ព័ត៌មានជាតិ

តើមន្រ្តីជុំនាញពាក់ព័ន្ធពិតជាមិនហ៊ានធ្វើការចុះបង្រាបឈ្មួញឈើដ៏មានឥទ្ធិពលមួយរូប ឈ្មោះ ដំ កំពុងដឹកជញ្ញូនឈើខុសច្បាប់យ៉ាងសកម្មចូលមកខេត្តសៀមរាបបានដោយរលូន

ខេត្តសៀមរាប ÷ វិនាសកម្មព្រៃឈើដោយឈ្មួញឈើម្នាក់ដែលជាអ្នកជើងខ្លាំង ឈ្មោះ ដំ បានដាក់ពង្រាយកូនចៅចូលអាឈើខុសច្បាប់ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃតាមស្រុកស្វាយលើចូលខេត្តសៀមរាបស្ទើររាល់ថ្ងៃ។

ជាក់ស្តែងនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ថ្មីៗនេះឃើញថាឈ្មួញឈើជើងខ្លាំងគ្មានគូប្រៀប ឈ្មោះ ដំ រូបនេះធ្វើការដឹកជញ្ជូនឈើខុសច្បាប់ទាំងកណ្តាលថ្ងៃដោយរថយន្តនីសសាន់ពណ៌សឃ្លុបស្លាកលេខ ភ្នំពេញ 2AD1205 ឆ្លងកាត់ស្រុកស្វាយលើចូលក្នុងខេត្តសៀមរាបដោយស្ងៀមស្ងាត់។

អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរស័ព្ទជុំវិញករណីខាងលើនេះទៅ លោក ទា គីមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់នេសាទខេត្តសៀមរាប លោកបានប្រាប់ឲ្យដឹងថា លោកមិនដែលដឹងទេហើយមិនស្គាល់ឈ្មោះដំជាអ្នកដឹកឈើដែរចាំគាត់ទាក់ទងទៅមេព្រៃ រីឯ លោក ស៊ិនគង់ ប្រធានមន្ទីរបរិស្ថានខេត្តប្រាប់ឲ្យអ្នកសារព័ត៌មានយើងទាក់ទៅអភិបាលស្រុកនិងមេព្រៃទៅព្រោះកម្លាំងរបស់គាត់នៅតែក្នុងព្រៃ ចំណែក លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា នៅពេលឃើងឡានដឹកឈើឈ្មោះដំទំនាក់ទំនងមកគាត់ភ្លាមចាំគាត់ដាក់កូនចៅចុះធ្វើការ។

គួរបញ្ជាក់ផងដែរថា ឈ្មួញឈើជើងខ្លាំង ឈ្មោះ ដំ រូបនេះបានធ្វើការដឹកជញ្ជូនឈើខុសច្បាប់មកជាង១០ឆ្នាំហើយ មិនដែលមានឧប្បស័កជួបប្រទះក្នុងការបង្រាបពីសំណាក់ រដ្ឋបាលព្រៃឈើ និងបរិស្ថាន ជាពិសេសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានម្តងណានោះឡើយ។

មហាជនសូមកោតសរសើរឈ្មួញឈើជើងខ្លាំងគ្មានគូប្រៀប ឈ្មោះ ដំរូបនេះណាស់ដែលធ្វើឲ្យមន្រ្តីជុំនាញពាក់ព័ន្ធគ្រប់ស្ថាប័ណ្ណដេកលង់លក់រក្សាភាពស្ងៀមស្ងាត់សង្ស័យមានមន្តអាគមគាថាបានសែនប្រេងដាក់ មាន់ស្ងោរ.ក្បាលជ្រូក.ផ្លែឈើ.និងបច័ឆ បរបូជូនមន្រ្តីជុំនាញពាក់ព័ន្ធរួចរាល់អស់ហើយ ទើបធ្ធ្វើឲ្យការដឹកជញ្ជូនឈើពីមួយឆ្នាំទៅមួយឆ្នាំបានដោយសុវត្តិភាព។

ប្រជាពលរដ្ឋសុំសំណូមពរ ឯកឧត្តម ហួត សុធី ស្នងការ នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាបមេត្តាក្រើនរំលឹកដល់ការិយាល័យបទល្មើសសេដ្ឋកិច្ចខេត្ត ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណះអភិបាលខេត្តសៀមរាប សូមចាត់វិធានការទបស្កាត់និងបង្រាបបទល្មើសព្រៃឈើក្នុងខេត្តសៀមរាបផងទាន៕(ដោយលោក សុឹម ឈុនលី)

Leave a Reply

Your email address will not be published.