទោរ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតនិង ប៉ោន ភក្រ្តាអធិការងចរាចរណ៍ក្រុង ដោយមានចូលរួមពីមេប៉ុស្តិ៍ទាំង 5 សង្កាត់ មានសង្កាត់ និមិត្ត សង្កាត់ផ្សារកណ្តាល សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។​

លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បានបន្ត​ប្រាប់អង្គភាពសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងអោយបានដឹងថាក្នុងការចុះអនុវត្តនិងអប់រំផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តបិទស្លាកប៉ាណូពាក់ព័ន្ធនឹងល្បែងអនឡាញ អោយធ្វើការចូលរួមបកចេញចាប់ពីថ្ងៃចុះអប់រំរហូតដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤នេះពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។

Leave a Reply

Your email address will not be published.