សៀមរាប៖ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ វិច្ឆិកាឆ្នាំ ២០២៤ លោកវរៈសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បាននាំយកសម្ភារៈប្រើប្រាស់ សម្ភារ:សិក្សា និងថវិកាមួយចំនួន របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ចែកជូនដល់សិស្សវិទ្យាល័យកំពង់ក្ដីចំនួន ០៥នាក់ ដែលមានជីវភាពខ្វះខាត និងមានផ្ទះនៅឆ្ងាយពីសាលា ហើយបានមកស្នាក់នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ក្នុងនោះសម្ភារៈរួមមាន :
១- ទឹកសុទ្ធ : ចំនួន ០៥កេះ
២- អាវរងា : ចំនួន ០៥អាវ
៣- សៀវភៅសរសេរ : ចំនួន ៥០ក្បាល
៤- ប៊ិច : ចំនួន ៥០ដើម
៥- ដបដាក់អាកុល : ចំនួន ០៥ដប
៦- សាប៊ូដុសខ្លួន : ចំនួន ១៥ដុំ
៧- ថ្នាំដុសធ្មេញ : ចំនួន ០៥ដើម
៨- ស្បែកជើងផ្ទាត់ : ចំនួន ០៥គូ
៩- ថវិកា : ចំនួន ៥០ម៉ឺនរៀល
ជំនួសមុខឱ្យមាតាបិតាសិស្ស ព្រមទាំងសិស្សទាំង ០៥នាក់ និងក្នុងនាមខ្ញុំបាទសូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះចិត្តសប្បុរសធម៌របស់ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធខេត្តសៀមរាប ដែលបានផ្ដល់នូវសម្ភារៈប្រើប្រាស់ សម្ភារៈសិក្សានិងថវិការ ជូនដល់សិស្សខាងលើ ដើម្បីសម្រួលក្នុងការសិក្សារបស់ប្អូនៗ សូមគោរពជូនពរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ សូមមានសុខភាពល្អ ទទួលបានជយ័ជំនះគ្រប់ភារកិច្ច និងពរទាំង៤ ប្រការគឺ : អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ។
ក្នុងនោះផងដែរ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ក៏បានផ្ដល់កន្លែងស្នាក់នៅ ផ្ដល់ការហូបចុក ដល់សិស្ស ដែលមានជីវភាពខ្វះខាត និងមានផ្ទះដែលនៅឆ្ងាយពីសាលា មកស្នាក់នៅក្នុងអង្គភាពជច្រើននាក់ ជារៀងរាល់ឆ្នាំ រយ:ពេលជិត២០ឆ្នាំមកហើយ៕