បន្ទាយមានជ័យ៖ កម្មករកម្មការនីរោងចក្រកាត់ដេរប្រមាណជិត២០០នាក់មិនព្រមធ្វើការនាំគ្នាតវ៉ាសុំបើកប្រាក់ខែដោយក្រុមហ៊ុនអឹមអិលមិនព្រមបើកប្រាក់ខែអោយដែលធ្វើការតវ៉ានៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ តំណាងកម្មករកម្មការនីបានប្រាប់ថា៖ មូលហេតុដែលពួកគាត់សម្រេចចិត្តមិនធ្វើការនាំគ្នាតវ៉ានិងមុខរោងចក្រគឺសុំអោយក្រុមហ៊ុន(ML INTIMATE APPAREL.CAMBODIA.LTD)មិនព្រមបើកប្រាក់ខែអោយពួកគាត់តាមថ្ងៃកំណត់ត្រូវបើកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ាសុំអោយខាងក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ទើបចូលធ្វើការវិញ។ កម្មករ កម្មការនីបានបញ្ជាក់ថា៖ រយៈពេលកន្លងមក កម្មករ កម្មការនីដែលធ្វើការងាររោងចក្រក្រុមហ៊ុនអឹមអិលរាល់ខែនៅថ្ងៃទី០៦ ត្រូវបើកប្រាក់ជូនកម្មករកម្មការណីរៀងរាល់ខែដែលត្រូវបើកប្រាក់ខែជូន ទើបខែកញ្ញា ឆ្នាំ២០២៤នេះស្រាប់តែដល់ថ្ងៃខាងក្រុមមិនឃើញបើកប្រាក់ខែជូនទើបកម្មករកម្មការនីសម្រេចឈប់ធ្វើការទាំងអស់គ្នាហើយធ្វើការតវ៉ាសុំបើកប្រាក់ខែជូនទើបចូលធ្វើការវិញ។ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ កម្មករ កម្មការនីប្រមាណជាង១០០នាក់ដែលធ្វើការក្រុមហ៊ុនអឹមអិលដែលជាក្រុមហ៊ុនកាត់ដេរនៅតំបន់ឧស្សាហកម្ម អូរនាងក្រុងប៉ោយប៉ែត បាននាំគ្នាមិនធ្វើការហើយនាំគ្នាតវ៉ាសុំអោយក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ដែលតវ៉ានៅក្នុងបរិវេណក្រុមហ៊ុនអឹមអិលនៅម៉ោង៧ព្រឹករហូតដល់ម៉ោង១២ទើបរំសាយក្រោយមានការសម្របសម្រួលពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ មន្ទីរជំនាញ និងអភិបាលក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ ការសម្របសម្រួលរវាងកម្មករកម្មការនីនិងក្រុមហ៊ុនអឹមអិនគឺសម្រេចបើកប្រាក់ខែជូនពួកគាត់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះដោយមានការយឿតយ៉ាវរាល់ខែត្រូវបានបើកនៅថ្ងៃទី០៨ជាប្រចាំតែកម្មករកម្មការនីបានតវ៉ាមុន២ថ្ងៃកំណត់ត្រូវបើកប្រាក់ក្រោយមានការសម្របសម្រួលទទួលពីកម្មករកម្មការនីត្រូវបានរំសាយនៅម៉ោង១២ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤៕
Month: September 2024
នគរបាលខេត្តព្រៃវែងបន្តខិតខំ ពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ខេត្តព្រៃវែង ៖ ដើម្បីឆ្លើយតបនៅរាល់តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នគរបាល នៃតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង ១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ខិតខំពន្លឿននៅសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដោយបានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារប្រភេទ(ក២)និង(ក៤) មិនតែប៉ុណ្ណោះដើម្បីបង្កឲ្យមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះផងដែរ។ ក្នុងនោះដែរ នគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពសូមអញ្ជើញមកថតសាជាថ្មីនៅតាមបណ្ដា អធិការដ្ឋាន នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់ ៕
ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួម ដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។ បន្ទាប់ពីស្ដាប់របាយការណ៍អំពីលទ្ធផលការងារប្រចាំខែ រាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ តបតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយបង្រ្កាបមិនឱ្យមានបញ្ហាក្មេងទំនើង បង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ ឯកឧត្តមក៏បានបន្តមានប្រសាសន៍បន្ថែមទៀតថា […]
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនបានប្រុសស្រី ចំនួន២៤នាក់និងគ្រឿងញៀនមួយចំនួន!!!
