ព័ត៌មានសង្គម ព័ត៌មានស៊ើបអង្កេត

ក្រសួងព័ត៌មានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងសហការជាមួយអាជ្ញាធរដើម្បីរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម។

សេចក្តីថ្លែងការណ៍បដិសេធ ថ្មីៗនេះ មានការរាយការណ៍ថា មានជនខិលខូចមួយចំនួនបានប្រើប្រាស់រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគ្មានការអនុញ្ញាតស្របច្បាប់។ ជនទាំងនេះបានប្រើប្រាស់ព័ត៌មានរូបនោះដើម្បីបង្កើតគណនីតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗក្នុងគោលបំណងទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ និងសកម្មភាពខុសច្បាប់។ សកម្មភាពទុច្ចរិតនេះបាននាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួងព័ត៌មាន ស្ថាប័នរដ្ឋ និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។ ដើម្បីជៀសវាងការផលប៉ះពាល់នានា សូមសាធារណជនកុំជឿលើព័ត៌មាននេះឲ្យសោះ ឬការទាក់ទងដែលមិនមានប្រភពអាចទុកចិត្តបាន។ ក្រសួងព័ត៌មានក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលបានទទួលការទាក់ទង ឬសារដែលចោទប្រកាន់ពីសកម្មភាពបែបនេះ រាយការណ៍ទៅអាជ្ញាធរដើម្បីទប់ស្កាត់ និងចាត់វិធានការណ៍ច្បាស់លាស់លើជនល្មើស។ ក្រសួងព័ត៌មានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងសហការជាមួយអាជ្ញាធរដើម្បីរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម។

ព័ត៌មានជាតិ ព័ត៌មានសង្គម

លោកឧត្ដមសេនីយ៍ត្រី ស៊ុន​ សម្បត្តិ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់​លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ…

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ស៊ុន​ សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី​ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់​លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ ១-លោកឧត្តមសេនីយ៍ត្រី​ ឈឿន សាវុធ  , ២-លោកអនុសេនីយ៍ឯក មុំ សារៀន អតីតយោធិន​ នៃកងរាជអាវុធហត្ថ​ ចូលសោធននិវត្តន៍​ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៥លានរៀល។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ​ចំពោះក្រុមគ្រួសារសព លោកឧត្ដមសេនីយ៍ត្រី​ ឈឿន សាវុធ និង​ លោកអនុសេនីយ៍ឯក មុំ សារៀន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ចោលប្រពន្ធ និងកូន​ បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។ លោកឧត្តម​សេនីយ៍​ត្រី ស៊ុន សម្បត្តិ បន្តថា​ លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត និងលោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែតបានដឹកនាំក្រុមការងារអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែតនិងបានចុះពិនិត្យនិងលាបថ្នាំកែលំអរសោភណ័ភាពសួនច្បារតេជោឈ្នះឈ្នះ——-

(ក្រុងប៉ោយប៉ែត), នៅព្រឹក​ថ្ងៃសៅរ៍​ ១៥ រោច ខែកក្ដិក​ ឆ្នាំរោង ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ខែវិច្ចិកា​ ឆ្នាំ២០២៤ នេះ ដោយមានការចង្អុលបង្ហាញពីលោកគាត់​ហុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងប្រជាការពារដោយ​លោក​ប៊ុន សុវុទ្ធា ចៅសង្កាត់​រងទី1នៃសង្កាត់ប៉ោយប៉ែត​ ចុះរៀបចំស្ថាបនាសួនច្បារ ប៉ោយប៉ែតតេជោឈ្នះ-ឈ្នះ នៅក្រុងប៉ោយប៉ែត សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ សាធារណជនសម្រាកលំហែរ និងហាត់ប្រាណ ហើយក៏មានការផ្លាស់ប្ដូររូបឆាយាល័ក្ខណ៍ថ្មីរបស់ព្រះមហាក្សត្រនិងសម្ដេចតេជោ និងដាក់អំពូលសិលាបំភ្លឺនៅលើសួនច្បារផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋ។មកអង្គុយលេងពេលរាត្រី។ សូមបញ្ជាក់ថា គម្រោងសួនច្បារប៉ោយប៉ែតតេជោ ឈ្នះ-ឈ្នះ នៅតាមបណ្តោយចន្លោះដងផ្លូវជាតិ៥ និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិអូជ្រៅ និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡាប្រមាណ ៩,៦០០ ម៉ែត្រការេ មានចំណតយានជំនិះ រៀបការ៉ូឡា លម្អរដោយដើមឈើ ដើមត្នោត ផ្កា នឹកបំពាក់ភ្លើងសូឡានៅលើសួនច្បារចំនួន១៩ដើម និងរូបសំណាក់ព្រះឆាយាល័ក្ខណ៍១២រូបផងដែរ។​ គួររំលឹកផងដែរថា ទីតាំងសួនខាងលើកន្លងមកជាទីតាំងដីចំណីផ្លូវសាធារណៈ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋសាងសង់សំណង់មិនរៀបរយរស់នៅ ធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងជាច្រើនឆ្នាំមកហើយ។ ដោយមានកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣០.៨៦ ក្រាម

