ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញស៊ើបអង្កេតនីតិវិធី គ្រប់គ្រងជនបរទេសដែលមានសិក្ខាកាមចូលរួមចំនួន ២២០នាក់ ។ ក្នុងពិធីនេះដែរ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង ៣០ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងនគរបាលដែលជាសិក្ខាកាម ចំនួន២២០ ក្នុងនោះនគរបាលនារីចំនួន៣៣ នាក់ ។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕
Author: monday
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាត់ម៉ូតូ កាលពីម្សិលមិញ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន ១គ្រឿង កាលពីម្សិលមិញនេះ។ ប្អូនប្រុស ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕
វរសេនីយ៍ត្រី ហង្ស វិចិត្រ ផ្តល់សម្ភារៈប្រើប្រាស់ សម្ភារ:សិក្សា និងថវិកាមួយចំនួន ជូនដល់សិស្សវិទ្យាល័យកំពង់ក្ដី ចំនួន ០៥នាក់ ដែលមានជីវភាពខ្វះខាត និងមានផ្ទះនៅឆ្ងាយពីសាលា!
សៀមរាប៖ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ វិច្ឆិកាឆ្នាំ ២០២៤ លោកវរៈសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បាននាំយកសម្ភារៈប្រើប្រាស់ សម្ភារ:សិក្សា និងថវិកាមួយចំនួន របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ចែកជូនដល់សិស្សវិទ្យាល័យកំពង់ក្ដីចំនួន ០៥នាក់ ដែលមានជីវភាពខ្វះខាត និងមានផ្ទះនៅឆ្ងាយពីសាលា ហើយបានមកស្នាក់នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ក្នុងនោះសម្ភារៈរួមមាន : ១- ទឹកសុទ្ធ : ចំនួន ០៥កេះ ២- អាវរងា : ចំនួន ០៥អាវ ៣- សៀវភៅសរសេរ : ចំនួន ៥០ក្បាល ៤- ប៊ិច : ចំនួន ៥០ដើម ៥- ដបដាក់អាកុល : ចំនួន ០៥ដប ៦- សាប៊ូដុសខ្លួន : ចំនួន ១៥ដុំ […]
កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតចេញល្បាតចល័ត ការពារសុវត្ថិភាព ស្ថេរភាពជូនពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក!!!
បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់កម្លាំងប្រចាំបញ្ជានៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំចេញល្បាតចល័ត ការពារសុវត្ថិភាព ស្ថេរភាពជូនពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក នៅយប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងកម្លាំងប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តចុះធ្វើការល្បាតចល័ត ក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ចំនួន០៦ ភូមិដើម្បីបង្កើនការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុក និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោងមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍ជួនប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ […]
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក ខេត្តសៀមរាប
ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមជាមួយកម្លាំងចម្រុះក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងពិធីបុណ្យអុំទូក និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅតាមបណ្តោយស្ទឹងសៀមរាប ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕
នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បន្ថែមប៉ុស្តិ៍ប្រចាំការ និងចុះពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍
បន្ទាយមានជ័យ៖ នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បន្ថែមប៉ុស្តិ៍ប្រចាំការ និងចុះពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមភ្លើងស្តុបក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ជាការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការយកចិត្តទុកដាក់ពីលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត លោកបានដឹកនាំ នាយផ្នែក ,នាយរងផ្នែក និងមន្រ្តីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ចុះរៀបចំដាក់ប៉ុស្តិ៍ប្រចាំការនៅគោលដៅស្តុបផ្សារកណ្តាល-ស្តុបអេស៊ីលីដា និងបានសហការណ៍ជាមួយមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្ត ចុះពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើងសញ្ញានៅតាមស្តុបនីមួយៗ ដើម្បីផ្តល់រយៈពេលអទិភាពទិសដៅ ទៅតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់កុំឲ្យមានកកស្ទះ។ លោក វរសេនីយ៍ទោ បោន ភក្ត្រា បានបញ្ជាក់ថា៖ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍន៍លឿន មានកំណើនប្រជាជនមករស់នៅច្រើន និងមានការធ្វើចរាចរណ៍មមាញឹកក៏កាន់តែច្រើន បញ្ហាកកស្ទះក៏កើតមានច្រើនផងដែរ។ ម្យ៉ាងវិញទៀត មានអ្នកបើកបរមួយចំនួនតូច នៅមិនទាន់គោរពច្បាប់ចរាចរណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍ និងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការណែនាំអប់រំ ផ្សព្វផ្សាយ និងបន្ថែមដាក់ប៉ុស្តិ៍ប្រចាំាការទៅតាមគោលដៅសំខាន់ៗដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ […]
