ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត និងលោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែតបានដឹកនាំក្រុមការងារអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែតនិងបានចុះពិនិត្យនិងលាបថ្នាំកែលំអរសោភណ័ភាពសួនច្បារតេជោឈ្នះឈ្នះ——-

(ក្រុងប៉ោយប៉ែត), នៅព្រឹក​ថ្ងៃសៅរ៍​ ១៥ រោច ខែកក្ដិក​ ឆ្នាំរោង ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ខែវិច្ចិកា​ ឆ្នាំ២០២៤ នេះ ដោយមានការចង្អុលបង្ហាញពីលោកគាត់​ហុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងប្រជាការពារដោយ​លោក​ប៊ុន សុវុទ្ធា ចៅសង្កាត់​រងទី1នៃសង្កាត់ប៉ោយប៉ែត​ ចុះរៀបចំស្ថាបនាសួនច្បារ ប៉ោយប៉ែតតេជោឈ្នះ-ឈ្នះ នៅក្រុងប៉ោយប៉ែត សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ សាធារណជនសម្រាកលំហែរ និងហាត់ប្រាណ ហើយក៏មានការផ្លាស់ប្ដូររូបឆាយាល័ក្ខណ៍ថ្មីរបស់ព្រះមហាក្សត្រនិងសម្ដេចតេជោ និងដាក់អំពូលសិលាបំភ្លឺនៅលើសួនច្បារផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋ។មកអង្គុយលេងពេលរាត្រី។

សូមបញ្ជាក់ថា គម្រោងសួនច្បារប៉ោយប៉ែតតេជោ ឈ្នះ-ឈ្នះ នៅតាមបណ្តោយចន្លោះដងផ្លូវជាតិ៥ និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិអូជ្រៅ និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡាប្រមាណ ៩,៦០០ ម៉ែត្រការេ មានចំណតយានជំនិះ រៀបការ៉ូឡា លម្អរដោយដើមឈើ ដើមត្នោត ផ្កា នឹកបំពាក់ភ្លើងសូឡានៅលើសួនច្បារចំនួន១៩ដើម និងរូបសំណាក់ព្រះឆាយាល័ក្ខណ៍១២រូបផងដែរ។​

គួររំលឹកផងដែរថា ទីតាំងសួនខាងលើកន្លងមកជាទីតាំងដីចំណីផ្លូវសាធារណៈ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋសាងសង់សំណង់មិនរៀបរយរស់នៅ ធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងជាច្រើនឆ្នាំមកហើយ។ ដោយមានកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តមង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត , លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មន្ទីរអង្គភាពពាក់ព័ន្ធ និងលោក យ៉ាង គឹម ហ៊ុយ សប្បុរជនគាំទ្រគម្រោង បានធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ប្រជាពលរដ្ឋទាំងនោះបានយល់ព្រមធ្វើការស្វ័យរុះរើសំណង់ការ្យផ្សេងៗរបស់ពួក ទៅរស់នៅទីតាំងថ្មីដីកម្មសិទ្ធិ ក្នុងទឹកដីបឹងជង្រុក ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមប្រជាពលរដ្ឋក្រុងប៉ោយប៉ែត សូមចូលរួមអបអសារចំពោះកាអភិវឌ្ឍសួនខាងលើ ព្រោះសួនច្បារនេះនឹងជួយលើកម្ពស់មុខមាត់សោភ័ណភាពក្រុងប៉ោយប៉ែតថែមមួយកម្រិតទៀត ជាពិសេស លើកកម្ពស់សុខមាលភាពសង្គមតាមរយៈបងប្អូនប្រជាពលរដ្ឋនឹងមានសួនសាធារណៈសម្រាប់សម្រាកលំហែរ និងហាត់ប្រាណ ដើម្បីសុខភាពទាំងអស់គ្នា ៕

Leave a Reply

Your email address will not be published.