ព័ត៌មានសង្គម

ក្រុមមន្ត្រីប្រចាំតំបន់អង្គរ បានជួយសង្គ្រោះជនជាតិអាមេរិកវ័យចំណាស់ម្នាក់ ខ្យល់គរបណ្តាយឲ្យដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ

ខេត្តសៀមរាប៖ក្រុមមន្ត្រីកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ​បានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបឋមដល់ភ្ញៀវជនជាតិ អាមេរិក ម្នាក់ ឈ្មោះ MaTKeT Langdik ភេទស្រី អាយុ៧១ឆ្នាំ បានខ្យល់គរបណ្តាយអោយដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ។

ករណីនេះក្រុមមន្ត្រីបានហៅរថយន្តអន្តរជាតិរ៉ូយ៉ាល់អង្គរដឹកយកសង្គ្រោះនៅមន្ទីរពេទ្យ។

នៅព្រឹកថ្ងៃដដែលនៅចំណុចមុខខាងកើតជាន់ទីមួយនៃប្រាសាទបាយ័ន​ កម្លាំងបានប្រទះឃើញការបូបមួយក្នុងនោះមានកាបូបពណ៌ខ្មៅចំនួន១ លិខិតឆ្លងដែនចំនួន១ក្បាល​ ប័ណ្ណបើកបរចំនួន០១សន្លឹក​ អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក ក្រោយមកកម្លាំងបានស្វែងរកម្ចាស់ មិនឃើញក៏ធ្វើកំណត់ហេតុប្រគល់ទទួលឱ្យទៅនគរបាលទេសចរណ៍យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ដើម។

នៅចំណុចមុខខាងកើតឆៀងខាងត្បូងជាន់ទីមួយនៃប្រាសាទបាយ័ន​ កម្លាំងបានប្រទះឃើញការបូបលុយចំនួន០១​ មានពណ៌ឈើ ក្នុងនោះមានប័ណ្ណបើកបរ ចំនួន០១សន្លឹកប័ណ្ណឥណទាន ចំនួន០២សន្លឹក​

Leave a Reply

Your email address will not be published.