កំពង់ឆ្នាំង៖ រសៀលថៃ្ងចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល បានដឹកនាំ នាយករងប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានចំណុះមជ្ឈមណ្ឌលប្រជុំត្រួតពិនិត្យតួនាទីភារកិច្ចប្រចាំខែសីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី នាយកមជ្ឈមណ្ឌល បានមានប្រសាសន៍អប់រំណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនតាមជំនាញនីមួយៗ បន្តគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រៀមកម្លាំងចំណុចខ្ពស់នឹងមិនត្រូវមានសតិអារម្មណ៍រវើរវាយឡើយ។លោកនាយកបានអប់រំផ្សព្វផ្សាយដល់យោធិនក្រោមឱវាទយល់ដឹងលើអត្ថប្រយោជន៍នៃការជីកព្រែកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ។ក្នុងឱកាសនេះផងដែរលោកនាយកបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ការនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលលោកតែងតែគិតគូរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដើម្បីយល់ដឹងជ្រួលជ្រាបចូលរួមបំរើជាតិ ការពារជាតិទាំងអស់គ្នាឲ្យមានប្រសិទ្ធភាពខ្ពស់។