ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលភូមិភាគ២ និងសហការី បានអញ្ជើញមកពិនិត្យ តាមដាន និងណែនាំដល់សិក្ខាកាមជំនាន់ថ្មី ដែលចុះធ្វើកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាអង្គភាពសមី ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ទោ នាយកសាលា ក៏បានធ្វើការក្រើនរំលឹក និងធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងរយ:ពេលបំពេញកិច្ចការងារ ជាពិសេស លើបញ្ហាវត្តមានប្រចាំថ្ងៃ គោរពវិន័យកងកម្លាំងនគរបាលជាតិ និងវិន័យរបស់អង្គភាពសម័យឲ្យបានខ្ជាប់ខ្ជួន ។ គួរបញ្ជាក់ថា ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីរលោកវរសេនីយ៍ឯក ឃឹម ខន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកនាយ នាយរងការិយាល័យដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ព្រមទាំងបានរៀបចំទទួល គណៈប្រតិភូ ព្រមទាំងសិក្ខាកាមចុះកម្មសិក្សាប្រតិបត្តិចំនួន ៤២នាក់ ក្នុងនោះសិក្ខាកាមនារីចំនួន១៥ នាក់ ដេីម្បីចុះកម្មសិក្សានៅតាមបណ្តាអង្គភាពសាមីរយ:ពេល១ខែ គិតចាប់ពីថ្ងៃទី២៦ […]
Author: monday
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងភរិយា ចូលរួមបរិច្ចាគថវិកា៦០០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន
បន្ទាយមានជ័យ៖ តបតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានចូលរួមបរិច្ចាគថវិការ៦០០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន៕
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ។
មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងសហការជាមួយអជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ដើម្បីប្រែក្លាយទីកន្លែងរស់នៅឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងដែលចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី២ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានចំនួនសរុប ៥៨នាក់ (ស្រី ១០នាក់)។ គួរជម្រាបថា កម្មសិក្សាការីខាងលើនេះ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៣ មកពីសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ការចុះកម្មសិក្សានេះគឺមានរយៈពេលជិត១ខែ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីគ្រប់លក្ខខណ្ឌជានគរបាលជាតិ និងតាំងស៊ុប។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៌។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់ទុកថា ការចុះកម្មសិក្សារបស់ក្មួយៗ […]
លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារប្រគល់ថវិកាសមាគនមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពចំនួន ០២គ្រួសារ
កំពង់ឆ្នាំង: ថ្ងៃចន្ទ ០៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារប្រគល់ថវិកាសមាគនមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពចំនួន ០២គ្រួសារ នៅសាលប្រជុំរបស់ស្នងការរដ្ឋាន សរុបជាទឹកប្រាក់ចំនួន ១២,០០០,០០០រៀល(ដប់ពីរលានរៀលគត់) ជូនដល់ ៖ ១- លោកស្រី ពុំ សុខុម ត្រូវជាភរិយារបស់សព លោកវរសេនីយ៍ត្រី សន ធន់ ឋានៈនាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយជម្ងឺរលាកប្រព័ន្ធរំលាយអាហារ នូវថវិការចំនួន ៦,០០០,០០០ រៀល(ប្រាំមួយលានរៀល)។ ២- លោកស្រី កែវ សុខុម ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក សេង ជីហូ ឋានៈនាយរងផ្នែកសន្តិសុខ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀលដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបរិច្ចាគថវិកា ចំនួន ១០០លានរៀល ដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ ការបរិច្ចាគថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងគោលបំណងដើម្បីកៀរគររកថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។ សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល បង្កើតមូលនិធិនេះឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំនិងប្រកបដោយចីរភាព៕
ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖ ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក។ ពិធីប្រកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសទទួលស្គាល់ លោកស្រី ចំរើន ដាណេ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក និងប្រកាសទទួលស្គាល់សមាសភាព លោក លោកស្រី គណៈកម្មាធិការស.ស.យ.ក. ស្រុក និងគណៈកម្មាធិការស.ស.យ.ក. ឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក។ ក្នុងពិធីប្រកាសនេះផងដែរក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អចិន្រ្តៃយ៍ស.ស.យ.ក. ខេត្ត លេខាធិការដ្ឋាននៃស.ស.យ.ក. ខេត្ត រដ្ឋបាលឃុំ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាស.ស.យ.ក. ឃុំ-ស្រុក នៅភោជនីយដ្ឋានលីក្រោះ ស្រុកភ្នំស្រុក៕
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាមតិយោបល់ណែនាំ ដែលមានលក្ខណៈជាការផ្តល់អនុសាសន៍ និងសម្រួចខ្លឹមសារបន្ថែមជូនទៅកាន់អង្គសិក្ខាសាលាផងដែរ…
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងការចែករំលែកបទពិសោធ តាមប្រធានបទនីមួយៗរួចមក តំណាងក្រុមពិភាក្សានីមួយៗបានឡើងរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាដែលបានប្រព្រឹត្តរយៈពេលមួយរសៀលកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍របស់តំណាងក្រុមនីមួយៗ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅយ៉ាងសុីជម្រៅ និងស្និតស្នាលជាទីបំផុតរវាងសមាជិក សមាជិកា និងវាគ្មិន។ តាមរយៈការចូលរួមយ៉ាងផុសផុលពីសមាជិក សមាជិកា កិច្ចពិភាក្សាក៏ទទួលបាននូវគំនិត និងមតិថ្មីៗ ដែលមតិទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ស.ស.យ.ក. ក្នុងការយកទៅបញ្ចូលបន្ថែមក្នុងក្រមខណ្ឌយុទ្ធសាស្រ្តរបស់ឯកសារទស្សទាន ២.០ ។ ជាលទ្ធផល កិច្ចពិភាក្សា គឺមានការឆ្លើយតប ទៅនឹងការចង់បានរបស់សមាជិក សមាជិកា និងផ្តល់ជាធាតុចូលយ៉ាងសំខាន់ក្នុងអង្គសិក្ខាសាលាទាំងមូល។ សូមបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សា ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាមតិយោបល់ណែនាំ ដែលមានលក្ខណៈជាការផ្តល់អនុសាសន៍ និងសម្រួចខ្លឹមសារបន្ថែមជូនទៅកាន់អង្គសិក្ខាសាលាផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ក្រុមជ្រុលនិយម ដែលបើតាមឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើសកម្មភាពបំផុសចលនាប្រឆាំង រាជរដ្ឋាភិបាលតាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំបូងទីបានអូសទាញយុវជនក្នុង និងក្រៅប្រទេសឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ ក្នុងនោះក៏រួមទាំងការរួមចំណែកទប់ស្កាត់ផែនការធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលថ្ងៃទី១៨ ខែសីហាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្តថា ក្រុមប្រឆាំងជ្រុលនិយម […]
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ
សៀមរាប ៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ព្រមទាំងបាន ចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំផងដែរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