ផ្លូវ១ខ្សែប្រវែង១,៤០០ម៉ែត្រដែលគម្រោងកសាងថ្មីដោយចាក់បេតុងយូរពេកប្រជាពលរដ្ឋជួបការលំបាកអាជ្ញាធរសម្រេចជួសជុលចាក់ថ្មមិចសិននៅក្នុងក្រុងប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖ផ្លូវ១ខ្សែប្រវែង១,៤០០ម៉ែត្រដែលគម្រោងកសាងថ្មីដោយចាក់បេតុងយូរពេកប្រជាពលរដ្ឋជួបការលំបាកអាជ្ញាធរសម្រេចជួសជុលចាក់ថ្មមិចសិនចាប់ផ្តើមជួសជុលនៅថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៤នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ផ្លូវប្រវែង១,៤០០ម៉ែត្រក្នុងភូមិចាន់គីរី ដែលគម្រោងកសាងថ្មីដោយចាក់បេតុងតែគម្រោងយូរពេលនេះជារដូវវស្សាផងជួបការលំបាកដល់បងប្អូនប្រជាពលរដ្ឋទៅមកជាពិសេសសិក្សានុសិស្សទៅសិក្សាទើបអាជ្ញាធរក្រុងសម្រេចជួសជុលសម្រួលជូនប្រជាពលរដ្ឋអោយទៅមកបានងាយស្រួលទើបជួសជុលសម្រួលដោយចាក់ថ្មមិច។ លោកបានបញ្ជាក់ថា៖ផ្លូវ១ខ្សែនេះរយៈពេលកន្លងមកដោយរងចាំគម្រោងកសាងថ្មីដោយចាក់តុងទើបអាជ្ញាធរមិនបានជួសជុលទុកបណ្តាលប្រជាពលរដ្ឋជួបការលំបាក់ទៅមកនៅរដូវវស្សាភ្លៀងធា្លក់ជោគជាំបែកភក់ទើបអាជ្ញាធរសម្រេចជួសជុលនិងសម្រួលដល់ប្រជាពលរដ្ឋដែលមានប្រវែង១,៤០០ម៉ែត្រនិងទទឹងមាន៨ទៅ១០ម៉ែត្រដើម្បីរួចរាល់ឆាប់ៗនេះ។ លោក គាត ហ៊ុល បានណែនាំដល់ប្រជាពលរដ្ឋ ក្រោយជួសជុលផ្លូវនេះបានស្រួលហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នានិងត្រូវហាមរថយន្តធុនធំចេញ.ចូលដោយលើសទំងន់បណ្តាលខូចផ្លូវហើយអាជ្ញាធរភូមិ/សង្កាត់ត្រូវពិនិត្យមើលនិងថែទាំអោយបានល្អរហូតដល់គម្រោងកសាងផ្លូវបេតុងចាប់ផ្តើម៕
សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ
បន្ទាយមានជ័យ៖ រឿងរ៉ាវ របស់ប្រជាពលរដ្ឋ៦៩គ្រួសារ រស់នៅភូមិអូរធំ បើគិតមកនេះជាង៤ខែហើយ ដែលលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី និង លោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង អសមត្ថភាព ក្នុងសម្របសម្រួល ជូន ប្រជាពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ ដែលជា រឿងរ៉ាវ រាស្រ្តមិនពេញថ្នាក់ដឹភូមិអូរធំ ដោះមិនចេញ ។ តាមរយៈអត្ថបទដំណឹងនេះប្រជាពរដ្ឋគោរពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មេត្តាជួយ អន្តរាគមន៍ជូនរាស្ត្រភូមិអូរធំ នៃខេត្តបន្ទាយមានជ័យដោយអនុគ្រោះ ។ សូមរំលឹកផងដែរ ៖ សាវតារឿង ប្រជាពលរដ្ឋមិនពេញចិត្តនូវការដឹកនាំរបស់ក្រុមលោកមេភូមិ ដែលធ្វើអោយប្រជាពលរដ្ឋ ដេកមិនលក់ បក់មិនល្ហើយ សម្ពាធផ្លូវចិត្តជាខ្លាំង ។ ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ចំពោះ លោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ មិនយាយអ្វីច្រើន ជាមួយបងប្អូនសារព័ត៌មានទេ គ្រាន់តែលោកបានបញ្ជាក់ថាលោកព្យាយាមរកយន្តការឈ្នះឈ្នះជូនរឿងនេះ ។ ចំណែកលោក ឡាត […]
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ដឹកនាំកម្លាំងចេញធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ
បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន នៅនៅវេលាម៉ោង០៨ នឹង១៥នាទីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ បានដឹកនាំកម្លាំង មាននាយរងប៉ុស្តិ៍នឹងមន្ត្រីក្នុងប៉ុស្តិ៍ ចំនួន០៨នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃនៅក្នុងភូមិ សាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រងដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែននិងបង្កើនការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ក្នុងការដើរល្បាតចាប់ពីចំណុចភូមិក្បាលកោះ ដល់ចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថាលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំង មាននាយរងប៉ុស្តិ៍និងមន្ត្រីក្នុងប៉ុស្តិ៍ចំនួន០៨នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ចេញធ្វើការដើរល្បាតចល័តតាមខ្សែបន្ទាត់ព្រំដែន […]
មានទាំងថ្នាំញៀនមានទាំងក-ាំ-ភ្លេី-ងខ្លីផងត្រូវសមត្ថកិច្ចបង្រ្កាបបាននៅស្រុកឯកភ្នំ៖
បាតដំបង៖កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំដឹកនាំកម្លាំងបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មេីសជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់គឺ៖ ១-ឈ្មោះ សុិន វាសនា ហៅឈ្លេីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ខេត្តបាត់ដំបង។ ២-ឈ្មោះ គា លាងគ្រី ហៅម៉ៅ ភេទប្រុស ៣៧ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៤-ឈ្មោះ វ៉ៃ លឹមពៀវ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិស្ដីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។ […]