កំពង់ឆ្នាំង: ថ្ងៃចន្ទ ០៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារប្រគល់ថវិកាសមាគនមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពចំនួន ០២គ្រួសារ នៅសាលប្រជុំរបស់ស្នងការរដ្ឋាន សរុបជាទឹកប្រាក់ចំនួន ១២,០០០,០០០រៀល(ដប់ពីរលានរៀលគត់) ជូនដល់ ៖
១- លោកស្រី ពុំ សុខុម ត្រូវជាភរិយារបស់សព លោកវរសេនីយ៍ត្រី សន ធន់ ឋានៈនាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយជម្ងឺរលាកប្រព័ន្ធរំលាយអាហារ នូវថវិការចំនួន ៦,០០០,០០០ រៀល(ប្រាំមួយលានរៀល)។
២- លោកស្រី កែវ សុខុម ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក សេង ជីហូ ឋានៈនាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដោយជម្ងឺគាំងបេះដូង នូវថវិកាចំនួន ៦,០០០,០០០ រៀល(ប្រាំមួយលានរៀល)។