កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥ ——————————- នារសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៥ ដែលដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈកម្មាធិការស.ស.យ.ករាជធានីភ្នំពេញ និងជានាយកកម្មវីធីអាជីវកម្មចល័តនិងកម្មករសំណង់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងក្រុម នៃកម្មវិធីផងដែរ។ #កអក #សសយករាជធានីភ្នំពេញ #uyfc #សសយក #កម្មករសំណង់ជំនាញ #កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់
ព័ត៌មានសង្គម
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្ត្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់អញ្ជើញចែកវិញ្ញាបនបត្រសម្គាលម្ចាស់ចលនវត្ថុ(ប្លុងរឹង)ជូនប្រជាពលរដ្ឋចំនួន១០១៥៨បណ្ណ…..
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សាកសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍។ សូមគូសបញ្ជាក់ថា ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល […]
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះជួសជុលផ្លូវក្រាលគ្រួសថ្មមិច ១ខ្សែ ប្រវែង១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត!!!
មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២៤នេះលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនឹងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះជួសជុលផ្លូវក្រាលគ្រួសថ្មមិច ១ខ្សែ ប្រវែង១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលជូនប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរឆ្លងកាត់។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីខែវស្សាកន្លងផុតទៅឃើញថា មានផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតរងការខូចខាត ជាពិសេសផ្លូវក្រាលគ្រួសថ្មមិច បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការជួសជុលផ្លូវដើម្បីសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញងាយស្រួលធ្វើដំណើរ ដោយយកគ្រឿងចក្រ កៀរ កិនបង្ហាប់ ដាក់ថ្មមិចបន្ថែម ទៅតាមបណ្តាភូមិសង្កាត់នានាក្នុងក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា ក្រុមការងារនឹងបន្តចុះពិនិត្យធ្វើការជួសជុល និងចាក់បំពេញបន្ថែមដោយគ្រួសថ្មមិចដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅតាមមូលដ្ឋានជាបន្តបន្ទាប់ថែមទៀតចំពោះផ្លូវលំដែលរងការខាតកាលពីខែវស្សាកន្លងទៅ ដើម្បីកែសម្រួលផ្លូវឲ្យមានស្ថានភាពប្រសើរឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕
លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី1នៃសង្កាតប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះស្ដាប្រឡាយដាក់លូ តាមបណ្ដោយផ្លូវស្តងតាងួនស្ថុតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត!!!
មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៤នេះដោយមានកាចង្អុលបង្ហាញ់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត ដោយមានការអមដំណើរពីលោក ជឹម វារ៉េតចៅសង្កាត់អូជ្រៅ លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រជាការពារបានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះស្ដាប្រឡាយនិងដាក់លូដើម្បីរំដោះទឹកកំអោយជន់លិចនាខែវស្សាស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក ប៊ុន សុវុទ្ធាចៅសង្កាត់រងទី១ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីខែវស្សាកន្លងផុតទៅឃើញថា មានផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតរងការខូចខាត ដោយសារតែមានការកក់ស្ទះលូហើយមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការបន្តជួសជុលលូសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញងាយស្រួលធ្វើដំណើរ។ លោក ប៊ុន សុវុទ្ធា បានឱ្យដឹងទៀតថា ក្រុមការងារនឹងបន្តចុះពិនិត្យធ្វើការជួសជុល និងចាក់បំពេញបន្ថែមសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅតាមមូលដ្ឋានជាបន្តបន្ទាប់ថែមទៀតចំពោះផ្លូវដែលរងការខាតកាលពីខែវស្សាកន្លងទៅ ដើម្បីកែសម្រួលផ្លូវឲ្យមានស្ថានភាពប្រសើរឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕
កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះផ្សព្វផ្សាយអប់រំនិងអោយបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញ់ ហ្នឹងស្លាកយីហោងបិទតាមមធ្យោបាយធ្វើដំណើរតាមរយៈកង់បីនិងរថយន្ថ គ្រប់ប្រភេទក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…
ប៉ោយប៉ែត៖នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤ ក្រោយពីមានការចេញសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបញ្ឈប់ការផ្សព្វផ្សាយរាល់ល្បែងអនឡាញគ្រប់ប្រភេទលោកឧត្តមសេនីយ៍ទោរសិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជារទៅដល់កម្លាំងអធិការគ្រប់ក្រុងស្រុក អោយធ្វើការចុះអប់រំនិងផ្សព្វផ្សាយ សូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចង្អកបង្ហាញពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោរ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតនិង ប៉ោន ភក្រ្តាអធិការងចរាចរណ៍ក្រុង ដោយមានចូលរួមពីមេប៉ុស្តិ៍ទាំង 5 សង្កាត់ មានសង្កាត់ និមិត្ត សង្កាត់ផ្សារកណ្តាល សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បានបន្តប្រាប់អង្គភាពសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងអោយបានដឹងថាក្នុងការចុះអនុវត្តនិងអប់រំផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តបិទស្លាកប៉ាណូពាក់ព័ន្ធនឹងល្បែងអនឡាញ អោយធ្វើការចូលរួមបកចេញចាប់ពីថ្ងៃចុះអប់រំរហូតដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤នេះពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងព័ត៌មានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងសហការជាមួយអាជ្ញាធរដើម្បីរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម។