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤​ វេលាម៉ោង​១៤ និង២២នាទីរសៀល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហកាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានចុះបង្រ្កាបករណី រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិស្ទឹង ឃុំ ប្រម៉ោយ ស្រុកវាលវែ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួន ១-ឈ្មោះ ល័យ ទ្បង់ឌី ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក រស់នៅភូមិស្ថានីយ៍ សង្កាត់ ស្វាយអាត់ ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។ វត្ថុតាងរួមមាន ១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២ កញ្ចប់ដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ៣០.៨៦ ក្រាម ២-ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាក OPPO ពណ៍ទឹកប៊ិច ៣-កាបូបលុយចំនួន ០១ ៤-ម៉ូតូ០១ គ្រឿងម៉ាក zoomer […]

ព័ត៌មានសង្គម

លោក ប៊ុន សុវុទ្ធា ចៅរងទី1នៃសង្កាតប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះជួសជុលផ្លូវនិងលូបាក់កាត់ទទឹងផ្លូវប្រវែង១០ម៉ែត្រស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត!!!

ខេត្ត​មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា​ ឆ្នាំ២០២៤នេះដោយមានកាចង្អុលបង្ហាញ់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិបានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះជួសជុលផ្លូវនិងលូឡើងវិញ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលជូនប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរឆ្លងកាត់។ លោក ប៊ុន សុវុទ្ធា​ចៅសង្កាត់​រងទី១ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីខែវស្សាកន្លងផុតទៅឃើញថា មានផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតរងការខូចខាត ដោយសារតែមានការកក់ស្ទះមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការជួសជុលផ្លូវដើម្បីនិងលូសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិ2ញងាយស្រួលធ្វើដំណើរ។ លោក ប៊ុន សុវុទ្ធា បានឱ្យដឹងទៀតថា ក្រុមការងារនឹងបន្តចុះពិនិត្យធ្វើការជួសជុល និងចាក់បំពេញបន្ថែមសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅតាមមូលដ្ឋានជាបន្តបន្ទាប់ថែមទៀ3តចំពោះផ្លូវដែលរងការខាតកាលពីខែវស្សាកន្លងទៅ ដើម្បីកែសម្រួលផ្លូវឲ្យមានស្ថានភាពប្រសើរឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕

ព័ត៌មានសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបំប៉នជំនាញស៊ើបអង្កេតអនុវត្តន៍នីតិវិធី និងគ្រប់គ្រងជនបរទេស

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញស៊ើបអង្កេតនីតិវិធី គ្រប់គ្រងជនបរទេសដែលមានសិក្ខាកាមចូលរួមចំនួន ២២០នាក់ ។ ក្នុងពិធីនេះដែរ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង ៣០ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងនគរបាលដែលជាសិក្ខាកាម ចំនួន២២០ ក្នុងនោះនគរបាលនារីចំនួន៣៣ នាក់ ។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕

ព័ត៌មានសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាត់ម៉ូតូ កាលពីម្សិលមិញ

ភ្នំពេញ​៖នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន ១គ្រឿង កាលពីម្សិលមិញនេះ។ ប្អូនប្រុស ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕

ព័ត៌មានសង្គម

វរសេនីយ៍ត្រី ហង្ស វិចិត្រ ផ្តល់សម្ភារៈប្រើប្រាស់ សម្ភារ:សិក្សា និងថវិកាមួយចំនួន ជូនដល់សិស្សវិទ្យាល័យកំពង់ក្ដី ចំនួន ០៥នាក់ ដែលមានជីវភាពខ្វះខាត និងមានផ្ទះនៅឆ្ងាយពីសាលា!

សៀមរាប​៖ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ វិច្ឆិកាឆ្នាំ ២០២៤ លោកវរៈសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បាននាំយកសម្ភារៈប្រើប្រាស់ សម្ភារ:សិក្សា និងថវិកាមួយចំនួន របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ចែកជូនដល់សិស្សវិទ្យាល័យកំពង់ក្ដីចំនួន ០៥នាក់ ដែលមានជីវភាពខ្វះខាត និងមានផ្ទះនៅឆ្ងាយពីសាលា ហើយបានមកស្នាក់នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ក្នុងនោះសម្ភារៈរួមមាន : ១- ទឹកសុទ្ធ : ចំនួន ០៥កេះ ២- អាវរងា : ចំនួន ០៥អាវ ៣- សៀវភៅសរសេរ : ចំនួន ៥០ក្បាល ៤- ប៊ិច : ចំនួន ៥០ដើម ៥- ដបដាក់អាកុល : ចំនួន ០៥ដប ៦- សាប៊ូដុសខ្លួន : ចំនួន ១៥ដុំ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតចេញល្បាតចល័ត ការពារសុវត្ថិភាព ស្ថេរភាពជូនពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក!!!

បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់កម្លាំងប្រចាំបញ្ជានៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំចេញល្បាតចល័ត ការពារសុវត្ថិភាព ស្ថេរភាពជូនពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក នៅយប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងកម្លាំងប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តចុះធ្វើការល្បាតចល័ត ក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ចំនួន០៦ ភូមិដើម្បីបង្កើនការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោងមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍ជួនប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ […]

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក ខេត្តសៀមរាប

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមជាមួយកម្លាំងចម្រុះក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងពិធីបុណ្យអុំទូក និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅតាមបណ្តោយស្ទឹងសៀមរាប ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