ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តមឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធចិន អញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងផែនការបុណ្យសព លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន។ អញ្ជើញចូលរួមក្នុងកិច្ចជុំនេះមាន ឧត្តមសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាយ នាយរង ការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការកងអន្តរាគមន៍ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តពាក់ព័ន្ធ។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យលក្ខណៈអំពីការត្រៀមផ្ដល់ពាក្យនិងទទួលពាក្យសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យលក្ខណៈអំពីការត្រៀមផ្ដល់ពាក្យនិងទទួលពាក្យសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការប្រឡង និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ៕

ព័ត៌មានសង្គម

លោក ភោគ លូន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំក្រុមការងារបន្តធ្វើផ្លូវ ជូនប្រជាពលរដ្ឋ ផ្លូវក្រោលថ្មមិច ត្រៀមចាក់បេតុងចំនួន១ខ្សែរប្រវែង២០ម៉ ស្ថិតនៅក្នុងភូមិ បាលិលេយ្យ២..!

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ភោគ លូន ចៅសង្កាត់ប៉ោយប៉ែតរួមដំណើរដោយ លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១នៃសង្កាត់ប៉ោយប៉ែតរួមទាំងមេភូមិនឹងប្រជាការពារ ចុះ ស្ថាបនា ផ្លូវក្រាលថ្ម មិចត្រៀមចាក់បេតុង ចំនួន១ខ្សែ ប្រវែង២០ម៉ែត្រ តភ្ចាប់ពីបេតុងចាស់ដោយមានការចូលពីលោកផាង សុម៉ារ៉ា មេភូមិបាលិលេយ្យ១ ឧបត្ថម្ភថ្មមុិចចំនួន២៥គឹបស្មើថវិការ២៣០ដូល្លា។ ដោយមានការយកចិត្តទុកដាក់ពីលោកគាត ហុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់ស្ថាបនាផ្លូវ ងាយស្រួលអោយប្រជាពលរដ្ឋធ្វើដំណើទៅមកឋិតនៅភូមិបាលិលេយ្យ២ព្រំប្រទល់ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជាក់ផ្លូវមួយខ្សែដែលតភ្ជាប់ជាផ្លូវបេតុងចាស់ប្រវែង 20 ម៉ែត្រនោះ ផ្លូវតាមបណ្ដោយអេស៊ីលីដាបុកមកវត្តថ្មី។

ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ទីតាំងមួយកន្លែងបង្កប់លួចលាក់លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចាក់បាល់ យ៉ាងព្រងើយមិនខ្វល់ខ្វាយនិងអាជ្ញាធរពាក់ព័ន្ធបន្តិចសោះ?

បន្ទាយមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់អូជ្រៅ បានបញ្ជាក់ឲ្យដឹងថា មានល្បែងតាម អនឡាញភ្នាល់ចាក់លុយស៊ីសងខុសច្បាប់ សមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់អូជ្រៅ សម្ងំស្ងាត់ឈឹង មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលើលោកមេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូជ្រៅ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានមិនទាន់ចាត់វិធានការបង្រ្កាប នោះទេទុកឲ្យធ្វើអ្វីៗ តាមអំពើចិត្ត។ ប្រជាពលរដ្ឋរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពាវនាវ ដល់ថ្នាក់នាំក្រសួងមហាផ្ទៃ ចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ឡើងវិញជាបន្ទាន់ ចំពោះម្ចាស់បើកល្បែងអនឡាញ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន។ ល្បែងស៊ីសង នាំឲ្យមានអំពើហិង្សា នៅក្នុងគ្រួសារ កើតមាន ចោរកម្ម-លួច-ឆក់-ប្លន់ នាំឲ្យអសន្តិសុខដល់សង្គមជាតិ សូមអាជ្ញាធរជួយបង្កាបផងទាន។

ព័ត៌មានជាតិ

ទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យថា ជាទំនិញគេចពន្ធ (ខុសច្បាប់)..

ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យថា ជាទំនិញគេចពន្ធ (ខុសច្បាប់).. មន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាប់ទីតាំងលក់គ្រឿងអេឡិចត្រូនិចមួយកន្លែង សង្ស័យតែទំនិញគេចពន្ធយកមកដាក់ទាំងលក់ ក្នុងការចុះប្រតិបត្តិការនោះមានការចូលរួមជាព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពបានឲ្យដឹងថា ក្រោយត្រួតពិនិត្យ គេឃើញ កម្លាំងមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យជាទំនិញគេចពន្ធខុសច្បាប់ រួចក៏ជញ្ជូនដាក់លើរថយន្តធំមួយគ្រឿង ដើម្បីយកទៅឱ្យម្ចាស់ទំនិញ ចូលខ្លួនដោះស្រាយបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របទៅតាមផ្លូវច្បាប់..។

ព័ត៌មានជាតិ

តើមន្រ្តីជុំនាញពាក់ព័ន្ធពិតជាមិនហ៊ានធ្វើការចុះបង្រាបឈ្មួញឈើដ៏មានឥទ្ធិពលមួយរូប ឈ្មោះ ដំ កំពុងដឹកជញ្ញូនឈើខុសច្បាប់យ៉ាងសកម្មចូលមកខេត្តសៀមរាបបានដោយរលូន

ខេត្តសៀមរាប ÷ វិនាសកម្មព្រៃឈើដោយឈ្មួញឈើម្នាក់ដែលជាអ្នកជើងខ្លាំង ឈ្មោះ ដំ បានដាក់ពង្រាយកូនចៅចូលអាឈើខុសច្បាប់ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃតាមស្រុកស្វាយលើចូលខេត្តសៀមរាបស្ទើររាល់ថ្ងៃ។ ជាក់ស្តែងនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ថ្មីៗនេះឃើញថាឈ្មួញឈើជើងខ្លាំងគ្មានគូប្រៀប ឈ្មោះ ដំ រូបនេះធ្វើការដឹកជញ្ជូនឈើខុសច្បាប់ទាំងកណ្តាលថ្ងៃដោយរថយន្តនីសសាន់ពណ៌សឃ្លុបស្លាកលេខ ភ្នំពេញ 2AD1205 ឆ្លងកាត់ស្រុកស្វាយលើចូលក្នុងខេត្តសៀមរាបដោយស្ងៀមស្ងាត់។ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរស័ព្ទជុំវិញករណីខាងលើនេះទៅ លោក ទា គីមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់នេសាទខេត្តសៀមរាប លោកបានប្រាប់ឲ្យដឹងថា លោកមិនដែលដឹងទេហើយមិនស្គាល់ឈ្មោះដំជាអ្នកដឹកឈើដែរចាំគាត់ទាក់ទងទៅមេព្រៃ រីឯ លោក ស៊ិនគង់ ប្រធានមន្ទីរបរិស្ថានខេត្តប្រាប់ឲ្យអ្នកសារព័ត៌មានយើងទាក់ទៅអភិបាលស្រុកនិងមេព្រៃទៅព្រោះកម្លាំងរបស់គាត់នៅតែក្នុងព្រៃ ចំណែក លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា នៅពេលឃើងឡានដឹកឈើឈ្មោះដំទំនាក់ទំនងមកគាត់ភ្លាមចាំគាត់ដាក់កូនចៅចុះធ្វើការ។ គួរបញ្ជាក់ផងដែរថា ឈ្មួញឈើជើងខ្លាំង ឈ្មោះ ដំ រូបនេះបានធ្វើការដឹកជញ្ជូនឈើខុសច្បាប់មកជាង១០ឆ្នាំហើយ មិនដែលមានឧប្បស័កជួបប្រទះក្នុងការបង្រាបពីសំណាក់ រដ្ឋបាលព្រៃឈើ និងបរិស្ថាន ជាពិសេសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានម្តងណានោះឡើយ។ មហាជនសូមកោតសរសើរឈ្មួញឈើជើងខ្លាំងគ្មានគូប្រៀប ឈ្មោះ ដំរូបនេះណាស់ដែលធ្វើឲ្យមន្រ្តីជុំនាញពាក់ព័ន្ធគ្រប់ស្ថាប័ណ្ណដេកលង់លក់រក្សាភាពស្ងៀមស្ងាត់សង្ស័យមានមន្តអាគមគាថាបានសែនប្រេងដាក់ មាន់ស្ងោរ.ក្បាលជ្រូក.ផ្លែឈើ.និងបច័ឆ បរបូជូនមន្រ្តីជុំនាញពាក់ព័ន្ធរួចរាល់អស់ហើយ ទើបធ្ធ្វើឲ្យការដឹកជញ្ជូនឈើពីមួយឆ្នាំទៅមួយឆ្នាំបានដោយសុវត្តិភាព។ ប្រជាពលរដ្ឋសុំសំណូមពរ ឯកឧត្តម ហួត សុធី ស្នងការ នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាបមេត្តាក្រើនរំលឹកដល់ការិយាល័យបទល្មើសសេដ្ឋកិច្ចខេត្ត ជាពិសេស […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី៤នាក់មាន៣នាក់ជនជាតិថៃ និងវត្ថុតាងគ្រឿងញៀនចំនួន៦ថង់នៅក្នុងក្រុងប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី៤នាក់មាន៣នាក់ជនជាតិថៃនិងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន៦ថង់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ លោកវរសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ជនសង្ស័យ៤នាក់មានស្រី១នាក់និងជនជាតិថៃ៣នាក់មាន១.ឈ្មោះ ណាក់ធី ផុងសារ៉ាត់ ភេទប្រុសអាយុ៣៣ឆ្នាំ ២.ឈ្មោះ ធី រ៉ាផាត ភេទប្រុសអាយុ២៣ឆ្នាំ ៣.ឈ្មោះ ជី រ៉ាផន ភេទស្រី២៧ឆ្នាំ ៤.ឈ្មោះ ឡុង ប៊ុនធី ភេទប្រុសអាយុ២៦ឆ្នាំ(ជនជាតិខ្មែរ)ស្នាក់នៅភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ៤នាក់ ២ករណីដោយឡែកគ្នាករណីទី១.កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤នៅចំណុចការ៉ាសាំងផ្សារត្រីស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែតកម្លាំងនគរបាលឃាត់ខ្លួនជនជាតិថៃ៣នាក់ស្រីម្នាក់និងរឹបអូសគ្រឿងញៀនមានម្ស៉ៅម៉ត់សចំនួន៥ថង់ ករណីទី២.ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឃាត់ជនសង្ស័យ១នាក់ជនជាតិខ្មែររឹបអូសគ្រឿងញៀនម្ស៉ៅក្រាមសថ្លា១ថង់តូច។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យ៤នាក់ស្រី១នាក់និង៣នាក់ជានជាតិថៃនិងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន៦ថង់និងសម្ភារៈមួយចំនួនត្រូវបាននាំយកសាកសួរនិងធ្វើតេស្តប្រើប្រាស់គ្រឿងទាំង៤នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍តាមច្បាប់៕

