ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញទូទាំងខេត្តកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងបញ្ហាផ្សេងៗទៀត នៅតាមសាលារៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជូនដល់សិស្សានុសិស្ស ដើម្បីឲ្យបានយល់ដឹងបន្ថែម។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរ​ និង​ប្រេីប្រាស់​លេី​ដងផ្លូវ​ដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា៕

Leave a Reply

Your email address will not be published.