ព័ត៌មានសង្គម

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤

សៀមរាប៖ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី ព្រឹក នៅសាលប្រជុំសាលាស្រុកសូទ្រនិគម ។ លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សារីវុធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ ។ ដោយមានការអញ្ជេីញចូលរួមប្រតិភូអមដំណើរ, លោកស្រីប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាស្រុកសូទ្រនិគម, លោកអភិបាលរងស្រុកសូទ្រនិគម, លោកនាយក នាយករងរដ្ឋបាលស្រុកសូទ្រនិគម, លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីការិយាល័យចំណុះជំនាញជុំវិញស្រុកសូទ្រនិគម, កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ,​ លោក លោកស្រីមេឃុំទាំង១០, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០ និងលោក លោកស្រីមេភូមិទាំង១១៣ភូមិ ។ សរុបចំនួន ១៧៨នាក់ ស្រី៣៣នាក់ ៕

ព័ត៌មានសង្គម

លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការ​ នគរបាលក្រុងប៉ោយប៉ែត​ បានដឹកនាំកម្លាំង​ ចុះបង្ក្រាបនៅ​ទីតាំង KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅសង្កាត់អូជ្រៅ

ក្រុងប៉ោយប៉ែត៖ថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង​ ៤.០០នាទីទាបភ្លឺ​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការ​ នគរបាលក្រុងប៉ោយប៉ែត​ បានដឹកនាំកម្លាំង​ ចុះបង្ក្រាបនៅ​ KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ​ដោយមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ពេលចុះទៅដល់ទីតាំង​ខាងលេីឃើញមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខ​ ដែលមើលការនៅទីនោះ​ កម្លាំងយើងបានចូលទៅត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ(DIOR) ឃាត់ខ្លួនមនុស្សបានចំនួន​ ០៨នាក់​ ស្រី​ ០៤នាក់ សម្ភារៈ និងវត្ថុតាង​ មានដូចខាងក្រោម៖ ១.ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ(ប្រើប្រាស់អស់)។ ២.ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១ និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)០៤នាក់ អវិជ្ជមាន(-)០៤នាក់។ ក្នុងនោះកម្លាំងយើងបានត្រួតពិនិត្យគ្រប់បន្ទប់គឺមិនមានការប្រើប្រាស់ទៀតនោះទេ និងមិនមានការដាក់ទូបាញ់ត្រីនោះទេ។ ​បានឃាត់ខ្លួនមនុស្ស​ នឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត […]

ព័ត៌មានសង្គម

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាសាធារណៈ នៅសង្កាត់ជើងទឹក

ខេត្តព្រៃវែង៖រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវេទិកាសាធារណៈ តាមបណ្តាភូមិទាំង៥ ក្នុងសង្កាត់ជើងទឹក នៅសាលប្រជុំសាលាសង្កាត់ជើងទឹក ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពីអស់លោក លោកស្រី អ្នកនាងកញ្ញា អនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក លោកចៅសង្កាត់ជើងទឹក ប្រធានក្រុមការងារតាមភូមិ និងអស់លោកប្រធានភូមិទាំង៥។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បានប្រគល់ទឹកបរិសុទ្ធ ចំនួន ១០០យួរ និងទឹកក្រូច ចំនួន ១០កេស ជូនដល់លោក ជិន វណ្ណា ចៅសង្កាត់ជើងទឹក និងបានឧបត្ថម្ភថវិកាដល់មន្ត្រីនគរបាល ចំនួន ១០ម៉ឺនរៀលផងដែរ៕

ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត  ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង

ព្រៃវែង ៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្ត​ដូច​ភ្លៀង​រលឹម​ជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕គេហទំព័រ MonDayDailyNews

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តមឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធចិន អញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងផែនការបុណ្យសព លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន។ អញ្ជើញចូលរួមក្នុងកិច្ចជុំនេះមាន ឧត្តមសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាយ នាយរង ការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការកងអន្តរាគមន៍ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តពាក់ព័ន្ធ។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យលក្ខណៈអំពីការត្រៀមផ្ដល់ពាក្យនិងទទួលពាក្យសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យលក្ខណៈអំពីការត្រៀមផ្ដល់ពាក្យនិងទទួលពាក្យសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការប្រឡង និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ៕

ព័ត៌មានសង្គម

លោក ភោគ លូន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមការងារបន្តធ្វើផ្លូវ ជូនប្រជាពលរដ្ឋ ផ្លូវក្រោលថ្មមិច ត្រៀមចាក់បេតុងចំនួន១ខ្សែរប្រវែង២០ម៉ ស្ថិតនៅក្នុងភូមិ បាលិលេយ្យ២..!

