ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តព្រះសីហនុបានចូលរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាត ឈរជើងប្រចាំការគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់

ព្រះសីហនុ- វេលាម៉ោង១១:០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន ០១គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាត ឈរជើងប្រចាំការគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននិងនាំក្បួនប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

+ លក្ខណៈបច្ចេកទេសនាវា÷
– នាវាឈ្មោះ PERTH_FFH 157 (Anzac Class FFH)
– បណ្តោយប្រវែង ១១៨ ម៉ែត្រ
– ទទឹងប្រវែង ១៤,៨ ម៉ែត្រ
– ជម្រៅទឹកប្រវែង ៦,៤ ម៉ែត្រ
– ទម្ងន់ផ្ទុក ៣,៩០០តោន
– មានឧទ្ធម្ភាគចក្រ MH60-Rabbit Seahawk
– មេបញ្ជារហោះហើរ (អាកាសយាននិក លោកវរនាវីត្រី Patrick Mc Guire
– នាវិកសរុប ចំនួន ១៩០នាក់ (នាយនាវី ៣២នាក់ និងនាវឹក ១៥៨នាក់)
– ដឹកនាំដោយ លោកវរនាវីទោ BEN DALTON មេបញ្ជាការនាវា។

Leave a Reply

Your email address will not be published.