ក្រុងប៉ោយប៉ែត៖ថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៤.០០នាទីទាបភ្លឺ
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្ក្រាបនៅ KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ពេលចុះទៅដល់ទីតាំងខាងលេីឃើញមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងយើងបានចូលទៅត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ(DIOR) ឃាត់ខ្លួនមនុស្សបានចំនួន ០៨នាក់ ស្រី ០៤នាក់
សម្ភារៈ និងវត្ថុតាង មានដូចខាងក្រោម៖
១.ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ(ប្រើប្រាស់អស់)។
២.ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១
និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)០៤នាក់
អវិជ្ជមាន(-)០៤នាក់។
ក្នុងនោះកម្លាំងយើងបានត្រួតពិនិត្យគ្រប់បន្ទប់គឺមិនមានការប្រើប្រាស់ទៀតនោះទេ និងមិនមានការដាក់ទូបាញ់ត្រីនោះទេ។
បានឃាត់ខ្លួនមនុស្ស នឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដេីម្បីធ្វេីការសួរនាំចាត់ការតាមនិតិវិធី ។