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ភោគ លូន ចៅសង្កាត់ប៉ោយប៉ែតរួមដំណើរដោយ លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១នៃសង្កាត់ប៉ោយប៉ែតរួមទាំងមេភូមិនឹងប្រជាការពារ ចុះ ស្ថាបនា ផ្លូវក្រាលថ្ម មិចត្រៀមចាក់បេតុង ចំនួន១ខ្សែ ប្រវែង២០ម៉ែត្រ តភ្ចាប់ពីបេតុងចាស់ដោយមានការចូលពីលោកផាង សុម៉ារ៉ា មេភូមិបាលិលេយ្យ១ ឧបត្ថម្ភថ្មមុិចចំនួន២៥គឹបស្មើថវិការ២៣០ដូល្លា។ ដោយមានការយកចិត្តទុកដាក់ពីលោកគាត ហុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់ស្ថាបនាផ្លូវ ងាយស្រួលអោយប្រជាពលរដ្ឋធ្វើដំណើទៅមកឋិតនៅភូមិបាលិលេយ្យ២ព្រំប្រទល់ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជាក់ផ្លូវមួយខ្សែដែលតភ្ជាប់ជាផ្លូវបេតុងចាស់ប្រវែង 20 ម៉ែត្រនោះ ផ្លូវតាមបណ្ដោយអេស៊ីលីដាបុកមកវត្តថ្មី។

ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ទីតាំងមួយកន្លែងបង្កប់លួចលាក់លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចាក់បាល់ យ៉ាងព្រងើយមិនខ្វល់ខ្វាយនិងអាជ្ញាធរពាក់ព័ន្ធបន្តិចសោះ?

បន្ទាយមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់អូជ្រៅ បានបញ្ជាក់ឲ្យដឹងថា មានល្បែងតាម អនឡាញភ្នាល់ចាក់លុយស៊ីសងខុសច្បាប់ សមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់អូជ្រៅ សម្ងំស្ងាត់ឈឹង មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលើលោកមេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូជ្រៅ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានមិនទាន់ចាត់វិធានការបង្រ្កាប នោះទេទុកឲ្យធ្វើអ្វីៗ តាមអំពើចិត្ត។ ប្រជាពលរដ្ឋរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពាវនាវ ដល់ថ្នាក់នាំក្រសួងមហាផ្ទៃ ចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ឡើងវិញជាបន្ទាន់ ចំពោះម្ចាស់បើកល្បែងអនឡាញ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន។ ល្បែងស៊ីសង នាំឲ្យមានអំពើហិង្សា នៅក្នុងគ្រួសារ កើតមាន ចោរកម្ម-លួច-ឆក់-ប្លន់ នាំឲ្យអសន្តិសុខដល់សង្គមជាតិ សូមអាជ្ញាធរជួយបង្កាបផងទាន។

ព័ត៌មានជាតិ

ទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យថា ជាទំនិញគេចពន្ធ (ខុសច្បាប់)..

ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យថា ជាទំនិញគេចពន្ធ (ខុសច្បាប់).. មន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាប់ទីតាំងលក់គ្រឿងអេឡិចត្រូនិចមួយកន្លែង សង្ស័យតែទំនិញគេចពន្ធយកមកដាក់ទាំងលក់ ក្នុងការចុះប្រតិបត្តិការនោះមានការចូលរួមជាព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពបានឲ្យដឹងថា ក្រោយត្រួតពិនិត្យ គេឃើញ កម្លាំងមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យជាទំនិញគេចពន្ធខុសច្បាប់ រួចក៏ជញ្ជូនដាក់លើរថយន្តធំមួយគ្រឿង ដើម្បីយកទៅឱ្យម្ចាស់ទំនិញ ចូលខ្លួនដោះស្រាយបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របទៅតាមផ្លូវច្បាប់..។

