ព័ត៌មានសង្គម

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤

សៀមរាប៖ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី ព្រឹក នៅសាលប្រជុំសាលាស្រុកសូទ្រនិគម ។

លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សារីវុធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ ។
ដោយមានការអញ្ជេីញចូលរួមប្រតិភូអមដំណើរ, លោកស្រីប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាស្រុកសូទ្រនិគម, លោកអភិបាលរងស្រុកសូទ្រនិគម, លោកនាយក នាយករងរដ្ឋបាលស្រុកសូទ្រនិគម, លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីការិយាល័យចំណុះជំនាញជុំវិញស្រុកសូទ្រនិគម, កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ,​ លោក លោកស្រីមេឃុំទាំង១០, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០ និងលោក លោកស្រីមេភូមិទាំង១១៣ភូមិ ។ សរុបចំនួន ១៧៨នាក់ ស្រី៣៣នាក់ ៕

Leave a Reply

Your email address will not be published.