ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ទីតាំងមួយកន្លែងបង្កប់លួចលាក់លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចាក់បាល់ យ៉ាងព្រងើយមិនខ្វល់ខ្វាយនិងអាជ្ញាធរពាក់ព័ន្ធបន្តិចសោះ?

បន្ទាយមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់អូជ្រៅ បានបញ្ជាក់ឲ្យដឹងថា មានល្បែងតាម អនឡាញភ្នាល់ចាក់លុយស៊ីសងខុសច្បាប់ សមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់អូជ្រៅ សម្ងំស្ងាត់ឈឹង

មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលើលោកមេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូជ្រៅ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានមិនទាន់ចាត់វិធានការបង្រ្កាប នោះទេទុកឲ្យធ្វើអ្វីៗ តាមអំពើចិត្ត។
ប្រជាពលរដ្ឋរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពាវនាវ ដល់ថ្នាក់នាំក្រសួងមហាផ្ទៃ ចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ឡើងវិញជាបន្ទាន់ ចំពោះម្ចាស់បើកល្បែងអនឡាញ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន។

ល្បែងស៊ីសង នាំឲ្យមានអំពើហិង្សា នៅក្នុងគ្រួសារ កើតមាន ចោរកម្ម-លួច-ឆក់-ប្លន់ នាំឲ្យអសន្តិសុខដល់សង្គមជាតិ សូមអាជ្ញាធរជួយបង្កាបផងទាន។

Leave a Reply

Your email address will not be published.