ព័ត៌មានជាតិ

តើមន្រ្តីជុំនាញពាក់ព័ន្ធពិតជាមិនហ៊ានធ្វើការចុះបង្រាបឈ្មួញឈើដ៏មានឥទ្ធិពលមួយរូប ឈ្មោះ ដំ កំពុងដឹកជញ្ញូនឈើខុសច្បាប់យ៉ាងសកម្មចូលមកខេត្តសៀមរាបបានដោយរលូន

ខេត្តសៀមរាប ÷ វិនាសកម្មព្រៃឈើដោយឈ្មួញឈើម្នាក់ដែលជាអ្នកជើងខ្លាំង ឈ្មោះ ដំ បានដាក់ពង្រាយកូនចៅចូលអាឈើខុសច្បាប់ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃតាមស្រុកស្វាយលើចូលខេត្តសៀមរាបស្ទើររាល់ថ្ងៃ។ ជាក់ស្តែងនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ថ្មីៗនេះឃើញថាឈ្មួញឈើជើងខ្លាំងគ្មានគូប្រៀប ឈ្មោះ ដំ រូបនេះធ្វើការដឹកជញ្ជូនឈើខុសច្បាប់ទាំងកណ្តាលថ្ងៃដោយរថយន្តនីសសាន់ពណ៌សឃ្លុបស្លាកលេខ ភ្នំពេញ 2AD1205 ឆ្លងកាត់ស្រុកស្វាយលើចូលក្នុងខេត្តសៀមរាបដោយស្ងៀមស្ងាត់។ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរស័ព្ទជុំវិញករណីខាងលើនេះទៅ លោក ទា គីមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់នេសាទខេត្តសៀមរាប លោកបានប្រាប់ឲ្យដឹងថា លោកមិនដែលដឹងទេហើយមិនស្គាល់ឈ្មោះដំជាអ្នកដឹកឈើដែរចាំគាត់ទាក់ទងទៅមេព្រៃ រីឯ លោក ស៊ិនគង់ ប្រធានមន្ទីរបរិស្ថានខេត្តប្រាប់ឲ្យអ្នកសារព័ត៌មានយើងទាក់ទៅអភិបាលស្រុកនិងមេព្រៃទៅព្រោះកម្លាំងរបស់គាត់នៅតែក្នុងព្រៃ ចំណែក លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា នៅពេលឃើងឡានដឹកឈើឈ្មោះដំទំនាក់ទំនងមកគាត់ភ្លាមចាំគាត់ដាក់កូនចៅចុះធ្វើការ។ គួរបញ្ជាក់ផងដែរថា ឈ្មួញឈើជើងខ្លាំង ឈ្មោះ ដំ រូបនេះបានធ្វើការដឹកជញ្ជូនឈើខុសច្បាប់មកជាង១០ឆ្នាំហើយ មិនដែលមានឧប្បស័កជួបប្រទះក្នុងការបង្រាបពីសំណាក់ រដ្ឋបាលព្រៃឈើ និងបរិស្ថាន ជាពិសេសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានម្តងណានោះឡើយ។ មហាជនសូមកោតសរសើរឈ្មួញឈើជើងខ្លាំងគ្មានគូប្រៀប ឈ្មោះ ដំរូបនេះណាស់ដែលធ្វើឲ្យមន្រ្តីជុំនាញពាក់ព័ន្ធគ្រប់ស្ថាប័ណ្ណដេកលង់លក់រក្សាភាពស្ងៀមស្ងាត់សង្ស័យមានមន្តអាគមគាថាបានសែនប្រេងដាក់ មាន់ស្ងោរ.ក្បាលជ្រូក.ផ្លែឈើ.និងបច័ឆ បរបូជូនមន្រ្តីជុំនាញពាក់ព័ន្ធរួចរាល់អស់ហើយ ទើបធ្ធ្វើឲ្យការដឹកជញ្ជូនឈើពីមួយឆ្នាំទៅមួយឆ្នាំបានដោយសុវត្តិភាព។ ប្រជាពលរដ្ឋសុំសំណូមពរ ឯកឧត្តម ហួត សុធី ស្នងការ នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាបមេត្តាក្រើនរំលឹកដល់ការិយាល័យបទល្មើសសេដ្ឋកិច្ចខេត្ត ជាពិសេស […]