ព័ត៌មានជាតិ ព័ត៌មានសង្គម

លោកឧត្ដមសេនីយ៍ត្រី ស៊ុន​ សម្បត្តិ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់​លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ…

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ស៊ុន​ សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី​ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់​លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ ១-លោកឧត្តមសេនីយ៍ត្រី​ ឈឿន សាវុធ  , ២-លោកអនុសេនីយ៍ឯក មុំ សារៀន អតីតយោធិន​ នៃកងរាជអាវុធហត្ថ​ ចូលសោធននិវត្តន៍​ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៥លានរៀល។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ​ចំពោះក្រុមគ្រួសារសព លោកឧត្ដមសេនីយ៍ត្រី​ ឈឿន សាវុធ និង​ លោកអនុសេនីយ៍ឯក មុំ សារៀន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ចោលប្រពន្ធ និងកូន​ បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។

លោកឧត្តម​សេនីយ៍​ត្រី ស៊ុន សម្បត្តិ បន្តថា​ លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ តែងតែគិតគូរពីសុខទុក្ខ​ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ​ ជាពិសេសបេីទោះបីជាអាវុធហត្ថ​សោធននិវត្ត​ន៍​ ដែលទទួលមរណៈភាពក៏ដោយ​ ក៏លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសព​ផងដែរ៕

Leave a Reply

Your email address will not be published.