សេចក្តីថ្លែងការណ៍បដិសេធ ថ្មីៗនេះ មានការរាយការណ៍ថា មានជនខិលខូចមួយចំនួនបានប្រើប្រាស់រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគ្មានការអនុញ្ញាតស្របច្បាប់។ ជនទាំងនេះបានប្រើប្រាស់ព័ត៌មានរូបនោះដើម្បីបង្កើតគណនីតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗក្នុងគោលបំណងទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ និងសកម្មភាពខុសច្បាប់។ សកម្មភាពទុច្ចរិតនេះបាននាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួងព័ត៌មាន ស្ថាប័នរដ្ឋ និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។ ដើម្បីជៀសវាងការផលប៉ះពាល់នានា សូមសាធារណជនកុំជឿលើព័ត៌មាននេះឲ្យសោះ ឬការទាក់ទងដែលមិនមានប្រភពអាចទុកចិត្តបាន។ ក្រសួងព័ត៌មានក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលបានទទួលការទាក់ទង ឬសារដែលចោទប្រកាន់ពីសកម្មភាពបែបនេះ រាយការណ៍ទៅអាជ្ញាធរដើម្បីទប់ស្កាត់ និងចាត់វិធានការណ៍ច្បាស់លាស់លើជនល្មើស។ ក្រសួងព័ត៌មានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងសហការជាមួយអាជ្ញាធរដើម្បីរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម។
លោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ…
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ ១-លោកឧត្តមសេនីយ៍ត្រី ឈឿន សាវុធ , ២-លោកអនុសេនីយ៍ឯក មុំ សារៀន អតីតយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៥លានរៀល។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព លោកឧត្ដមសេនីយ៍ត្រី ឈឿន សាវុធ និង លោកអនុសេនីយ៍ឯក មុំ សារៀន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ចោលប្រពន្ធ និងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បន្តថា លោកនាយឧត្តមសេនីយ៍ សៅ សុខា […]
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣០.៨៦ ក្រាម
ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង២២នាទីរសៀល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហកាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានចុះបង្រ្កាបករណី រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិស្ទឹង ឃុំ ប្រម៉ោយ ស្រុកវាលវែ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួន ១-ឈ្មោះ ល័យ ទ្បង់ឌី ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក រស់នៅភូមិស្ថានីយ៍ សង្កាត់ ស្វាយអាត់ ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។ វត្ថុតាងរួមមាន ១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២ កញ្ចប់ដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ៣០.៨៦ ក្រាម ២-ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាក OPPO ពណ៍ទឹកប៊ិច ៣-កាបូបលុយចំនួន ០១ ៤-ម៉ូតូ០១ គ្រឿងម៉ាក zoomer […]
លោក ប៊ុន សុវុទ្ធា ចៅរងទី1នៃសង្កាតប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះជួសជុលផ្លូវនិងលូបាក់កាត់ទទឹងផ្លូវប្រវែង១០ម៉ែត្រស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត!!!
ខេត្តមន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះដោយមានកាចង្អុលបង្ហាញ់ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមកាងារដោយលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិបានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះជួសជុលផ្លូវនិងលូឡើងវិញ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលជូនប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរឆ្លងកាត់។ លោក ប៊ុន សុវុទ្ធាចៅសង្កាត់រងទី១ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីខែវស្សាកន្លងផុតទៅឃើញថា មានផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតរងការខូចខាត ដោយសារតែមានការកក់ស្ទះមានការបាក់ពិបាកក្នុងការំដោះទឹកក្នុងខែវស្សា បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការជួសជុលផ្លូវដើម្បីនិងលូសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិ2ញងាយស្រួលធ្វើដំណើរ។ លោក ប៊ុន សុវុទ្ធា បានឱ្យដឹងទៀតថា ក្រុមការងារនឹងបន្តចុះពិនិត្យធ្វើការជួសជុល និងចាក់បំពេញបន្ថែមសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅតាមមូលដ្ឋានជាបន្តបន្ទាប់ថែមទៀ3តចំពោះផ្លូវដែលរងការខាតកាលពីខែវស្សាកន្លងទៅ ដើម្បីកែសម្រួលផ្លូវឲ្យមានស្ថានភាពប្រសើរឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបំប៉នជំនាញស៊ើបអង្កេតអនុវត្តន៍នីតិវិធី និងគ្រប់គ្រងជនបរទេស
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញស៊ើបអង្កេតនីតិវិធី គ្រប់គ្រងជនបរទេសដែលមានសិក្ខាកាមចូលរួមចំនួន ២២០នាក់ ។ ក្នុងពិធីនេះដែរ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង ៣០ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងនគរបាលដែលជាសិក្ខាកាម ចំនួន២២០ ក្នុងនោះនគរបាលនារីចំនួន៣៣ នាក់ ។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