ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តមឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធចិន អញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងផែនការបុណ្យសព លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន។ អញ្ជើញចូលរួមក្នុងកិច្ចជុំនេះមាន ឧត្តមសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាយ នាយរង ការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការកងអន្តរាគមន៍ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តពាក់ព័ន្ធ។
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យលក្ខណៈអំពីការត្រៀមផ្ដល់ពាក្យនិងទទួលពាក្យសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤
សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យលក្ខណៈអំពីការត្រៀមផ្ដល់ពាក្យនិងទទួលពាក្យសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការប្រឡង និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ៕
ទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យថា ជាទំនិញគេចពន្ធ (ខុសច្បាប់)..
ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យថា ជាទំនិញគេចពន្ធ (ខុសច្បាប់).. មន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាប់ទីតាំងលក់គ្រឿងអេឡិចត្រូនិចមួយកន្លែង សង្ស័យតែទំនិញគេចពន្ធយកមកដាក់ទាំងលក់ ក្នុងការចុះប្រតិបត្តិការនោះមានការចូលរួមជាព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពបានឲ្យដឹងថា ក្រោយត្រួតពិនិត្យ គេឃើញ កម្លាំងមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យជាទំនិញគេចពន្ធខុសច្បាប់ រួចក៏ជញ្ជូនដាក់លើរថយន្តធំមួយគ្រឿង ដើម្បីយកទៅឱ្យម្ចាស់ទំនិញ ចូលខ្លួនដោះស្រាយបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របទៅតាមផ្លូវច្បាប់..។
តើមន្រ្តីជុំនាញពាក់ព័ន្ធពិតជាមិនហ៊ានធ្វើការចុះបង្រាបឈ្មួញឈើដ៏មានឥទ្ធិពលមួយរូប ឈ្មោះ ដំ កំពុងដឹកជញ្ញូនឈើខុសច្បាប់យ៉ាងសកម្មចូលមកខេត្តសៀមរាបបានដោយរលូន
ខេត្តសៀមរាប ÷ វិនាសកម្មព្រៃឈើដោយឈ្មួញឈើម្នាក់ដែលជាអ្នកជើងខ្លាំង ឈ្មោះ ដំ បានដាក់ពង្រាយកូនចៅចូលអាឈើខុសច្បាប់ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃតាមស្រុកស្វាយលើចូលខេត្តសៀមរាបស្ទើររាល់ថ្ងៃ។ ជាក់ស្តែងនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ថ្មីៗនេះឃើញថាឈ្មួញឈើជើងខ្លាំងគ្មានគូប្រៀប ឈ្មោះ ដំ រូបនេះធ្វើការដឹកជញ្ជូនឈើខុសច្បាប់ទាំងកណ្តាលថ្ងៃដោយរថយន្តនីសសាន់ពណ៌សឃ្លុបស្លាកលេខ ភ្នំពេញ 2AD1205 ឆ្លងកាត់ស្រុកស្វាយលើចូលក្នុងខេត្តសៀមរាបដោយស្ងៀមស្ងាត់។ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមលេខទូរស័ព្ទជុំវិញករណីខាងលើនេះទៅ លោក ទា គីមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់នេសាទខេត្តសៀមរាប លោកបានប្រាប់ឲ្យដឹងថា លោកមិនដែលដឹងទេហើយមិនស្គាល់ឈ្មោះដំជាអ្នកដឹកឈើដែរចាំគាត់ទាក់ទងទៅមេព្រៃ រីឯ លោក ស៊ិនគង់ ប្រធានមន្ទីរបរិស្ថានខេត្តប្រាប់ឲ្យអ្នកសារព័ត៌មានយើងទាក់ទៅអភិបាលស្រុកនិងមេព្រៃទៅព្រោះកម្លាំងរបស់គាត់នៅតែក្នុងព្រៃ ចំណែក លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា នៅពេលឃើងឡានដឹកឈើឈ្មោះដំទំនាក់ទំនងមកគាត់ភ្លាមចាំគាត់ដាក់កូនចៅចុះធ្វើការ។ គួរបញ្ជាក់ផងដែរថា ឈ្មួញឈើជើងខ្លាំង ឈ្មោះ ដំ រូបនេះបានធ្វើការដឹកជញ្ជូនឈើខុសច្បាប់មកជាង១០ឆ្នាំហើយ មិនដែលមានឧប្បស័កជួបប្រទះក្នុងការបង្រាបពីសំណាក់ រដ្ឋបាលព្រៃឈើ និងបរិស្ថាន ជាពិសេសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានម្តងណានោះឡើយ។ មហាជនសូមកោតសរសើរឈ្មួញឈើជើងខ្លាំងគ្មានគូប្រៀប ឈ្មោះ ដំរូបនេះណាស់ដែលធ្វើឲ្យមន្រ្តីជុំនាញពាក់ព័ន្ធគ្រប់ស្ថាប័ណ្ណដេកលង់លក់រក្សាភាពស្ងៀមស្ងាត់សង្ស័យមានមន្តអាគមគាថាបានសែនប្រេងដាក់ មាន់ស្ងោរ.ក្បាលជ្រូក.ផ្លែឈើ.និងបច័ឆ បរបូជូនមន្រ្តីជុំនាញពាក់ព័ន្ធរួចរាល់អស់ហើយ ទើបធ្ធ្វើឲ្យការដឹកជញ្ជូនឈើពីមួយឆ្នាំទៅមួយឆ្នាំបានដោយសុវត្តិភាព។ ប្រជាពលរដ្ឋសុំសំណូមពរ ឯកឧត្តម ហួត សុធី ស្នងការ នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាបមេត្តាក្រើនរំលឹកដល់ការិយាល័យបទល្មើសសេដ្ឋកិច្ចខេត្ត ជាពិសេស […]
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាម កងរាជអាវុធហត្ថជ្រើសរើសថ្មី…
(បន្ទាយមានជ័យ)÷ យោងតាមផែនការលេខ៤៨/២០២៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមយោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដោយមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងសិក្ខាកាម កងរាជអាវុធហត្ថជ្រើសរើសថ្មី ចំនួន ៤១ នាក់ ប្រារព្ធធ្វេីឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើការណែនាំដល់សិក្ខាកាមកងរាជអាវុធហត្ថទេីបជ្រើសរើសថ្មី ត្រូវដាក់ចិត្ត ដាក់កាយ ដោយស្មារតីទទួលខុសត្រូវ និងគោរពតាមបទបញ្ជា បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាអាវុធហត្ថគំរូ ដែលមានវិន័យ និងក្រមសីលធម៌ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីធ្វើឱ្យកាយសម្បទាមាំមួន រហ័សរហួន ឆន្ទៈមោះមុត មានស្មាតីសាមគ្គីភាព វិន័យម៉ឺងម៉ាត់ ស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល និងធ្វើឱ្យផ្លាស់ប្ដូរពីជីវភាពស៊ីវិល ទៅជាជីវភាពកងឯកភាព ក្រោមការគ្រប់គ្រងតាមបទបញ្ញត្តិ […]
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម..!!