ព័ត៌មានអប់រំយុវជននិងកីឡា

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួម ពិធីបើកវិញ្ញាសារដំបូងនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៤ នៅវិទ្យាល័យសិរីសោភ័ណ ..!!

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធី បើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅវិទ្យាល័យសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ។ ពិធីនេះត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព បណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា – ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ខេត្តបន្ទាយមានជ័យ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ អាជ្ញាធរដែនដី កងកម្លាំង អ្នកពាក់ព័ន្ធ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់កម្លាំងនគរបាលជាច្រើនរូប ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ ដល់សិស្សតាមមណ្ឌលប្រឡងផងដែរ។ គួរបញ្ជាក់ថា ឆ្នាំ២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រឡងក្នុងបញ្ជីចំនួន ៦.២៣៥នាក់ ស្រី ៣.៥៦៩នាក់ ។ ក្នុងនោះ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រដាប់ដោយអាវុធចុះធ្វើការ ត្រួតពិនិត្យអាវុធជាតិផ្ទុះនិងបង្កើនការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនឹងចេញល្បាតចល័តដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ!!!

បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ប៉ុស្តិ៍ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយ។ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានដឹកនាំកម្លាំងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រដាប់ដោយអាវុធចុះធ្វើការ ដាក់គោលដៅដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុល បង្កើនការទប់ស្កាត់រាប់បទល្មើសគ្រប់ប្រភេទនឹងចេញល្បាតចល័តក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង នៅវេលាម៉ោង ២២នឹង៣០នាទីយប់ ដល់ ម៉ោង ០១នឹង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃចន្ទទី ០៧ ខែតុលា ឆ្នាំ២០២៤។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលប៉ោយប៉ែត បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ​ និងពិនិត្យជាតិអាកុល នៅចំណុចខាងជើងផ្លូវបំបែកផ្សារត្រី ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១,សង្កាត់ប៉ោយប៉ែត,ក្រុង ប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ៕ ប្រើប្រាស់៖រថយន្តសារ៉ែន៖ ០២ គ្រឿង -ម៉ូតូចំនួន ៖ ០៦ គ្រឿង -អាវុធ(ខ្លី)ចំនួន៖ ០៥ ដើម -ប្រេីប្រាស់កម្លាំងសរុប៖ ១៤នាក់ […]