ភ្នំពេញ៖នាល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានចូលរួមពិធីបិទ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចមហាបវរធិបតី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានពហុកីឡាដ្ឋានជាតិអូឡាពិត រាជធានីភ្នំពេញ។ #កម្មករសំណង់ជំនាញ #សសយករាជធានីភ្នំពេញ #កីឡារស់ក្នុងសន្តិភាព #កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ Join @កម្មវិធីអាជីវកម្មចល័តនិង
Month: October 2024
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ បាននាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះសួរសុខទុក្ខលោកនាយប៉ុស្តិ៍បុស្បូវ ដែលសម្រាកព្យាបាលជម្ងឺនៅផ្ទះ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំសហការី បាន នាំយកថវិកា ចំនួន ១,៥០០,០០០ រៀល (មួយលានប្រាំសែនរៀល) របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ឈឿន សុខា ឋាន: នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវ ដែលកំពុងសំរាកព្យាបាលជំងឺ នៅនឹងផ្ទះ ។ លោកវរសេនីយ៍ទោ ទេព រដ្ឋា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោស្នងការ ទោះបីជាថវិកាតិចតូចតែកើតចេញពីចិត្ត ក្តីស្រលាញ់ ការយល់សុខទុក្ខការលំបាក និងការលើកទឹកទឹកចិត្តដល់នគរបាលគ្រប់រូបដែលសម្រាកព្យាបាល ថវិកាតិចតួចនេះវាអាចជួយសម្រួលដល់ការចំណាយបានមួយរយៈក្នុងអំឡុងពេលព្យាបាលជម្ងឺផងដែរ ។ ក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក ឈឿន សុខា និងក្រុមគ្រួសារ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ […]
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ #ចុះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម!
ភ្នំពេញ៖ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង ០២យប់ ០២ថ្ងៃ ឆែកឆេរទីតាំង ចំនួន ០៤ ដោយមានការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញគ្រឿងញៀនចម្រុះ ប្រហែល១០០គីឡូក្រាម។ តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនាញបានធ្វើការបិទបញ្ចប់ការសើបអង្កេត ក្នុងលទ្ធផលដូចខាងក្រោម៖ *ឃាត់ខ្លួនជនជាតិចិន ចំនួន ០៤នាក់ (ប្រុស០៣ ស្រី០១) ពាក់ព័ន្ធគ្រឿងញៀន។ *ចាប់យកវត្ថុតាង គ្រឿងញៀនចម្រុះ សរុប 100គីឡូ ៧ខាំ ៥៦.១០ក្រាម (ថ្លឹងទាំងសំបក) ដោយក្រោយពេលធ្វើតេស្តនិងដកសំបកថង់រួច គ្រឿងញៀនសរុបមានចំនួន ៩៥គីឡូ […]
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលស្វាគមន៍ប្រតិភូជាង២០០នាក់ ចុះទស្សនកិច្ចនៅតាមបង្គោលព្រំដែនបំពេញបន្ថែមលេខ ៤៨ ក្នុងស្រុកពេជ្រាដា និងទស្សនារមណីដ្ឋានទឹកជ្រោះប៊ូស្រា
មណ្ឌលគិរី៖ នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ លោក នួន សារ៉ន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក នាយករងរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយប្រតិភូ ចុះទស្សនកិច្ចផ្សារភ្ជាប់ទឹកដី អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា តាមបណ្ដាខេត្តនាទិសឦសាន្ត ក្រោមកិច្ចដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅតាមបណ្តោយព្រំដែន និងបង្គោលព្រំដែនបំពេញបន្ថែមលេខ ៤៨ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងទស្សនារមណីដ្ឋានទឹកជ្រោះប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនចំនួនប្រាំពីរវត្ត មានវត្តព្រះអង្គកងជុំ(ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប វត្តគិរីរុក្ខារាម(ហៅវត្តថ្មរមៀល) វត្តគិរីរុក្ខារាមធ្លក វត្តប្រាសាទារាម(ហៅវត្តប្រាសាទត្បែង) វត្តគិរីធម្មបទ(ហៅវត្តខ្លាកូនថ្មី) ខេត្តបន្ទាយមានជ័យ វត្តទួលត្រាស់ និងវត្តពោធិអណ្តែតមានជ័យ(ហៅវត្តដឹកដា) ខេត្តព្រៃវែង
