ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតចេញល្បាតចល័ត ការពារសុវត្ថិភាព ស្ថេរភាពជូនពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក!!!

បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់កម្លាំងប្រចាំបញ្ជានៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំចេញល្បាតចល័ត ការពារសុវត្ថិភាព ស្ថេរភាពជូនពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក នៅយប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងកម្លាំងប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តចុះធ្វើការល្បាតចល័ត ក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ចំនួន០៦ ភូមិដើម្បីបង្កើនការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោងមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍ជួនប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ […]

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក ខេត្តសៀមរាប

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមជាមួយកម្លាំងចម្រុះក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងពិធីបុណ្យអុំទូក និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅតាមបណ្តោយស្ទឹងសៀមរាប ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕

ព័ត៌មានសន្តិសុខសង្គម

នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បន្ថែមប៉ុស្តិ៍ប្រចាំការ និងចុះពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ៖ នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បន្ថែមប៉ុស្តិ៍ប្រចាំការ និងចុះពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមភ្លើងស្តុបក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ជាការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការយកចិត្តទុកដាក់ពីលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត លោកបានដឹកនាំ នាយផ្នែក ,នាយរងផ្នែក និងមន្រ្តីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ចុះរៀបចំដាក់ប៉ុស្តិ៍ប្រចាំការនៅគោលដៅស្តុបផ្សារកណ្តាល-ស្តុបអេស៊ីលីដា និងបានសហការណ៍ជាមួយមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្ត ចុះពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើងសញ្ញានៅតាមស្តុបនីមួយៗ ដើម្បីផ្តល់រយៈពេលអទិភាពទិសដៅ ទៅតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់កុំឲ្យមានកកស្ទះ។ លោក វរសេនីយ៍ទោ បោន ភក្ត្រា បានបញ្ជាក់ថា៖ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍន៍លឿន មានកំណើនប្រជាជនមករស់នៅច្រើន និងមានការធ្វើចរាចរណ៍មមាញឹកក៏កាន់តែច្រើន បញ្ហាកកស្ទះក៏កើតមានច្រើនផងដែរ។ ម្យ៉ាងវិញទៀត មានអ្នកបើកបរមួយចំនួនតូច នៅមិនទាន់គោរពច្បាប់ចរាចរណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍ និងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការណែនាំអប់រំ ផ្សព្វផ្សាយ និងបន្ថែមដាក់ប៉ុស្តិ៍ប្រចាំាការទៅតាមគោលដៅសំខាន់ៗដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ […]

ព័ត៌មានសន្តិសុខសង្គម

មានទាំងថ្នាំញៀនមានទាំងក-ាំ-ភ្លេី-ងខ្លីផងត្រូវសម​ត្ថកិច្ចបង្រ្កាបបាននៅស្រុកឯកភ្នំ៖

បាតដំបង​៖កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំបញ្ជារ​បស់​លោកឧត្តមសេនី​យ៍ទោ​ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោ​កវរ​សេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អធិ​ការនគរបាលស្រុកឯកភ្នំ​ដឹកនាំកម្លាំងបង្ក្រាប ករ​ណីរក្សា​ទុកដោយខុសច្បាប់នូវសារធាតុ​ញៀនចំនួន​០១ករណី ក្នុងបទល្មេីសជាក់ស្ដែងឃាត់ខ្លួនជន​សង្ស័​យ​បានចំនួន៥នាក់គឺ៖ ១-ឈ្មោះ សុិន វាសនា ហៅឈ្លេីម ភេទប្រុស អាយុ​២៧ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ខេត្តបាត់​ដំបង។ ២-ឈ្មោះ គា លាងគ្រី ហៅម៉ៅ ភេទប្រុស ៣៧ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង ។ ៣-ឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ ២៣ឆ្នាំ រស់​នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង ។ ៤-ឈ្មោះ វ៉ៃ លឹមពៀវ ភេទប្រុស អាយុ២៦ ឆ្នាំ រស់​នៅភូមិស្ដីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។ […]

ព័ត៌មានសន្តិសុខសង្គម

ករណី​ផ្សារបឹងឈូកក្នុងខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ…!​

ខេត្ត​បាតដំបង​៖នាពីយប់ថ្ងៃអាទិត្យទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេ លាម៉ោង១០និង៣០នាទីនៅបរិវេណផ្សារបឹកឈូក ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមានករណីអគ្គិភ័យមួយបានកើតឡើងចំណុចឆាបឆេះដំបូងនៅជាន់ទី០១ (ជាន់ខាងលើ)នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ ។ បើយោងតាមការផុសផេកផ្លូវការរបស់ស្នងការរដ្ឋាននគបាលខេត្តបាត់ដំបង​បានបញ្ជាក់​ថា៖ក្នុងពេលកើតឧប្បត្តិហេតុអគ្គិភ័យនេះ រដ្ឋបាលខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែង និងប្រើ ប្រាស់កម្លាំង និងមធ្យោបាយ ដូចខាងក្រោម ៖ 1-កម្លាំងរបស់យោធភូមិភាគទី5 ចំនួន 250នាក់ 2-កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន 100នាក់ 3-កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន 300 នាក់ 4-កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន 60 នាក់ 5-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន 81នាក់ ។ សរុប រួម ចំនួន 791 នាក់ បានចេញអន្តរាគមន៍ក្នុងនោះបានប្រើប្រាស់៖ -រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន11គ្រឿង (ស្នង ការនគរបាលខេត្ត […]