បន្ទាយមានជ័យ៖កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ លោកវរសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន២៤នាក់ក្នុងនោះស្រី២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២៧កូនថង់និងយ៉ាម៉ាគ្រាប់ចំនួន៤១៣គ្រាប់ដែលបង្ក្រាបចំនួន៦ករណីដោយឡែកគ្នារយៈពេល២ថ្ងៃ។ លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនសង្ស័យ២នាក់និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១ថង់និងគ្រឿងញៀនប្រភេទគ្រាប់៣៩គ្រាប់ និងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤បង្ក្រាបបទល្មើសគ្រឿងញៀន៥ករណីឃាត់ខ្លួនជនសង្ស័យ២៣នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមចំនួន២៦កូនថង់និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន៣៧៤គ្រាប់នៅក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ក្រោយចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃបង្ក្រាបបានចំនួន៦ករណីដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន២៤នាក់ក្នុងនោះមានស្រីចំនួន២នាក់និងរឹបអូដសគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕
កងរាជអាវុធហត្ថខេត្តព្រះសីហនុបានចូលរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាត ឈរជើងប្រចាំការគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់
ព្រះសីហនុ- វេលាម៉ោង១១:០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន ០១គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាត ឈរជើងប្រចាំការគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននិងនាំក្បួនប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ + លក្ខណៈបច្ចេកទេសនាវា÷ – នាវាឈ្មោះ PERTH_FFH 157 (Anzac Class FFH) – បណ្តោយប្រវែង ១១៨ ម៉ែត្រ – ទទឹងប្រវែង ១៤,៨ ម៉ែត្រ – ជម្រៅទឹកប្រវែង ៦,៤ ម៉ែត្រ – ទម្ងន់ផ្ទុក ៣,៩០០តោន – មានឧទ្ធម្ភាគចក្រ MH60-Rabbit Seahawk – មេបញ្ជារហោះហើរ […]
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបជូនសាធារណជន ពាក់ព័ន្ធករណីក្មេងសិស្សសាលាអនុវិទ្យាល័យកំពង់ប្រាសាទ ពាក់ឯកសណ្ឋានសិស្សប្រមូលផ្តុំគ្នាជក់បារីបង្ហោះក្នុងបណ្តាញសង្គម។
ខេត្តកណ្ដាល៖ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលយុតិ្តធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារស្រាវជ្រាវករណីខាងលើជាបន្ទាន់។ ជាលទ្ធផល៖ ថ្ងៃអង្គារ ០១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ បានចុះធ្វើការអប់រំណែនាំ ដល់មា្ចស់ទីតាំងតារាងបាល់ឈ្មោះ សៅ ឌឿក ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានធ្វើកិច្ចសន្យាណែនាំមិនឱ្យផ្តល់ទីតាំងអោយសិស្សសាលាប្រមូលផ្តុំជក់បារី និងបារីអេឡិចត្រូនិច ឬធ្វើអំពើណាមិនសមរម្យធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមឡើយ។ ចំពោះសិស្សចំនួន០៦នាក់ កម្លាំងជំនាញបានស្រាវជ្រាវហៅមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ រួមមាន៖ ១.ឈ្មោះ នៅ បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ កំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ២.ឈ្មោះ […]
លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល បានដឹកនាំ ប្រជុំត្រួតពិនិត្យតួនាទីភារកិច្ចប្រចាំខែសីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២៤…។
កំពង់ឆ្នាំង៖ រសៀលថៃ្ងចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល បានដឹកនាំ នាយករងប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានចំណុះមជ្ឈមណ្ឌលប្រជុំត្រួតពិនិត្យតួនាទីភារកិច្ចប្រចាំខែសីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី នាយកមជ្ឈមណ្ឌល បានមានប្រសាសន៍អប់រំណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនតាមជំនាញនីមួយៗ បន្តគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រៀមកម្លាំងចំណុចខ្ពស់នឹងមិនត្រូវមានសតិអារម្មណ៍រវើរវាយឡើយ។លោកនាយកបានអប់រំផ្សព្វផ្សាយដល់យោធិនក្រោមឱវាទយល់ដឹងលើអត្ថប្រយោជន៍នៃការជីកព្រែកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ។ក្នុងឱកាសនេះផងដែរលោកនាយកបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ការនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលលោកតែងតែគិតគូរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដើម្បីយល់ដឹងជ្រួលជ្រាបចូលរួមបំរើជាតិ ការពារជាតិទាំងអស់គ្នាឲ្យមានប្រសិទ្ធភាពខ្ពស់។
