បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ ដឹកនាំកម្លាំងប៉ុស្តិ៍ដោយលោកអនុសេនីយ៍ឯក ធា ភាព នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ក្រោមការចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅនីមួយៗ ពិសេសតាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងក្រុងប៉ោយប៉ែត ដើម្បីពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។
ទន្ទឹមគ្នានេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យអាវុធ ទប់ស្កាត់អ្នកបើកមានជាតិស្រវឹង ពិសេសគឺបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង