ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។ ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
ព័ត៌មានជាតិ
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
តាកែវ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ លោកអនុប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ ខ្លឹមសារប្រជុំ៖ ១-ដកស្រង់បទពិសោធន៍ចំណុចខ្លាំង និងចំណុចខ្វះខាត ក្នុងការអនុវត្តផែនការ ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត រយៈពេលបួនថ្ងៃ (ចាប់ពីថ្ងៃទី១២.១៣.១៤.១៥.ខែធ្នូ ឆ្នាំ២០២៤)នាពេលកន្លងមក ២-ជំនាញត្រូវចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំ ធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់និងសង្គ្រោះបន្ទាន់ ពិធីបុណ្យទន្លេ នៅខេត្តតាកែវ នាពេលខាងមុខ ៣-ត្រៀមរៀបចំឱ្យមានកម្មវិធីជូន ឪពុក ម្ដាយ អាណាព្យាបាល សាច់ញាតិ របស់សិក្ខាកាមកំពុងហ្វឹកហ្វឺនវគ្គ៤៧ ទៅសួរសុខទុក្ខ ក៏ដូចជាទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាពេលខាងមុខ ៤-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ […]
កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥
កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥ ——————————- នារសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៥ ដែលដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈកម្មាធិការស.ស.យ.ករាជធានីភ្នំពេញ និងជានាយកកម្មវីធីអាជីវកម្មចល័តនិងកម្មករសំណង់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងក្រុម នៃកម្មវិធីផងដែរ។ #កអក #សសយករាជធានីភ្នំពេញ #uyfc #សសយក #កម្មករសំណង់ជំនាញ #កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្ត្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់អញ្ជើញចែកវិញ្ញាបនបត្រសម្គាលម្ចាស់ចលនវត្ថុ(ប្លុងរឹង)ជូនប្រជាពលរដ្ឋចំនួន១០១៥៨បណ្ណ…..
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សាកសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍។ សូមគូសបញ្ជាក់ថា ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល […]
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបន្តដឹកនាំក្រុមការងារនាំយកគ្រឿងចក្រចុះជួសជុលផ្លូវក្រាលគ្រួសថ្មមិច ១ខ្សែ ប្រវែង១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត!!!
មន្ទាយមានជ័យ៖នៅព្រឹកថ្ងៃថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២៤នេះលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនឹងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោក ប៊ុន សុវទ្ធាចៅសង្កាត់រង់ទី១សង្កាត់ប៉ោយប៉ែត លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងចក្រចុះជួសជុលផ្លូវក្រាលគ្រួសថ្មមិច ១ខ្សែ ប្រវែង១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលជូនប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរឆ្លងកាត់។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីខែវស្សាកន្លងផុតទៅឃើញថា មានផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតរងការខូចខាត ជាពិសេសផ្លូវក្រាលគ្រួសថ្មមិច បន្ទាប់ពីផ្លូវស្ងួតក្រុមការងារបានធ្វើការជួសជុលផ្លូវដើម្បីសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញងាយស្រួលធ្វើដំណើរ ដោយយកគ្រឿងចក្រ កៀរ កិនបង្ហាប់ ដាក់ថ្មមិចបន្ថែម ទៅតាមបណ្តាភូមិសង្កាត់នានាក្នុងក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា ក្រុមការងារនឹងបន្តចុះពិនិត្យធ្វើការជួសជុល និងចាក់បំពេញបន្ថែមដោយគ្រួសថ្មមិចដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅតាមមូលដ្ឋានជាបន្តបន្ទាប់ថែមទៀតចំពោះផ្លូវលំដែលរងការខាតកាលពីខែវស្សាកន្លងទៅ ដើម្បីកែសម្រួលផ្លូវឲ្យមានស្ថានភាពប្រសើរឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕
កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះផ្សព្វផ្សាយអប់រំនិងអោយបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញ់ ហ្នឹងស្លាកយីហោងបិទតាមមធ្យោបាយធ្វើដំណើរតាមរយៈកង់បីនិងរថយន្ថ គ្រប់ប្រភេទក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…
ប៉ោយប៉ែត៖នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤ ក្រោយពីមានការចេញសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបញ្ឈប់ការផ្សព្វផ្សាយរាល់ល្បែងអនឡាញគ្រប់ប្រភេទលោកឧត្តមសេនីយ៍ទោរសិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជារទៅដល់កម្លាំងអធិការគ្រប់ក្រុងស្រុក អោយធ្វើការចុះអប់រំនិងផ្សព្វផ្សាយ សូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចង្អកបង្ហាញពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោរ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតនិង ប៉ោន ភក្រ្តាអធិការងចរាចរណ៍ក្រុង ដោយមានចូលរួមពីមេប៉ុស្តិ៍ទាំង 5 សង្កាត់ មានសង្កាត់ និមិត្ត សង្កាត់ផ្សារកណ្តាល សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បានបន្តប្រាប់អង្គភាពសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងអោយបានដឹងថាក្នុងការចុះអនុវត្តនិងអប់រំផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តបិទស្លាកប៉ាណូពាក់ព័ន្ធនឹងល្បែងអនឡាញ អោយធ្វើការចូលរួមបកចេញចាប់ពីថ្ងៃចុះអប់រំរហូតដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤នេះពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។
លោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ…
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ ១-លោកឧត្តមសេនីយ៍ត្រី ឈឿន សាវុធ , ២-លោកអនុសេនីយ៍ឯក មុំ សារៀន អតីតយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៥លានរៀល។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព លោកឧត្ដមសេនីយ៍ត្រី ឈឿន សាវុធ និង លោកអនុសេនីយ៍ឯក មុំ សារៀន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ចោលប្រពន្ធ និងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បន្តថា លោកនាយឧត្តមសេនីយ៍ សៅ សុខា […]
លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត និងលោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែតបានដឹកនាំក្រុមការងារអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែតនិងបានចុះពិនិត្យនិងលាបថ្នាំកែលំអរសោភណ័ភាពសួនច្បារតេជោឈ្នះឈ្នះ——-
(ក្រុងប៉ោយប៉ែត), នៅព្រឹកថ្ងៃសៅរ៍ ១៥ រោច ខែកក្ដិក ឆ្នាំរោង ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ខែវិច្ចិកា ឆ្នាំ២០២៤ នេះ ដោយមានការចង្អុលបង្ហាញពីលោកគាត់ហុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងប្រជាការពារដោយលោកប៊ុន សុវុទ្ធា ចៅសង្កាត់រងទី1នៃសង្កាត់ប៉ោយប៉ែត ចុះរៀបចំស្ថាបនាសួនច្បារ ប៉ោយប៉ែតតេជោឈ្នះ-ឈ្នះ នៅក្រុងប៉ោយប៉ែត សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ សាធារណជនសម្រាកលំហែរ និងហាត់ប្រាណ ហើយក៏មានការផ្លាស់ប្ដូររូបឆាយាល័ក្ខណ៍ថ្មីរបស់ព្រះមហាក្សត្រនិងសម្ដេចតេជោ និងដាក់អំពូលសិលាបំភ្លឺនៅលើសួនច្បារផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋ។មកអង្គុយលេងពេលរាត្រី។ សូមបញ្ជាក់ថា គម្រោងសួនច្បារប៉ោយប៉ែតតេជោ ឈ្នះ-ឈ្នះ នៅតាមបណ្តោយចន្លោះដងផ្លូវជាតិ៥ និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិអូជ្រៅ និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡាប្រមាណ ៩,៦០០ ម៉ែត្រការេ មានចំណតយានជំនិះ រៀបការ៉ូឡា លម្អរដោយដើមឈើ ដើមត្នោត ផ្កា នឹកបំពាក់ភ្លើងសូឡានៅលើសួនច្បារចំនួន១៩ដើម និងរូបសំណាក់ព្រះឆាយាល័ក្ខណ៍១២រូបផងដែរ។ គួររំលឹកផងដែរថា ទីតាំងសួនខាងលើកន្លងមកជាទីតាំងដីចំណីផ្លូវសាធារណៈ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋសាងសង់សំណង់មិនរៀបរយរស់នៅ ធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងជាច្រើនឆ្នាំមកហើយ។ ដោយមានកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ […]
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣០.៨៦ ក្រាម
ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង២២នាទីរសៀល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហកាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានចុះបង្រ្កាបករណី រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិស្ទឹង ឃុំ ប្រម៉ោយ ស្រុកវាលវែ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួន ១-ឈ្មោះ ល័យ ទ្បង់ឌី ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក រស់នៅភូមិស្ថានីយ៍ សង្កាត់ ស្វាយអាត់ ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។ វត្ថុតាងរួមមាន ១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២ កញ្ចប់ដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ៣០.៨៦ ក្រាម ២-ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាក OPPO ពណ៍ទឹកប៊ិច ៣-កាបូបលុយចំនួន ០១ ៤-ម៉ូតូ០១ គ្រឿងម៉ាក zoomer […]
សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ
បន្ទាយមានជ័យ៖ រឿងរ៉ាវ របស់ប្រជាពលរដ្ឋ៦៩គ្រួសារ រស់នៅភូមិអូរធំ បើគិតមកនេះជាង៤ខែហើយ ដែលលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី និង លោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង អសមត្ថភាព ក្នុងសម្របសម្រួល ជូន ប្រជាពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ ដែលជា រឿងរ៉ាវ រាស្រ្តមិនពេញថ្នាក់ដឹភូមិអូរធំ ដោះមិនចេញ ។ តាមរយៈអត្ថបទដំណឹងនេះប្រជាពរដ្ឋគោរពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មេត្តាជួយ អន្តរាគមន៍ជូនរាស្ត្រភូមិអូរធំ នៃខេត្តបន្ទាយមានជ័យដោយអនុគ្រោះ ។ សូមរំលឹកផងដែរ ៖ សាវតារឿង ប្រជាពលរដ្ឋមិនពេញចិត្តនូវការដឹកនាំរបស់ក្រុមលោកមេភូមិ ដែលធ្វើអោយប្រជាពលរដ្ឋ ដេកមិនលក់ បក់មិនល្ហើយ សម្ពាធផ្លូវចិត្តជាខ្លាំង ។ ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ចំពោះ លោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ មិនយាយអ្វីច្រើន ជាមួយបងប្អូនសារព័ត៌មានទេ គ្រាន់តែលោកបានបញ្ជាក់ថាលោកព្យាយាមរកយន្តការឈ្នះឈ្នះជូនរឿងនេះ ។ ចំណែកលោក ឡាត […]