ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ជនជាតិចិន និងវៀតណាមជាង300នាក់ ពាក់ព័ន្ធលួចលាក់បង្កប់ បើកនឹងលេងល្បែងស៊ីសងអនឡាញខុសច្បាប់ ស្ថិតក្នុងខណ្ឌមានជ័យ

រាជធានីភ្នំពេញ ៖ ប្រតិបត្តិការឡោមព័ទ្ធទីតាំងអាផាតចិនមួយកន្លែងនេះ ដែលបានបង្កអោយមានការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី19 ខែមករា ឆ្នាំ2025 ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុង ភូមិដំណាក់ធំ3សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ កម្លាំងអគ្គស្នងការនគរបាលជាតិបានឃាត់ខ្លួនមនុស្សប្រុស-ស្រី ជនជាតិចិន និងវៀតណាមជាង300នាក់ ពាក់ព័ន្ធលួចលាក់បង្កប់ បើកនឹងលេងល្បែងស៊ីសងអនឡាញខុសច្បាប់នៅចំណុចអគារ « មានជ័យ អាផាតមិន» ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានឃាត់ជនជាតិចិន និងជនជាតិវៀតណាម មានប្រុស-ស្រីជាង300នាក់ ដែលលួចលាក់បង្កប់បើក និងលេងល្បែងស៊ីសង អនឡាញខុសច្បាប់រួមនឹងដកហូតបានវត្ថុតាងសម្រាប់ដំណើរការល្បែងស៊ីសងផងដែរ។ ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា ៖ដោយយោងទៅតាមបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិបានបញ្ជាអោយកម្លាំងជំនាញពាក់ព័ន្ធចុះទៅធ្វើការឡោមព័ទ្ធទីតាំងអគារអផាតមិនមួយកន្លែងនេះ ដែលបានលួចលាក់បង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់ ។ បន្ទាប់ពីមានការរាយកាណ៍ពីពលរដ្ឋថា៖ ទីតាំងអាផាតមិនខាងលើនេះ សម្បូរទៅដោយជនជាតិចិន និងជនជាតិវៀតណាម ចេញចូលនៅចំណុចអគារនេះ ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនបរទេសប្រុស-ស្រីជាង300នាក់ ខាងលើរួមនឹងវត្ថុតាងយកទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ទ្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់ ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២ និង១០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកបាកាន បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរង និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវជាតិលេខ៥៥ ខាងត្បូងវត្តពោធិ៍មានបុណ្យ ស្ថិតនៅភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដកហូតវត្ថុតាងរួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ ទម្ងន់ ២.៩៤ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ ២-អំពូលសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ ៣-ដែកកេះ០២ ៤-បារី ០១កញ្ចប់ ៥-កាបូបស្ពាយពីក្រោយ០១ ៦-ម៉ូតូ០១គ្រឿង ធន់ ហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់1O- 9535 ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទាហាន​កងការពារ​ព្រំដែនគោកលេខ៥០៣កំពុងតែ​ ឃុបឃិតគ្នា ជាមួយឈ្មួញចេញបទល្មើសឆ្លងដែននាំពលកនិងទំនិញចេញចូលទាំងយប់ទាំងថ្ងៃ…!

