ព័ត៌មានសន្តិសុខសង្គម

មានទាំងថ្នាំញៀនមានទាំងក-ាំ-ភ្លេី-ងខ្លីផងត្រូវសម​ត្ថកិច្ចបង្រ្កាបបាននៅស្រុកឯកភ្នំ៖

បាតដំបង​៖កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំបញ្ជារ​បស់​លោកឧត្តមសេនី​យ៍ទោ​ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោ​កវរ​សេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អធិ​ការនគរបាលស្រុកឯកភ្នំ​ដឹកនាំកម្លាំងបង្ក្រាប ករ​ណីរក្សា​ទុកដោយខុសច្បាប់នូវសារធាតុ​ញៀនចំនួន​០១ករណី ក្នុងបទល្មេីសជាក់ស្ដែងឃាត់ខ្លួនជន​សង្ស័​យ​បានចំនួន៥នាក់គឺ៖
១-ឈ្មោះ សុិន វាសនា ហៅឈ្លេីម ភេទប្រុស អាយុ​២៧ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ខេត្តបាត់​ដំបង។
២-ឈ្មោះ គា លាងគ្រី ហៅម៉ៅ ភេទប្រុស ៣៧ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង ។
៣-ឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ ២៣ឆ្នាំ រស់​នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង ។
៤-ឈ្មោះ វ៉ៃ លឹមពៀវ ភេទប្រុស អាយុ២៦ ឆ្នាំ រស់​នៅភូមិស្ដីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។
៥-ឈ្មោះ ឡុង ធីតា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង។
-*វត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន​០៩ថង់សង្ស័យមានសារធាតុញៀន
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
-សម្ភារៈសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន៣គ្រឿង
-ក-ាំភ្លេី-ងខ្លីចំនួន១ដេីម ម៉ាក k54លេខ 27009​445 បង់ចំនួន០១ គ្រាប់ចំនួន០៨គ្រាប់។

ទាក់ទងរឿងក-ាំ-ភ្លើ-ងខ្លីនេះ លោកអធិការនគរ​បាលស្រុកបានឱ្យដឹងថា​ មុខសញ្ញានេះសារភាពថាបានទិញ​ មកទុកជាប់ខ្លួន តែមិនទាន់បានប្រព្រឹត្តិនូវសកម្មភាពណា​មួយដោយប្រេីប្រាស់ក-ាំភ្លើ-ង​នេះនៅឡេីយទេ​ ហេីយនៅថ្ងៃនេះសមត្ថកិច្ចបង្រ្កាបឃា-ត់ខ្លួ-ន អ នុវត្តតាមច្បាប់៕

Processed with Rookie Cam

Leave a Reply

Your email address will not be published.