ព័ត៌មានសន្តិសុខសង្គម

សកម្មភាពជាប្រចាំរបស់! កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តចុះធ្វើការចេញល្បាតចល័តនៅពេលរាត្រី ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃអាទិត្យ រំលងអាធ្រាតឈានចូលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងកម្លាំងប្រជាការពារ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តចុះធ្វើការល្បាតចល័តក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ចំនួន០៦ភូមិក្នុងសង្កាត់ប៉ោយប៉ែត ដើម្បីបង្ការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោងមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍ជួនប្រជាពលរដ្ឋ ទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែក ក៏បានសួរនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់បងប្អូនរស់នៅមានអសន្តិសុខអត់ឬមានក្មេងទំនើបចូលក្នុងភូមិអុកឡុកដែលឬទេបើមានសូមរាយការណ៍មកអាជ្ញាធនឹងកងកម្លាំងនៅជិតផ្ទះរបស់បងប្អូននិងសូមរាយការណ៍ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតមានលេខ៖០១២ ៣៥៨ ៥៨៧-០៦៨ ៥៨៥៩០៥ -០៧៨២៥៩ ៩៩០ -០៩៩ ៧៣១ ៣៣៦ លេខប្រចាំបញ្ជា ២៤ ម៉ោងលើ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនគរបាលឃ-ាត់-ខ្លួ-នជនសង័្សយម្នាក់ក្នុងករណីលួ-ចទ្រព្យសម្បត្តិអ្នកដទៃ​យកមកអនុវត្តតាម​ច្បាប់៖

បាតដំបង​៖នៅថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង០៧​និង០០នាទីនៅចំណុចក្រុមទី០២ ភូមិបឹងព្រីង ឃុំបឹង​ព្រីង ស្រុកថ្មគោល មានករណីលួច មានស្ថានទ-ម្ងន់ ទោ-ស(ក-ា-ត់ស័ង្កសីតូបលក់ចាប់ហួយ)បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសក ម្មភាព ក-ាត់ស័ង្ក សី តូបលក់ចាប់ហួយរបស់ជន រងគ្រោះឈ្មោះស៊ាង រ៉ាស៊ី ភេទស្រី អាយុ៣១ឆ្នាំ មាន ទីលំនៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល យកអស់ទ្រព្យសម្បត្តិរួមមាន៖ -ប្រាក់រៀលចំនួន០៧ម៉ឺនរៀលនិងសម្ភារ:ផ្សេងទៀតមួយចំនួនធំ។ ក្រោយដឹងថាបាត់ជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនី យ​ទោ​សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលភ្នំតូចនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតដល់វេលា​ម៉ោង០៩និង០០នាទីបានធ្វើការ​ឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់​បាលិលេ យ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំ ណុចវត្តសុវណ្ណគីរីស្ថិតក្នុងភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី […]

ព័ត៌មានសន្តិសុខសង្គម

លួ-ចក-ាត់ខ្សែភ្លេីងនៅក្រុងបាត់ដំបងត្រូវសម ត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់៖

បាតដំបង​៖នាយប់ថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០២៤វេលាម៉ោង ២៤និ ង១១នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៣ខែវិច្ឆិ​កាឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់​ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ លោកវរសេនី យ៍ឯក​ឈឿង​ គឹម​សុង​ ស្នងការរងទទួលដឹកនាំការិ យាល័យនគរបាលព្រហ្មទ៏ណ្ឌកម្រិតស្រាលនិងលោកវរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយ​ការិយា​ល័​យ​នគរបាលព្រហ្មទ៏ណ្ឌកម្រិត​ស្រាល​ ដឹកនាំកម្លាំងក្រុមអន្តរាគម​ន៍ បង្ការបង្ក្រាប អនុវត្តបង្ក្រាបករណី ( លួ-ច ក-ាត់យកខ្សែភ្លើង )ដោយធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ មកកាន់ស្នងការដ្ឋាន នោះគឺ៖ ១-ឈ្មោះ លុច ចក់ ភេទប្រុស អា យុ ៣៦ ឆ្នាំ មានទី លំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំប ង ខេត្តបាត់ដំបង ។ ២-ឈ្មោះ បាន គឹមហេង ហៅ ប្លោក ភេទប្រុស អាយុ –ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ តាមចម្លេីយសារភាពគេអះអាងថាកាលពីថ្ងៃទី […]

ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត  ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង

ព្រៃវែង ៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្ត​ដូច​ភ្លៀង​រលឹម​ជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕គេហទំព័រ MonDayDailyNews

ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ទីតាំងមួយកន្លែងបង្កប់លួចលាក់លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចាក់បាល់ យ៉ាងព្រងើយមិនខ្វល់ខ្វាយនិងអាជ្ញាធរពាក់ព័ន្ធបន្តិចសោះ?

បន្ទាយមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់អូជ្រៅ បានបញ្ជាក់ឲ្យដឹងថា មានល្បែងតាម អនឡាញភ្នាល់ចាក់លុយស៊ីសងខុសច្បាប់ សមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់អូជ្រៅ សម្ងំស្ងាត់ឈឹង មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលើលោកមេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូជ្រៅ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានមិនទាន់ចាត់វិធានការបង្រ្កាប នោះទេទុកឲ្យធ្វើអ្វីៗ តាមអំពើចិត្ត។ ប្រជាពលរដ្ឋរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពាវនាវ ដល់ថ្នាក់នាំក្រសួងមហាផ្ទៃ ចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ឡើងវិញជាបន្ទាន់ ចំពោះម្ចាស់បើកល្បែងអនឡាញ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន។ ល្បែងស៊ីសង នាំឲ្យមានអំពើហិង្សា នៅក្នុងគ្រួសារ កើតមាន ចោរកម្ម-លួច-ឆក់-ប្លន់ នាំឲ្យអសន្តិសុខដល់សង្គមជាតិ សូមអាជ្ញាធរជួយបង្កាបផងទាន។