បន្ទាយមានជ័យ​÷ តាមសេចក្តីរាយការណ៍មកថាកងការពារព្រំដែនគោកលេខ៥០៣ឋិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់​ ស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ​ លួចបើកដៃឲ្យក្រុមមេខ្យលនាំពលករខុសច្បាប់ចេញចូលតាមច្រករបៀងប៉ុស្ត៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រី(កែវ សារី)បើកដៃអោយឈ្មួញនឹងមេខ្យលនាំងទំនិញនឹងពលករយ៉ាងពេញបន្ទុក វិញហើយ ក្រោយបិទរឺផ្អាកមួយរយ:ពេលជាច្រើនឆ្នាំ។ ដែលកំពុងផ្ទើននិងបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលលួចបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា ច្រករបៀងដែលគ្រប់គ្រងដោយ(លោកវរសេនីយទោររឿន សារិទ្ធ​) មេបញ្ជាការ​កងការពារ​ព្រំដែន​គោរ៥០៣បានចាប់ផ្តើមបើកដៃឲ្យលោក(កែវសារី)ឃុនខិតជាមួយមេខ្យលនិងឈ្មួញរកសុី នាំពលករនិងទំនិញយ៉ាង គគ្រឹក្សគគ្រេង ចេញចូលប្រទេសថៃនឹងកម្ពុជាដោយខុសច្បាប់។​ តាមការជាក់ស្តែងកាលពីថ្ងៃទី២៧ ខែធ្នូ​ឆ្នាំ២០២៤នេះ សារព័ត៌មានយើង បានទៅដល់ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រីកែវ សារីទាហាន៥០៣ ឋិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់​ ស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ថ ដឹកជញ្ជូន​ទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំអនុវត្តតាមអនុសាស្ត្ររបស់សម្ដេច​ក្រឡាហោម ស​រ ខេង អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃឡើយ។ បើយោងតាមប្រសាន៍របស់សម្តេចក្រឡាហោម ស ខេង អតិនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកន្លងទៅក៏បានបញ្ជារឲ្យកងកម្លាំងទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទឲ្យអស់គ្រប់ច្រករបៀង ព្រោះច្រករបៀង អាចឲ្យមានករណីអំពើរត់ពន្ធអាវុធ គ្រឿងញៀន ទំនិញគេចពន្ធ និង ការជួយដូរមនុស្សខុសច្បាប់ផងដែរ។ តែអ្វីគួរឲ្យហួសចិត្តនោះ គឺ ច្រករបៀងមួយកន្លែងដែល គ្រប់ដោយកងអនុសេនាតូចស្នើជើង៥០៣ បានធ្វើការបើកភ្លើងខៀវឲ្យក្រុមមេខ្យលនិងឈ្មួញនាំពលករនិងទំនិញចូលកម្ពុជានឹងថៃផ្គើននិងបទបញ្ជារថ្នាក់លើទៅវិញ។ សូមបញ្ជាក់ថា […]

ព័ត៌មានសន្តិសុខសង្គម

រឿងដ៏ភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត ផ្ទុះអាវុធជាង ១០ គ្រាប់ ក្នុងករណីបាញ់ប្រហារជនបរទេស ទាំងយប់កណ្តាលអធ្រាត….!