សមត្ថកិច្ចថៃបង្គ្រាប់បានគ្រឿងញៀនចំនួន ជាង4សែនគ្រាប់បម្រុងនិងលួចឆ្លងដែនមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ខេត្តស្រេះកែវ៖ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក បានប្រាប់ឲ្យដឹងថា៖ មុនពេល សមត្ថកិច្ច ថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យគាត់ដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ គាត់បានបន្តទៀតថា នៅពេលគាត់លើកវ៉ាលីធ្ងន់ពេកលើកដាក់រទេះមិនរួច ក៏ហៅគ្នាមកជួយលើក ហើយឆ្ងល់ហេតុអ្វីវ៉ាលីខោអាវធ្ងន់ខុសពីធម្មតា សង្ស័យក៏បើកមើលក៏ប្រទះឃើញកញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ប្រាប់ សមត្ថកិច្ចថៃឲ្យចាប់តែម្តង ហើយក៏បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។ ចំណែកជនជាតិថៃដែលជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទប់ពីនិយាយជាមួយកម្មករអូសរទេះហើយក៏ដើរឆ្លងចូលមកខាងទឹកដីកម្ពុជាមុនបាត់ស្រមោលតែម្តង។ ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា យ៉ាបា ឬមេតំហ្វេតាមីន ដែលឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤០០.០០០គ្រាប់ ខណៈនេះកំពុងសួរនាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់៕
សកម្មភាពការងារប្រចាំថ្ងៃរបស់ កម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ ល្បាតចល័តជាប្រចាំ
ខេត្តព្រៃវែង ៖ ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៤នេះកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ ល្បាតចល័តការពារសន្តិសុខសណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់នូវរាល់ បទល្មើសនានាដែលអាច និងកើតមានឡើង ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន (កម្ពុជា -វៀតណាម)ជាប្រចាំ ។ គួរបញ្ជាក់ផងដែរថា កម្លាំងវរ សេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ បានសហកាជាមួយកម្លាំងយោធាការពារព្រំដែន ល្បាតចល័តការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្កាទប់ស្កាត់រាល់ការកើតឡើងនៅបទល្មើសនានាតាមបណ្តោយខ្សែបន្ទាត់ការពារព្រំដែន( កម្ពុជា – វៀតណាម) ទាំងយប់ទាំងថ្ងៃជាប្រចាំ និងត្រៀមអន្តរាគមន៍ជាប់ជានិច្ចដើម្បីទប់ស្កាត់នៅរាល់បាតុភាពដែលកើតឡើងដោយប្រការណាមួយ ៕
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំប្រកាសសមាសភាព ចុះធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងធ្វើកសិកម្ម
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំប្រកាសសមាសភាព ចុះធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងធ្វើកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅស្នាក់ការសមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិការ មកពីបណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំពិភាក្សានេះ គឺផ្តោតលើការចាត់តាំងក្រុមការងារចុះធ្វើបច្ចុប្បន្នភាព ចំពោះគ្រួសារអតីតយុទ្ធជន ដែលជាសមាជិក សមាជិការ នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងនៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងកសិកម្ម នៅស្រុកភ្នំស្រុក ដើម្បីកំណត់ចំនួនមនុស្ស ចំនួនគ្រួសារ ចំនួនដី ចំនួនផ្ទះជាក់លាក់ និងបង្កភាពងាយស្រួលដល់គណកម្មការសមាគមគ្រប់គ្រង។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានជម្រុញដល់ថ្នាក់ដឹកនាំដែលជាសមាជិក មកពីគ្រប់បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់ លើតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេសត្រូវឆ្លើយតបសំណូមពរ ឬដោះស្រាយបញ្ហាប្រឈមនានាជូនគ្រួសារអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