បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់កម្លាំងប្រចាំបញ្ជានៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំចេញល្បាតចល័ត ការពារសុវត្ថិភាព ស្ថេរភាពជូនពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក នៅយប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងកម្លាំងប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តចុះធ្វើការល្បាតចល័ត ក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ចំនួន០៦ ភូមិដើម្បីបង្កើនការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោងមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍ជួនប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ក៏បានសួរនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់បងប្អូនរស់នៅមានអសន្តិសុខអត់ឬមានក្មេងទំនើបចូលក្នុងភូមិអុកឡុកដែលឬទេបើមានសូមរាយការណ៍មកអាជ្ញាធនឹងកងកម្លាំងនៅជិតផ្ទះរបស់បងប្អូននិងសូមរាយការណ៍ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតមានលេខ៖០១២ ៣៥៨ ៥៨៧-០៦៨ ៥៨៥៩០៥ -០៧៨២៥៩ ៩៩០ -០៩៩ ៧៣១ ៣៣៦ លេខប្រចាំបញ្ជា ២៤ ម៉ោងលើ ២៤ម៉ោងដើម្បីចាត់កម្លាំងចុះជួយអន្តរាគមន៍បង្ក្រាបបានទាន់ពេលវេលាជូនពលរដ្ឋ។