ក្រុងប៉ោយប៉ែត÷ នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងជាង ៩ យប់ មានហេតុការណ៍ដ៏សាហាវមួយបានកើតឡើងនៅភូមិបាលិលេយ្យ២ សសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលសាធារណជន និងសមត្ថកិច្ចដោយសារការបាញ់ប្រហារដោយកាំភ្លើង ដែលមានជនរងគ្រោះជាជនបរទេសម្នាក់បានស្លាប់ក្នុងកន្លែងកើតហេតុ និងជនសង្ស័យបានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មានមានការបាញ់បោះនៅក្រុងប៉ោយប៉ែតលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ។បានចាត់តាំងឲ្យលោកឧត្តមសេនីយ៍ឯក ផឿន ម៉ានសិង្ហ ស្នងការ​រងកំរិតធ្ងន់ដឹកនាំកម្លាំងសហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយលោកវរសេនីយ៍ទោររ៉ែន សុភ័ក្រ អធិការ​រងទទួលផែនព្រហ្មទណ្ឌ ចុះស្រាវជ្រាវ ដោយផ្ទាល់តាមសកម្មភាពដែលបានរាយការណ៍ ត្រូវបានបញ្ជាក់ថា មានបុរសបីនាក់ ដូចជាជនសង្ស័យ ជិះម៉ូតូមួយគ្រឿង ឈប់ចុះបាញ់មនុស្សកំពុងស្ថិតលើម៉ូតូមួយគ្រឿងផ្សេងទៀត ដែលមានមនុស្ស២នាក់។ ការបាញ់ប្រហារបានធ្វើឡើងដោយសាហាវ ដោយចាញ់អស់ជាង១០គ្រាប់ ដែលបានបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅចន្លោះពេលព្យាបាលបឋមក្នុងមន្ទីរពេទ្យ។ សមត្ថកិច្ចដែលបានមកដល់កន្លែងបានរកឃើញផ្លាកសញ្ញាជាច្រើនចំនួនដែលសំគាល់ថាគ្រាប់កាំភ្លើងធ្លាក់នៅលើដី។ ពិធីសម្រង់សកម្មភាពដំបូងបានបង្ហាញថា ហេតុការណ៍នេះអាចមានទំនាក់ទំនងជាមួយជម្លោះអាជីវកម្ម ឬជម្លោះផ្ទាល់ខ្លួន ដែលមិនទាន់ច្បាស់នៅឡើយ។ មានសេចក្តីរាយការណ៍ថាជនសង្ស័យអាចជាជនបរទេសផងដែរ ដោយសារតែសកម្មភាព និងរបៀបដែលបានធ្វើប្រហារបែប “រឿងហុងកុង” ដែលមានភាពម៉ឺងម៉ាត់ និងមានការរៀបចំមុន។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងស្វែងរកព័ត៌មានបន្ថែមដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ជនសង្ស័យទាំងអស់។ សមត្ថកិច្ចកម្រិតជាតិ និងមូលដ្ឋានបានចូលរួមក្នុងការស្រាវជ្រាវ ដោយចាប់ផ្តើមស្កេនទីតាំងកន្លែងកើតហេតុ និងសម្លឹងរកសក្ខីកម្ម។ ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានក៏បានស្តែងការប្រកាសឲ្យប្រជាជននៅក្នុងតំបន់មានការប្រុងប្រយ័ត្ន […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី

ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។ ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

តាកែវ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ លោកអនុប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ ខ្លឹមសារប្រជុំ៖ ១-ដកស្រង់បទពិសោធន៍ចំណុចខ្លាំង និងចំណុចខ្វះខាត ក្នុងការអនុវត្តផែនការ ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត រយៈពេលបួនថ្ងៃ (ចាប់ពីថ្ងៃទី១២.១៣.១៤.១៥.ខែធ្នូ ឆ្នាំ២០២៤)នាពេលកន្លងមក ២-ជំនាញត្រូវចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំ ធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់និងសង្គ្រោះបន្ទាន់ ពិធីបុណ្យទន្លេ នៅខេត្តតាកែវ នាពេលខាងមុខ ៣-ត្រៀមរៀបចំឱ្យមានកម្មវិធីជូន ឪពុក ម្ដាយ អាណាព្យាបាល សាច់ញាតិ របស់សិក្ខាកាមកំពុងហ្វឹកហ្វឺនវគ្គ៤៧ ទៅសួរសុខទុក្ខ ក៏ដូចជាទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាពេលខាងមុខ ៤-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងភ្នាល់បាល់និងមាន់ចាក់លុយតាមប្រពន្ឋOnlinrជ្រោកកោនហាងបញ្ជាំM77ឋិតក្នុង​សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត  បើកលេងយ៉ាងរំភើយហាក់បីដូចមិនខ្លាចសមត្ថកិច្ចចុះបង្រ្កាបទាល់តែសោះ…!​!​