បន្ទាយមានជ័យ៖ លោក កែ សួន សុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា បានចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនចំនួនប្រាំពីរវត្ត មានវត្តព្រះអង្គកងជុំ(ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប វត្តគិរីរុក្ខារាម(ហៅវត្តថ្មរមៀល) វត្តគិរីរុក្ខារាមធ្លក វត្តប្រាសាទារាម(ហៅវត្តប្រាសាទត្បែង) វត្តគិរីធម្មបទ(ហៅវត្តខ្លាកូនថ្មី) ខេត្តបន្ទាយមានជ័យ វត្តទួលត្រាស់ និងវត្តពោធិអណ្តែតមានជ័យ(ហៅវត្តដឹកដា) ខេត្តព្រៃវែង ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ស ស៊ីណា ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ស រដ្ឋា និងលោកជំទាវ គាំង ណៃគួយ លោក កែ […]
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤
សៀមរាប៖ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី ព្រឹក នៅសាលប្រជុំសាលាស្រុកសូទ្រនិគម ។ លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សារីវុធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ ។ ដោយមានការអញ្ជេីញចូលរួមប្រតិភូអមដំណើរ, លោកស្រីប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាស្រុកសូទ្រនិគម, លោកអភិបាលរងស្រុកសូទ្រនិគម, លោកនាយក នាយករងរដ្ឋបាលស្រុកសូទ្រនិគម, លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីការិយាល័យចំណុះជំនាញជុំវិញស្រុកសូទ្រនិគម, កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ, លោក លោកស្រីមេឃុំទាំង១០, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០ និងលោក លោកស្រីមេភូមិទាំង១១៣ភូមិ ។ សរុបចំនួន ១៧៨នាក់ ស្រី៣៣នាក់ ៕
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្ក្រាបនៅទីតាំង KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅសង្កាត់អូជ្រៅ
ក្រុងប៉ោយប៉ែត៖ថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៤.០០នាទីទាបភ្លឺ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្ក្រាបនៅ KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ពេលចុះទៅដល់ទីតាំងខាងលេីឃើញមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងយើងបានចូលទៅត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ(DIOR) ឃាត់ខ្លួនមនុស្សបានចំនួន ០៨នាក់ ស្រី ០៤នាក់ សម្ភារៈ និងវត្ថុតាង មានដូចខាងក្រោម៖ ១.ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ(ប្រើប្រាស់អស់)។ ២.ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១ និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)០៤នាក់ អវិជ្ជមាន(-)០៤នាក់។ ក្នុងនោះកម្លាំងយើងបានត្រួតពិនិត្យគ្រប់បន្ទប់គឺមិនមានការប្រើប្រាស់ទៀតនោះទេ និងមិនមានការដាក់ទូបាញ់ត្រីនោះទេ។ បានឃាត់ខ្លួនមនុស្ស នឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត […]
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាសាធារណៈ នៅសង្កាត់ជើងទឹក
ខេត្តព្រៃវែង៖រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវេទិកាសាធារណៈ តាមបណ្តាភូមិទាំង៥ ក្នុងសង្កាត់ជើងទឹក នៅសាលប្រជុំសាលាសង្កាត់ជើងទឹក ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពីអស់លោក លោកស្រី អ្នកនាងកញ្ញា អនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក លោកចៅសង្កាត់ជើងទឹក ប្រធានក្រុមការងារតាមភូមិ និងអស់លោកប្រធានភូមិទាំង៥។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បានប្រគល់ទឹកបរិសុទ្ធ ចំនួន ១០០យួរ និងទឹកក្រូច ចំនួន ១០កេស ជូនដល់លោក ជិន វណ្ណា ចៅសង្កាត់ជើងទឹក និងបានឧបត្ថម្ភថវិកាដល់មន្ត្រីនគរបាល ចំនួន ១០ម៉ឺនរៀលផងដែរ៕
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង
ព្រៃវែង ៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តដូចភ្លៀងរលឹមជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕គេហទំព័រ MonDayDailyNews