ខេត្តកំពង់ចាម៖នារសៀលថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម នៅសាលាស្រុកកំពង់សៀម។ លោក ទុន ណេត អតីតអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវទទួលមុខតំណែងថ្មី។ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោក ទុន ណេត ត្រូវប្រែក្លាយការប្តេជ្ញាចិត្ត ពេលចូលកាន់តំណែងជាអភិបាលស្រុកកំពង់សៀម ទៅជា ឆន្ទៈក្នុងការអនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត។ អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកកំពង់សៀមទាំងអស់ […]
ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួម ដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។ បន្ទាប់ពីស្ដាប់របាយការណ៍អំពីលទ្ធផលការងារប្រចាំខែ រាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ តបតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយបង្រ្កាបមិនឱ្យមានបញ្ហាក្មេងទំនើង បង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ ឯកឧត្តមក៏បានបន្តមានប្រសាសន៍បន្ថែមទៀតថា […]
កងរាជអាវុធហត្ថខេត្តព្រះសីហនុបានចូលរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាត ឈរជើងប្រចាំការគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់
ព្រះសីហនុ- វេលាម៉ោង១១:០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន ០១គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាត ឈរជើងប្រចាំការគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននិងនាំក្បួនប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ + លក្ខណៈបច្ចេកទេសនាវា÷ – នាវាឈ្មោះ PERTH_FFH 157 (Anzac Class FFH) – បណ្តោយប្រវែង ១១៨ ម៉ែត្រ – ទទឹងប្រវែង ១៤,៨ ម៉ែត្រ – ជម្រៅទឹកប្រវែង ៦,៤ ម៉ែត្រ – ទម្ងន់ផ្ទុក ៣,៩០០តោន – មានឧទ្ធម្ភាគចក្រ MH60-Rabbit Seahawk – មេបញ្ជារហោះហើរ […]
លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល បានដឹកនាំ ប្រជុំត្រួតពិនិត្យតួនាទីភារកិច្ចប្រចាំខែសីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២៤…។
កំពង់ឆ្នាំង៖ រសៀលថៃ្ងចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល បានដឹកនាំ នាយករងប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានចំណុះមជ្ឈមណ្ឌលប្រជុំត្រួតពិនិត្យតួនាទីភារកិច្ចប្រចាំខែសីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី នាយកមជ្ឈមណ្ឌល បានមានប្រសាសន៍អប់រំណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនតាមជំនាញនីមួយៗ បន្តគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រៀមកម្លាំងចំណុចខ្ពស់នឹងមិនត្រូវមានសតិអារម្មណ៍រវើរវាយឡើយ។លោកនាយកបានអប់រំផ្សព្វផ្សាយដល់យោធិនក្រោមឱវាទយល់ដឹងលើអត្ថប្រយោជន៍នៃការជីកព្រែកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ។ក្នុងឱកាសនេះផងដែរលោកនាយកបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ការនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលលោកតែងតែគិតគូរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដើម្បីយល់ដឹងជ្រួលជ្រាបចូលរួមបំរើជាតិ ការពារជាតិទាំងអស់គ្នាឲ្យមានប្រសិទ្ធភាពខ្ពស់។
សកម្មភាពការងារប្រចាំថ្ងៃរបស់ កម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ ល្បាតចល័តជាប្រចាំ
ខេត្តព្រៃវែង ៖ ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៤នេះកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ ល្បាតចល័តការពារសន្តិសុខសណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់នូវរាល់ បទល្មើសនានាដែលអាច និងកើតមានឡើង ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន (កម្ពុជា -វៀតណាម)ជាប្រចាំ ។ គួរបញ្ជាក់ផងដែរថា កម្លាំងវរ សេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ បានសហកាជាមួយកម្លាំងយោធាការពារព្រំដែន ល្បាតចល័តការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្កាទប់ស្កាត់រាល់ការកើតឡើងនៅបទល្មើសនានាតាមបណ្តោយខ្សែបន្ទាត់ការពារព្រំដែន( កម្ពុជា – វៀតណាម) ទាំងយប់ទាំងថ្ងៃជាប្រចាំ និងត្រៀមអន្តរាគមន៍ជាប់ជានិច្ចដើម្បីទប់ស្កាត់នៅរាល់បាតុភាពដែលកើតឡើងដោយប្រការណាមួយ ៕