(ខេត្តបន្ទាយមានជ័យ) ទីតាំងបើកលេងល្បែងសុីសងភ្នាល់បាល់ចាក់លុយតាមប្រពន្ឋOnlineជ្រោកគោនហាងបញ្ជាំM77នៅត្រង់ចំណុចផ្លូវវ័ត្តត្រាចឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តើអាជ្ញាធរមានសមត្ថកិច្ចបានដឹងដែលឫទេល្បែងសុីសងចាក់បាលនិងមាន់Onlineនៅក្នុងមូលដ្ឋានកំពុងតែបើកល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ចាក់បាល់ចាក់លុយរាបសិបមុឺនតាមប្រពន្ឋOnline ទោះបីឃើញមានអង្គភាពសារព័ត៌មានក្នុងស្រុកធ្វើការចុះផ្សាយពាក់ព័ន្ធល្បែងស៊ីសងOnlineខាងលើ ក៏ពុំឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយប្រហែលជាខ្សែធំហើយមើលទៅឫមួយជាឆ្នាំងបាយរបស់សមត្ថកិច្ចទេដឹងបានឲ្យបើកមានអ្នកចូលទៅចាក់លេងទាំងយប់ទាំងថ្ងៃ។​ តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងឲ្យបានដឹងថាមានផ្ទះបើកលេងល្បែងសុីសងភ្នាល់បាល់និងចាក់លុយតាមប្រពន្ឋOnlineហើយកន្លែងមួយជ្រោកកោនស្លាក់យីហោហាងបញ្ជាំM77នេះដុះស្លែជាយូណាស់មកហើយតែមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋណាហ៊ានចុះមកក្បែរហើយធ្វើការបង្រ្កាបម្តងណានោះឡើយ។ ដូច្នេះហើយពលរដ្ឋនិងធ្វើការសូមណុំពរមកដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិង លោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមឯកឧត្តម មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យផ្ទះបើកលេងល្បែងសុីសងភ្នាល់បាល់  តាមប្រពន្ឋអនឡាញ នៅខាងលើនេះ ហើយថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា មានប្រសាសន៍ថា ល្បែងសុីសងចាក់លុយតាមប្រពន្ឋOnlineឈប់ឲ្យមាន បើមាននៅកន្លែងណាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋត្រូវតែចុះធ្វើការបង្រ្កាបភ្លាមៗចុះរឿងអ្វីបានជាល្បែងសុីសងចាក់លុយតាមប្រពន្ឋOnlineនៅខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋនៅក្រុងប៉ោយប៉ែតមិនធ្វើការបង្រ្កាបទុកឲ្យបើកលេងដោយសេរីដូច្នេះទៅវិញឯណាទៅសុវត្តិភាពភូមិឃុំ៕ ពាក់ព័ន្ធនិងទីតាំងបង្កបល្បែងសុីសងខាងតាមOnlineលើអង្គភាពសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកប៊ុន ឆាយដែនជាមេប៉ុស្ថិ៍សង្កាត់អូជ្រៅដែតែមិនអាចធ្វើការទំនាក់ទំនងបាននោះទេ ដោយទូរសព្ទលោកមិនអាចខលទៅទំនាក់ទំនងបានអង្គភាព​សារព័ត៌មាន​យើងរង់ចាំការបកស្រាយបំភ្លឺពីលោកមេប៉ុស្ដិ៍រាងរាល់ម៉ោងធ្វើការ។​

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

កម្លាំង​នគរបាល​ក្រុងប៉ោយប៉ែត​ចុះផ្សព្វផ្សាយ​អប់រំ​និងអោយបញ្ឈប់ការផ្សព្វផ្សាយ​ពាណិជ្ជកម្មល្បែងអនឡាញ់ ហ្នឹងស្លាកយីហោងបិទតាមមធ្យោបាយធ្វើដំណើរតាមរយៈកង់បីនិងរថយន្ថ គ្រប់ប្រភេទក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​…

