ព័ត៌មានសង្គម

លោក ភោគ លូន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមការងារបន្តធ្វើផ្លូវ ជូនប្រជាពលរដ្ឋ ផ្លូវក្រោលថ្មមិច ត្រៀមចាក់បេតុងចំនួន១ខ្សែរប្រវែង២០ម៉ ស្ថិតនៅក្នុងភូមិ បាលិលេយ្យ២..!

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ភោគ លូន ចៅសង្កាត់ប៉ោយប៉ែតរួមដំណើរដោយ លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១នៃសង្កាត់ប៉ោយប៉ែតរួមទាំងមេភូមិនឹងប្រជាការពារ ចុះ ស្ថាបនា ផ្លូវក្រាលថ្ម មិចត្រៀមចាក់បេតុង ចំនួន១ខ្សែ ប្រវែង២០ម៉ែត្រ
តភ្ចាប់ពីបេតុងចាស់ដោយមានការចូលពីលោកផាង សុម៉ារ៉ា មេភូមិបាលិលេយ្យ១ ឧបត្ថម្ភថ្មមុិចចំនួន២៥គឹបស្មើថវិការ២៣០ដូល្លា។

ដោយមានការយកចិត្តទុកដាក់ពីលោកគាត ហុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់ស្ថាបនាផ្លូវ ងាយស្រួលអោយប្រជាពលរដ្ឋធ្វើដំណើទៅមកឋិតនៅភូមិបាលិលេយ្យ២ព្រំប្រទល់ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បញ្ជាក់ផ្លូវមួយខ្សែដែលតភ្ជាប់ជាផ្លូវបេតុងចាស់ប្រវែង 20 ម៉ែត្រនោះ ផ្លូវតាមបណ្ដោយអេស៊ីលីដាបុកមកវត្តថ្មី។

Leave a Reply

Your email address will not be published.