ព័ត៌មានសង្គម ព័ត៌មានស៊ើបអង្កេត

ក្រសួងព័ត៌មានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងសហការជាមួយអាជ្ញាធរដើម្បីរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម។

សេចក្តីថ្លែងការណ៍បដិសេធ

ថ្មីៗនេះ មានការរាយការណ៍ថា មានជនខិលខូចមួយចំនួនបានប្រើប្រាស់រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគ្មានការអនុញ្ញាតស្របច្បាប់។ ជនទាំងនេះបានប្រើប្រាស់ព័ត៌មានរូបនោះដើម្បីបង្កើតគណនីតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗក្នុងគោលបំណងទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ និងសកម្មភាពខុសច្បាប់។

សកម្មភាពទុច្ចរិតនេះបាននាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួងព័ត៌មាន ស្ថាប័នរដ្ឋ និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។

ដើម្បីជៀសវាងការផលប៉ះពាល់នានា សូមសាធារណជនកុំជឿលើព័ត៌មាននេះឲ្យសោះ ឬការទាក់ទងដែលមិនមានប្រភពអាចទុកចិត្តបាន។ ក្រសួងព័ត៌មានក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលបានទទួលការទាក់ទង ឬសារដែលចោទប្រកាន់ពីសកម្មភាពបែបនេះ រាយការណ៍ទៅអាជ្ញាធរដើម្បីទប់ស្កាត់ និងចាត់វិធានការណ៍ច្បាស់លាស់លើជនល្មើស។

ក្រសួងព័ត៌មានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងសហការជាមួយអាជ្ញាធរដើម្បីរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម។

Leave a Reply

Your email address will not be published.