ប៉ោយប៉ែត​៖នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤ ក្រោយពីមានការចេញសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបញ្ឈប់ការផ្សព្វផ្សាយរាល់ល្បែងអនឡាញគ្រប់ប្រភេទលោកឧត្តមសេនីយ៍ទោរសិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជារទៅដល់កម្លាំងអធិការគ្រប់ក្រុងស្រុក អោយធ្វើការចុះអប់រំនិងផ្សព្វផ្សាយ សូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចង្អកបង្ហាញពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោកវរសេនីយ៍ទោរ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតនិង ប៉ោន ភក្រ្តាអធិការងចរាចរណ៍ក្រុង ដោយមានចូលរួមពីមេប៉ុស្តិ៍ទាំង 5 សង្កាត់ មានសង្កាត់ និមិត្ត សង្កាត់ផ្សារកណ្តាល សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។​ លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បានបន្ត​ប្រាប់អង្គភាពសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងអោយបានដឹងថាក្នុងការចុះអនុវត្តនិងអប់រំផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តបិទស្លាកប៉ាណូពាក់ព័ន្ធនឹងល្បែងអនឡាញ អោយធ្វើការចូលរួមបកចេញចាប់ពីថ្ងៃចុះអប់រំរហូតដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤នេះពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត និងលោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែតបានដឹកនាំក្រុមការងារអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែតនិងបានចុះពិនិត្យនិងលាបថ្នាំកែលំអរសោភណ័ភាពសួនច្បារតេជោឈ្នះឈ្នះ——-

(ក្រុងប៉ោយប៉ែត), នៅព្រឹក​ថ្ងៃសៅរ៍​ ១៥ រោច ខែកក្ដិក​ ឆ្នាំរោង ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ខែវិច្ចិកា​ ឆ្នាំ២០២៤ នេះ ដោយមានការចង្អុលបង្ហាញពីលោកគាត់​ហុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងប្រជាការពារដោយ​លោក​ប៊ុន សុវុទ្ធា ចៅសង្កាត់​រងទី1នៃសង្កាត់ប៉ោយប៉ែត​ ចុះរៀបចំស្ថាបនាសួនច្បារ ប៉ោយប៉ែតតេជោឈ្នះ-ឈ្នះ នៅក្រុងប៉ោយប៉ែត សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ សាធារណជនសម្រាកលំហែរ និងហាត់ប្រាណ ហើយក៏មានការផ្លាស់ប្ដូររូបឆាយាល័ក្ខណ៍ថ្មីរបស់ព្រះមហាក្សត្រនិងសម្ដេចតេជោ និងដាក់អំពូលសិលាបំភ្លឺនៅលើសួនច្បារផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋ។មកអង្គុយលេងពេលរាត្រី។ សូមបញ្ជាក់ថា គម្រោងសួនច្បារប៉ោយប៉ែតតេជោ ឈ្នះ-ឈ្នះ នៅតាមបណ្តោយចន្លោះដងផ្លូវជាតិ៥ និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិអូជ្រៅ និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡាប្រមាណ ៩,៦០០ ម៉ែត្រការេ មានចំណតយានជំនិះ រៀបការ៉ូឡា លម្អរដោយដើមឈើ ដើមត្នោត ផ្កា នឹកបំពាក់ភ្លើងសូឡានៅលើសួនច្បារចំនួន១៩ដើម និងរូបសំណាក់ព្រះឆាយាល័ក្ខណ៍១២រូបផងដែរ។​ គួររំលឹកផងដែរថា ទីតាំងសួនខាងលើកន្លងមកជាទីតាំងដីចំណីផ្លូវសាធារណៈ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋសាងសង់សំណង់មិនរៀបរយរស់នៅ ធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងជាច្រើនឆ្នាំមកហើយ។ ដោយមានកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣០.៨៦ ក្រាម

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤​ វេលាម៉ោង​១៤ និង២២នាទីរសៀល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហកាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានចុះបង្រ្កាបករណី រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិស្ទឹង ឃុំ ប្រម៉ោយ ស្រុកវាលវែ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួន ១-ឈ្មោះ ល័យ ទ្បង់ឌី ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក រស់នៅភូមិស្ថានីយ៍ សង្កាត់ ស្វាយអាត់ ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។ វត្ថុតាងរួមមាន ១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២ កញ្ចប់ដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ៣០.៨៦ ក្រាម ២-ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាក OPPO ពណ៍ទឹកប៊ិច ៣-កាបូបលុយចំនួន ០១ ៤-ម៉ូតូ០១ គ្រឿងម៉ាក zoomer […]